Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​កុំព្យូទ័រ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ទ្បើង​លើ​នាវា

spot_img

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង​កង​ទព័​ជើង​ទឹក​និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​កុំព្យូទ័រ​វគ្គ Microsoft Excel and Microsoft PowerPoint និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ទ្បើង​លើ​នាវា Boarding Officer Course (BOC)​។ កម្មវិធី​នេះ ប្រព្រឹត្តទៅ​នៅ​ទីបញ្ជាការដ្ឋាន​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ខេត្ត​ព្រះសីហនុ ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក រិ​ចស៍ រូបឺ​សាន់ (Rex Roberson) ប្រធាន​កម្មវិធី​គ្រប់គ្រង​ការ នាំចេញ និង​ទំនាក់ទំនង​សន្តិសុខ​តាម​ព្រំដែន (EXBS) ប្រចាំ​ប្រទេស កម្ពុជា​-​ថៃ ផងដែរ​។​

​នា​ឱកាស​នោះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍ថា វគ្គ​ហ្វឹកហ្វឺន​ទាំងអស់នេះ នឹង​ជួយ​ដល់​កិច្ចប្រតិបត្តិការ របស់​កងកម្លាំង​គណៈ​កម្មាធិការជាតិ​សន្តិសុ​ខ​លម្ហ​សមុទ្រ ក្នុង​ការថែរក្សា​សន្តិសុខ​ទូទៅ ក្នុង​ដែន​សមុទ្រ របស់​ប្រទេស​កម្ពុជា ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នានា ក្នុង​ផែនការ​សកម្មភាព​ទប់​ស្កាត់​អំពើ​ភេរវកម្ម​ផ្សេងៗ ក៏ដូចជា​គ្រប់​បទ​ល្មើស​ក្នុង​លម្ហ​សមុទ្រ​។​

ព្រម​ជាមួយគ្នានេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា ក៏​បាន​ចេញ​បញ្ជា​ឱ្យ​កងកម្លាំង​ទាំងអស់ ត្រូវ​បង្កើន​ប្រសិទ្ធភាព​ក្នុង​កិច្ចការពារ​ថែរក្សា​ជីវៈចម្រុះ​ធនធាន​បាតសមុទ្រ ក្នុងប្រទេស​កម្ពុជា ដែល​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បានធ្វើ​សកម្មភាព​កន្លង​មក ដោយ​សហការ​ជាមួយ​អាជ្ញាធរ និង​ផ្នែក​ពាក់​ពន្ធ័​ទប់ស្កាត់​ការបំផ្លា​ញ​តាម​គ្រប់​រូបភាព​៕​ ដោយ ៖ ដែន អយុធ្យា

  

spot_img
×