Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! ឆក់យក​ជីវិត​អ្នក​មុជទឹក​ម្នាក់ ក្នុងអំឡុង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​សម្រាប់​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air

spot_img

​អ្នក​មុជទឹក​ឥណ្ឌូនេស៊ី​ម្នាក់​បាន​ស្លាប់ កាលពី​ថ្ងៃ​សុក្រ (២ វិច្ឆិកា​) ក្នុងអំឡុងពេល​នៃប្រតិបត្តិ​ការរុករក និង​សង្គ្រោះ សម្រាប់​ជើងហោះហើរ Lion ដែល​បាន​ធ្លាក់​ចូលក្នុង​សមុទ្រ ។​

​លោក Syachrul Anto អាយុ ៤៨ ឆ្នាំ ត្រូវបាន​គេ​ជឿថា បាន​ស្លាប់​ដោយសារតែ​បញ្ហា​សម្ពាធ​អុកស៊ីហ្សែន ។​

​លោក​វរសេនីយ៍ឯក Isswarto មេបញ្ជាការ​កងកម្លាំង​រុករក និង​សង្គ្រោះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​សៅរ៍​ថា កិច្ចប្រឹងប្រែង​ស្វែងរក និង​ជួយសង្គ្រោះ ត្រូវបាន​បញ្ឈប់​នៅ​ម៉ោង ៤ ល្ងាច​ថ្ងៃ​សុក្រ នៅពេលដែល​ពន្លឺ​ថ្ងៃ​កំពុងតែ​បន្ទាប​ចុះ ។ ប៉ុន្តែ លោក Syachrul នៅតែ​ពុំ​ឃើញ​ងើប​ចេញពី​ក្នុង​ទឹក​នោះទេ នៅវេលា​ម៉ោង ៤ និង ៣០ នាទី ។​

​គាត់​ត្រូវ​បានដឹង​ដោយ​កប៉ាល់​ទៅកាន់​ស្ថានីយ​កុងតឺន័រ​អន្តរជាតិ​ចា​កាតា នៅ Tanjung Priok ទីកន្លែង​ដែល​ម​មជ្ឈមណ្ឌល​បញ្ជា​រុករក និង​សង្គ្រោះ ត្រូវបាន​បង្កើតឡើង នៅវេលា​ម៉ោង ៩ និង ៣០ នាទី យប់ ។​

TribunJakarta.com បាន​រាយការណ៍​ថា កំណត់ត្រា​របស់​វេជ្ជបណ្ឌិត​ពី​មន្ទីរពេទ្យ​ស្រុក Koja បាន​ឲ្យ​ដឹងថា អ្នក​មុជទឹក​រងគ្រោះ​នោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ នៅវេលា​ម៉ោង ១០ និង ១០ នាទី​យប់ ស្ថិតក្នុង​ស្ថានភាព​ពុំ​ដឹងខ្លួន​នោះទេ (​ស្លាប់​បាត់ទៅហើយ​) ។​

​មិត្តភក្តិ​របស់គាត់​ម្នាក់​ឈ្មោះ Yosep Safrudin បាន​និយាយ​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា អ្នក​មុជទឹក​ដ៏​មានបទពិសោធន៍​រូបនេះ បាន​ជួយ​នៅក្នុង​ប្រតិបត្តិ​ការជម្លៀស​យ៉ាងច្រើន ក្នុងនោះ​រួមមាន​គ្រោះថ្នាក់​ជើងហោះហើរ Air Asia លេខ QZ8501 ក្នុង​ឆ្នាំ​២០១៤ និង​ហេតុ​ការ​លិច​សាឡាង នៅ​ជុំវិញ​ប្រទេស​ឥណ្ឌូនេស៊ី ។​

​លោក Syachrul ទើបតែ​ត្រឡប់មកផ្ទះ​នៅ Surabaya ពី​បេសកម្ម​មនុស្សធម៌​នៅ Palu ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​រញ្ជួយ​ដី និង​ស៊ូណាមិ កាលពី​ខែ​មុន ។​

​សូមបញ្ជាក់ថា ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ សម្រាប់​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air គឺ JT610 ដែល​បាន​ធ្លាក់ចូល​សមុទ្រ Java កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ សប្តាហ៍​មុន ខណៈ​ធ្វើដំណើរ​ពី Jakarta ឆ្ពោះទៅកាន់ Pangkal Pinang ដោយ​ផ្ទុក​ដំណើរ​ចំនួន ១៨៩ នាក់ គិត​មកទល់ពេលនេះ​មាន​រយៈពេល ៨ ថ្ងៃ​ហើយ ៕ ដោយ៖ ឧត្តម (ប្រភព៖ straitstimes)

spot_img
×