Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ប្ដី​បើករថយន្ត​បុក​ខឿន​សួនច្បារ​គល់ស្ពាន​ច្បារអំពៅ​ប៉ង​សម្លាប់ខ្លួន​

spot_img

​ភ្នំពេញ ៖​ ស្ត្រី​វ័យក្មេង​ម្នាក់​ សង្ស័យ​មាន​វិបត្តិ​គ្រួសារ​បើករថយន្ត​ព្រូស បុក​ខឿន​ផ្លូវ​ចង់​សម្លាប់ខ្លួន ត្រូវបាន​សមត្ថកិច្ច​ស​ណ្ដា​ប់​ធ្នាប់​ខណ្ឌ​ឃាត់ និង​បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៥ ខែ វិច្ឆិកា ឆ្នាំ​២០១៨​នៅ​ចំណុច​គល់ស្ពាន​ត្រើយ​ខាងកើត តាម​បណ្ដោយ​ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​

​ស្ត្រី​ខាងលើ​ប៉ង​ធ្វើអត្តឃាត​នេះ ឈ្មោះ ភាព វិច្ឆិកា អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៩ ក្នុង​បុរី​ប៉េង​ហួត សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​

​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារអំពៅ បានអោយដឹងថា មុន​កើតហេតុ​ឃើញ​ស្ត្រី​វ័យក្មេង​ម្នាក់​បើករថយន្ត​ព្រូស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-០៣៦០ ហើយ​មិនដឹង​មូលហេតុ​អី ស្រាប់​បួង​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​បុក​ខឿន​សួនច្បារ​បណ្ដាល​រថយន្ត​ផ្ទុះ​កង់​បើក​ទៅមុខ​មិន​រួច​តែ​ស្ត្រី​នៅតែ​បន្ត​ព្យាយាម​បើក​ទៅមុខ​ទៀតហើយ​សមត្ថកិច្ច​ខ្លាច​បើក​បុក​ម៉ូតូ​ផ្សេងទៀត​ក៏​ធ្វើការ​ឃាត់​និង​អោយ​ស្ត្រី​ឈប់​និង​នាំ​ចេញពី​ក្នុង​រថយន្ត ដើម្បី​សួរនាំ ។ សមត្ថកិច្ច​បន្តថា ក្រោយពី​សួរនាំ​ស្ត្រី​វ័យក្មេង​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​បើកបរ​រថយន្ត​ដោយមាន​វិបត្តិ​គ្រួសារ​ឈ្លោះ​គ្នា​ជា​ប្ដី​ហើយក៏​ខឹង​បើករថយន្ត​ចេញពីផ្ទះ​គោលបំណង​ចង់​សម្លាប់ខ្លួន​តែម្ដង​ដោយ​មិន​ចង់​រស់​បន្តជីវិត​ទៅមុខ​ទៀត​ទេ ។​

​សមត្ថ​កច្ច​បានឱ្យដឹងថា​៖ ក្រោយ​ស្តាប់​ការរៀបរាប់​នារី​នេះ សមត្ថកិច្ច​ក៏បាន​នាំមក​កាន់​អធិការដ្ឋានគរបាល​​ខណ្ឌ​ច្បារអំពៅ ដោយ​មិនអោយ​បើក​ទៅទៀត​ទេ ខ្លាច​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ និង​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ដើម្បី​មក​យក​ត្រលប់​ទៅផ្ទះ​វិញ ។ ចំពោះ​ការខូចខាត​ខឿន​សួនច្បារ​ផ្លូវជាតិ​លេខ​១​នោះ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ក៏​មិនបាន​ចាប់ទោស​អូស​ដំណើរ ទាមទារ​សង​នោះទេ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×