Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនត្រូវ​ឲ្យ​ក្មេង​ផឹកទឹក​ផ្លែឈើ នៅពេល​ព្រឹក​

spot_img

​ការស្រាវជ្រាវ​មួយ​ព្រមាន​ឪពុកម្តាយ​មិនត្រូវ​ឲ្យ​កូន​ផឹកទឹក​ផ្លែឈើ​នៅពេល​ព្រឹក ព្រោះ​អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​ធាត់ ។​

​តាម​ពួក​អ្នកស្រាវជ្រាវ ក្មេង​ផឹកទឹក​ផ្លែឈើ​១​កែវ​នៅពេល​ព្រឹក មាន​ហានិភ័យ​លើស​ទម្ងន់​ខ្ពស់ជាង ១,៥ ដង ក្មេង​មិន​ផឹក ។ បន្ថែម​លើ​នោះ ការបោះបង់​មិន​បរិភោគ​អាហារ​ពេលព្រឹក ក៏​អាច​បណ្តាល​ឲ្យ​ឡើង​ទម្ងន់ ដោយសារ​ក្មេង​នឹង​បរិភោគ​ចំណី​កំប៉ិកកំប៉ុក​ច្រើនជាង​ក្នុង​ថ្ងៃ ។​

​ទោះបី​ទឹក​ផ្លែឈើ​តែង​ត្រូវបាន​លក់​ទូទៅ​លើ​ទីផ្សារ និង​ត្រូវបាន​ចាត់ទុកជា​ជម្រើស​ត្រឹមត្រូវ តែ​វា​មាន​បរិមាណ​ស្ករ និង​កាឡូរី​ខ្ពស់ ។​

​ការស្រាវជ្រាវ​បង្ហាញថា ទឹក​ផ្លែឈើ​១​កែវ ចំណុះ 350 ml អាច​ផ្ទុក​ស្ករ​ដល់​ទៅ ៩ ស្លាបព្រា​កាហ្វេ និង​មិន​ប៉ូវ​ដូច​ផ្លែឈើ​ពុំទាន់​កែច្នៃ ។​

​ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា ក្មេង​ដែល​ផឹកទឹក​នៅពេល​ព្រឹក មាន​ហានិភ័យ​លើស​ទម្ងន់​, ធាត់​តិចជាង ៤០% ហើយ​ក្មេង​ដែល​បរិ​ភាគ​អាហារ​ព្រឹក​មាន​ទម្ងន់​មធ្យម​ស្រាល​ជាង 3 kg ប្រៀប​នឹង​ក្មេង​មិន​បរិភោគ ។​

​ពួក​អ្នកស្រាវជ្រាវ​ទូន្មាន​អាណាព្យាបាល​គួរ​បន្ថយ​បរិមាណ​ស្ករ​ប្រើប្រាស់​របស់​ក្មេង​នៅពេល​ព្រឹក ។​

​ពួក​ជំនាញការ​ក៏​ព្រមាន​ក្មេង​ដែល​ដែល​ធាត់​នឹង​ប្រឈម​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ , ជំងឺ​បេះដូង និង​មហារីក​ខ្ពស់ជាង ។​

«​ទឹក​ផ្លែឈើ​មិនអាក្រក់​ទាំងស្រុង​ទេ តែ​ជាតិ​សរសៃ​ក្នុង​ផ្លែឈើ​បាន​ត្រូវ​កម្ចាត់​ចេញ ហើយដោយ​ហេតុនេះ វា​ប្រមូលផ្តុំ​ស្ករ​ច្រើនជាង​», អ្នកស្រាវជ្រាវ​ឲ្យ​ដឹង ៕​លី​សា​

spot_img
×