Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​មិន​អនុញ្ញាត​ឲ្យ​លោក​រ៉ុង ឈុន​ជួប​សួរសុខទុក្ខ​លោក កឹម សុខា

spot_img

​ភ្នំពេញ​៖​ករណី​សំណើ​របស់លោក​រ៉ុង ឈុន សុំ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​នៅ​ថ្ងៃទី​១០​ធ្នូ​ខាងមុខ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​។​

​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គជប​) បានដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើសុំ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ។

​ករណីនេះ​នា​រសៀល​ថ្ងៃទី​៥​ធ្នូ​នេះ លោក​គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដោយសារ​សំណុំរឿង​កំពុងស្ថិត​នៅក្នុង​ចំណាត់ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា ហេតុនេះ​ការចូល​ជួប ឬ​សួរ​សុខ​ទុក អាច​អនុញ្ញាត​ឲ្យ​បានតែ​មេធាវី និង​ក្រុមគ្រួសារ​ជន​ត្រូវ​ចោទ​ដែល​មិន​ទាក់ទិន​នៅក្នុង​រឿង​តែប៉ុណ្ណោះ​។ សម្រាប់​អ្នកដទៃ​ផ្សេងទៀត ការចូល​សួរ​សុខ​ទុក​អាច​អនុ​ញ្ញាត់​ឲ្យ​បាន​ក្រោយពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំបាច់​មួយចំនួន​រួចរាល់​សិន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×