Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំ​ជំងឺ​មក​ដាក់ខ្លួន ដោយសារ​ទម្លាប់​បរិភោគ​ចេក​មិន​ត្រឹមត្រូវ​

spot_img

​ចេក​ជា​ផ្លែឈើ​សម្បូរ​ជីវជាតិ​ល្អ​សម្រាប់​សុខភាព ។ ប៉ុន្តែ​ប្រសិន​បរិភោគ​មិន​ត្រឹមត្រូវ វា​បែរជា​អាច​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព​ទៅវិញ ។​

. បរិភោគ​ចេក​ច្រើនពេក​ក្នុង​១​ថ្ងៃ​

​ចេក​មាន​បរិមាណ​វីតាមីន និង​ប៉ូ​តា​ស្យូ​ម​ដ៏​ច្រើន អាចជួយ​ឲ្យ​ស្បែក​ស្អាត​, ភ្នែក​ភ្លឺ និង​បង្ការ​ជំងឺ​ច្រើនយ៉ាង ។ ប៉ុន្តែ បរិភោគ​ចេក​ច្រើនពេក​ក្នុង​ថ្ងៃ នឹងធ្វើ​ឲ្យ​កើន​បរិមាណ​វីតាមីន B6 មិនល្អ​សម្រាប់​សរីរាង្គ ។ បរិមាណ​ចេក​ច្រើន​ក្នុង​រយៈពេល​ខ្លី អាច​ប្រឈម​នឹង​រោគសញ្ញា​ដូចជា​កើន​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​, ចង្វាក់បេះដូង​ខ្សោយ​, និង​ថែមទាំង​អាច​បង្ក​ការ​ស្ពឹក​បណ្តោះអាសន្ន ។​

​អ្នកជំនាញការ​ទូន្មាន​គ្រប់គ្នា គួរ​បរិភោគ​ចេក​តែ​២​ផ្លែ​ក្នុង​១​ថ្ងៃ ។​

. ឃ្លាន​ពេលណា​បរិភោគ​ពេលនោះ​
​ចេក​នឹង​ពង្រីក​ប្រសិទ្ធ​ភាពល្អ​ពេល​អ្នក​បរិភោគ​វា​ក្រោយ​ពេលបាយ​ប្រមាណ ១ ទៅ ២ ម៉ោង ។ ផ្ទុយ​មកវិញ ប្រសិន​បរិភោគ​ពេល​ពោះ​ទទេ នឹងធ្វើ​ឲ្យ​បរិមាណ​ម៉ាញ៉េ​ស្យូ​ម​កើន​ប្រថុចញ៉ុច បង្ក​ការបាត់​តុល្យភាព​សរសៃឈាម​បេះដូង និង​គ្រោះថ្នាក់​ដល់​សុខភាព ។​

​ជាងនេះទៀត បរិមាណ​វីតាមីន C ដ៏​ច្រើន​ក្នុង​ចេក ប្រសិន​ត្រូវបាន​នាំចូល​សរីរាង្គ​ពេល​ពោះ​ទទេ ក៏​ធ្វើ​ឲ្យ​អ្នក​ហើមពោះ​, រលាក​ក្រពះ ៕សូយ​ន​

spot_img
×