Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រាជរដ្ឋាភិបាល​បង្កើត​ក្រុមការងារ ដោះស្រាយ​សំណើ និង​សំណូមពរ របស់​អង្គការ​សង្គម​ស៊ីវិល​

spot_img

​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​របស់​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​។​

​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្រេច​បង្កើត​ក្រុម​ការងារ​នេះ កាលពី​ថ្ងៃ​ទី​២​ខែវិច្ឆិកា ដើម្បី​ដោះស្រាយ​សំណើ

​និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល ចំ​ពេល​ដែល​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​កំពុង​ស្ថិត​ក្នុង​ដំណើរ​បំពេញ​

​ទស្សនកិច្ច​នៅ​កម្ពុជា​។ ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល ដែល​មាន​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន និង​លោក​ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន និង​មាន​សមាជិក​ជាច្រើនរូប​ទៀត​។​

​ក្នុង​សេចក្ដីសម្រេច​ដដែល​នោះ ក្រុម​ការងារ​នេះ ឲ្យបំពេញ​ភារកិច្ច​របស់​ខ្លួន​ក្រោ​ម​ការដឹកនាំ និង​ដឹកនាំ​ផ្ទាល់​ពី សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​សម្របសម្រួល​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​សង្គម​ស៊ីវិល​បាន​ជួបប្រទះ ។ ប្រមូល​ព័ត៌មាន និង​សិក្សា​អំពី​សំណើ និង​សំណូមពរ​ផ្សេងៗ របស់​អង្គការ​សង្គម​ស៊ីវិល រួច​លើក​យោបល់​ជូន​រាជរដ្ឋាភិបាល ឬ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ដោះស្រាយ​ជា​សមត្ថកិច្ច​៕ ​ដោយ ​៖​ រចនា​

spot_img
×