Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធ្លាក់​រថយន្ត​ដឹក​ដី​១​គ្រឿង ពីលើ​ភ្នំ​លៀប ស្លាប់​តៃកុង​រថយន្ត ខណៈ​ភ្នំ​លៀប​បាន​រង​ការជីក​ក​កាយ​ដី ធ្វើ​អាជីវកម្ម​យក​ដី​លក់​យ៉ាង​អាណាធិបតេយ្យ​

spot_img

​បន្ទាយមានជ័យ ​៖ រថយន្ត​ដឹក​ដី​១​គ្រឿង​បាន​ធ្លាក់​ពី​ភ្នំ​លៀប ស្ថិតក្នុង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ បណ្តាល​ឱ្យ​សង្កត់​ស្លាប់​អ្នកបើកបរ ខណៈ​ដែល​រថយន្ត​នោះ​បាន​បើក​ឡើង​លើ​ភ្នំ ដើម្បី​ឈប់​រង់ចាំ​អេស្កាវ៉ាទ័រ​កាយ​ដី​ដាក់​លើ​រថយន្ត​។

ហេតុការណ៍​កើតឡើង កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ។​

​ការធ្វើ​អាជ​វ​កម្ម​ដីភ្នំ​លៀប តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់ថា​៖ ក្រុមហ៊ុន​ជីក​ដីភ្នំ​លៀប ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​អភិបាលស្រុក​ព្រះនេត្រព្រះ លោក ឃូ ពៅ ប្រាប់​ថា​បាន​សុំច្បាប់ មកដល់​លោក​រួច​ហើយ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឱ្យដឹង​ទៀត​ថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ី​ណូ​១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង ៣A ១១០៧ អ្នក​បើ​កមាន ឈ្មោះ ឃិញ ស៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដែល​បាន​ស៊ីឈ្នួល បើករថយន្ត​ឱ្យ​ថៅកែ​មានឈ្មោះ​យឿន សំបូរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ ភ្នំ​លៀប ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះ​នេត្រ​ព្រះ​។ រថយន្ត​ត្រូវបាន​បើកបរ​ទៅ​ដឹក​ដី​ជើងភ្នំ​ចំណុច​ខាងលើ ក្នុង​ស្ថានភាព​មាន​ឧបសគ្គ​ដោយ​ការកាយ​ដីភ្នំ​លក់​នៅ ចំណុច​នោះ​ខ្វះ​បច្ចេកទេស​និង​ការត្រួត ពិនិត្យ​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នោះទេ​។ លុះ​រថយន្ត​ឡើង​ដល់​គោលដៅ ដោយ​មិន​ពន្លត់​ម៉ាស៊ីន​នោះទេ រង់ចាំ​ដាក់​ដី​ពី​អេស្កាវ៉ាទ័រ ដែល​កំពុង​កាយ​ដីភ្នំ​នោះ ចំណែក​អ្នកបើកបរ ចេញ​ឈរ​លើ​ដំបូល​រថយន្ត​ភ្លាមនោះ រថយន្ត​ក៏​រអិល​ធ្លាក់​ពី​ភ្នំ​ក្នុង​កម្ពស់​ប្រហែល ៧០​ម៉ែត្រ ទាំង​រថយន្ត​និង​តៃកុង​ចូល​រណ្តៅ​ដី​មួយ​កន្លែង រថយន្ត​ធ្លាក់​សង្កត់​តៃកុង បណ្តាលឱ្យ​ស្លាប់ រីឯ​រថយន្ត​វិញ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​

​សមត្ថិ​ច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា​៖ ក្រោយពី​កើតហេតុ​នោះ​ភ្លាម គេ​ឃើញ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​ទីតាំង​កើតហេតុ​និង​បាន​ស្ទូច​រថយន្ត រួម​ទាំង​សាក សព​ជនរងគ្រោះ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូមបញ្ជាក់​ថា ភ្នំ​លៀប​បាន​រង​ការជីក​ក​កាយ​ដី ធ្វើ​អាជីវកម្ម​យក​ដី​លក់​យ៉ាង​អាណាធិបតេយ្យ ពី​សំណាក់​ក្រុម​ខ្មូត​ជា​ឈ្មួញ​កាយ​ដី​ភ្នំ​លក់ ជា​យូរ​ឆ្នាំ​មកហើយ បាន​បង្ក​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​និង​ប៉ះ ពាល់​រំខាន ដល់​ការរៀន សូត្រ​របស់​សិស្ស​នៅ​ក្នុង​សាលាបឋមសិក្សា​ភ្នំ​លៀប ដី​ហ៊ុយ និង​រំខាន​ដោយ​សម្លេង​រថយន្ត ។​ កន្លងមក​មាន​ប្រតិកម្ម​ពី​សិស្ស​និង​លោក គ្រូ​អ្នកគ្រូ​រួម​និង ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​នេះ​ផងដែរ​ ប៉ុន្តែ​ប្រតិកម្ម​នោះ​មិន​ត្រូវបាន​ដោះស្រាយ​ឡើយ​។​

​ជុំវិញ​នៃ​ការធ្វើ​អាជីវកម្ម​ដីភ្នំ​លៀប បង្ក​ឱ្យ​មាន​ធ្លាក់​រថ​ន្ត​ស្លាប់​មនុស្ស​ខាងលើ អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា បាន​ព្យាយាម​ទំនាក់ទំនង ប្រធាន​មន្ទីរ​រ៉ែ​និង ថាមពល​ខេត្ត​បន្ទាយមានជ័យ ឱ្យជួយ​បំភ្លឺ ប៉ុន្តែ​មិន​អាច​ទំនាក់ទំនង​បាន​នោះទេ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×