Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​Pauline Camona មន្ត្រី​ការបរទេស​បារាំង អះអាង​ពី​ការ​បន្ត​គាំទ្រ​លើ​ការអភិវឌ្ឍន៍​នៅ​រាជធានី​ភ្នំពេញ​

spot_img

​ប្រទេស​បារាំង ​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ទីក្រុង​ប៉ារីស​សាធារណៈរដ្ឋ​បារាំង កាលពី​ថ្ងៃ​ទី​២​វិច្ឆិកា ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹក​នៃ​ដោយ​លោក​ឃួង​ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី បាន​ចូល​ជូ​ប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​Pauline CARMONA អនុប្រធាននាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី​នៃ​ក្រសួងការបរទេស​បារាំង​ដែល​ផ្តោតទៅលើ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​.​បារាំង ជាពិសេស​កិច្ចសហប្រតិបត្តិកា​ររ​វាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ប៉ារីស​។​

​លោកស្រី​Pauline Carmona បាន​អះអាង​ពី​ការជួយ​ដល់​រាជធានី​ភ្នំពេញ​,​បន្ត​ការគាំទ្រ​លើ​ជំនួយ​អភិវឌ្ឍ​ន៏ និង​ជំនួយ​បច្ចេកទេស​តាមរយះ​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៏ បារាំង អា​.​អេ​ហ្វ​.​ដេ​(AFD)​សំរាប់​រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​ដល់​គំរោង​ជា​អាទិភាព​នានា​ដែល​រាជធានី​ភ្នំពេញ​កំពុង​តែ​អនុវត្ត​។​

​លោកស្រី​Pauline Carmona បាន​កោតសរសើរ​ដល់​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ របស់​លោក​អភិបាល​ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា​ដែលមាន​សម្តេច​អគ្គម​ហេ​សេនាបតី​តេជោ​ហ៊ុន​សែន ជា​ប្រមុខ បាន​ដាក់ចេញ​នូវ​គោលដៅ​អភិវឌ្ឍ​ន៏​ទីក្រុង​ក្នុងនោះ​មាន​៖​ការដាក់ចេញ​នូវ​ការកសាង​ប្លង់​គោល​នៃ​ការអភិវឌ្ឍ​ន៏​ទីក្រុង និង​ប្លង់​គោល​ដឹកជញ្ជូន​សាធារណៈ​ធ្វើឲ្យ​មាន​និរន្តរភាព​សំ​រាប់កា​រ​វិនិយោគយូ​អង្វែង​ដែល​គ្មាន​ហានិភ័យ​។​

​លោក​ឃួង ស្រេង បាន​ថ្លែងអំណរគុណ​ដល់​ភាគី​បារាំង​តែង​បាន​ជួយឧ​ប​ត្ត​ម្ភ ដល់​រាជធានី​ភ្នំពេញ​។​លោក​អភិបាល​ក៏​បាន​រំលឹក​ឡើងវិញ​នូវ​អនុ​ស្សាវ​រីយ៏​ជា​ប្រវត្តិសាស្ត្រដ៏​មាន​តំលៃ​បំផុ​តដែល​ជា​ផ្នែក​១​នាំទៅ​ដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​គឺ​ជំនួប​ច​ចារ​រវាង​សម្តេច​នរោត្តម​សីហនុ និង​សម្តេច​ហ៊ុន​សែន​នៅ​ហ្វែរ អង់​តា ដឺន័​រ​(Fere En Tadenois)​។​ជាមួយគ្នានេះ​រដ្ឋាភិបាល ក៏​ដូច​ទីក្រុង​ប៉ារីស​បាន​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់​រួម​ទាំង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ក៏​ដូច​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នា​ពេលកន្លងមក​។​

​លោក​អភិបាល​ក៏​បាន​គាំទ្រ​ដល់​គំរោង​សិក្សា​ជំ​ហ៊ាន​ទី​៣​របស់​ភាគី​បារាំង​លើ​គំរោង​សាងសង់​ប្រពន្ធ័​ដឹកជញ្ជូន​Tramway នៅ​រាជធានី​ភ្នំពេញ ហើយ​លោក​គាំទ្រ​ពេញទំហឹង​ចំពោះ​គំរោង​នេះ​ដែល​ជា​ប្រពន្ធ័ ដឹកជញ្ជូន​សាធារណៈ​ដ៏​សំខាន់​កាត់បន្ថយ​ការកកស្ទះ​ចរាចរ ពង្រីក​តំរាយ​ផ្លូវ​ធ្វើ​ដំណើរ​ឧ្យិ​កាន់តែ​ទំនើប​និង​ទាន់សម័យ​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ការកើនឡើង​ឥត​ឈប់ឈរ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​ប​ច្ច​ប្បន្ន​៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×