Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​នឹង​ពង្រឹង​គោលនយោបាយ បើកចំហរ ហើយ​បន្ត​រៀបចំ​ពិព័រណ៍ នាំចូល​អន្តរជាតិ​ចិន​នេះ​

spot_img

សៀង​ហៃ​ ៖ នា​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ពិព័រណ៍​អន្តរជាតិ​នាំចូល​ចិន (China’s International Import Expo) ដែល​បាន​ប្រព្រឹតិ្តទៅ​ក្រោម​អធិបតីភាព លោក ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​មាន​ការចូលរួម​ពី​នាយកដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​នៅក្នុង​ឱកាស​នោះ លោក ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​អះអាង​ថា ប្រទេស​ចិន សូម​ស្វាគមន៍​ប្រទេស​ទាំងអស់ ហើយ​ចិន​នឹង​ខិតខំ​កាត់បន្ថយ​អត្រាពន្ធគយ​ថែម​ទៀត ដើម្បី​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​ឱ្យ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​។ ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាង​មុខ ការនាំ​ចូល​ផលិតផល​ពី​ប្រទេស​ដៃគូ នឹង​កើនឡើង​រហូត​ដល់ ៣០​ទ្រី​លាន​ដុល្លារ​អាមេរិក ហើយ​សេវាកម្ម ក៏​នឹង​មាន​ការកើនឡើង​ដល់ ១០​ទ្រី​លាន​ដុល្លារ​អាមេរិក​។

​លោក ប្រធានាធិបតី​ចិន បាន​អះអាង​បន្ថែមទៀតថា គោលជំហរ​របស់​ប្រទេស​ចិន គឺ​បន្ត​ការពារ​នូវ​បទប្បញ្ញតិ​អង្គការពា​ណិ​ជ្ជកម្ម​ពិភពលោក (WTO) និង​គាំទ្រ​រាល់​កំណែ​ទម្រង់​របស់​អង្គការ​មួយ​នេះ ដើម្បី​រួមគ្នា​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជា​ពិសេស​ការធ្វើ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ស្មើភាព និង​តម្លាភាព​។

«​ប្រទេស​ចិន គឺជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២ លើ​ពិភពលោក និង​ជា​ទីផ្សារ​ដ៏​ធំ​ដែល​មាន​សក្តានុពល​អតិថិជន ១.៣០០​លាន​នាក់ ដូច្នេះ​ចិន​នឹង​ពង្រឹង​គោលនយោបាយ បើកចំហរ ហើយ​បន្ត​រៀបចំ​ពិព័រណ៍ នាំចូល​អន្តរជាតិ​ចិន​នេះ ឱ្យ​កាន់តែ​ធំ​ឡើងៗ​រៀងរាល់ឆ្នាំ​» លោក ស៊ី ជីន​ពីង បាន​គូសបញ្ជាក់​។​

​សូមជម្រាបថា ព្រឹត្តិការណ៍​ពិព័រណ៍​នាំចូល​អន្តរជាតិ​ចិន​ឆ្នាំនេះ បាន​រៀបចំ​នៅ​លើ​ផ្ទៃក្រឡា ៣០​ម៉ឺន​ម៉ែត្រការ៉េ ដែល​មាន​ការចូលរួម​ពី​ប្រទេស និង​អង្គការ​អន្តរជាតិ​សរុប ចំនួន ១៧២ នៅក្នុង​នោះ​មាន​ក្រុមហ៊ុន​សហគ្រាស​ចំនួន ៣,៦០០​ក្រុមហ៊ុន ដែល​មាន​អ្នកបញ្ជា​ទិញ​ធំៗ​ក្នុង​ពិភពលោក​ជាង ៤០​ម៉ឺន​នាក់​។ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ក៏​មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ចំនួន ១០ និង​មាន​ការរៀបចំ​ពន្លា​ជាតិ​តាម​រចនាបទ​ខ្មែរ​ទំហំ ១៣៦​ម៉ែត្រការ៉េ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌​ជាតិ ផងដែរ​៕​ ដោយ ៖ បញ្ញាស័ក្តិ

   

spot_img
×