Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ឲ្យ​ក្តៅក្រហាយ​ម៉េច​ទៅ​! គ្នា​ឈឺពោះឆ្លងទន្លេ​​ចង់​ដាច់ខ្យល់​ទៅហើយ តែ​គ្រូពេទ្យ​នេះ​បែរជា​ធ្វើ​ព្រងើយ​… និងរវល់តែរឿងផ្ទាល់ខ្លួន (​វីដេអូ​)

spot_img

​​ស្ត្រី​ដែលមាន​ការក្តៅក្រហាយ​ម្នាក់ បានសម្រេច​ចូល​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទម្លាយ​រឿង​ដ៏​ឈឺចាប់​មួយ​ឲ្យ​មហាជន​បានដឹង បន្ទាប់ពី​បានឃើញ​ហេតុការណ៍​ដ៏​ហួសចិត្ត​មួយ​កាលពី​ព្រឹក​ម្សិលមិញ នៅឯ​មន្ទីរពេទ្យ​សកល​វិទ្យាល័យ​ជាតិ (NUH) ទីកន្លែង​ដែល​សមាជិក​បុគ្គលិក​នៅ​ទីនោះ ត្រូវបាន​ចោទប្រកាន់ថា​បាន​ធ្វេសប្រហែស ក្នុងការ​ផ្តល់​ការយកចិត្ត​ទុក​សង្គ្រោះ​បន្ទាន់​ដល់​អ្នកជំងឺ ដែល​កំពុង​ឈឺពោះ​ឆ្លងទន្លេ​យ៉ាងខ្លាំង ។​

​ស្ត្រី​ម្នាក់​ឈ្មោះ Preet Sandhu បាន​បង្ហោះ​នៅលើ Facebook ថា នាង​បានឃើញ​ស្ត្រី​ពោះធំ​ម្នាក់​កំពុង​ស្រែកយំ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង នៅ​ខាងក្រៅ​យ​អគារ​សង្គ្រោះបន្ទាន់​ផ្នែក​កុមារ នៃ​មន្ទីរពេទ្យ NUH ។ នាង​បាន​អះអាងថា គិលានុបដ្ឋាយិកា​ប្រុស​ម្នា​ក់នៅ​កន្លែង​ទទួលភ្ញៀវ​នោះ ពុំបាន​ផ្តល់​ការយកចិត្តទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ក្រីក្រ​នោះ និង​សូម្បី​ប្រាប់​ជំនួយការ​ឲ្យប្រញាប់​នាំយក​នាង​ទៅកាន់​ផ្នែក​សង្គ្រោះបន្ទាន់​ទេ ។

​នាង​បន្តថា គិលានុបដ្ឋាយិកា​ប្រុស​នោះ ដែល​កំពុង​អង្គុយ​នៅ​កន្លែង​ទទួលភ្ញៀវ ត្រូវបាន​កត់សម្គាល់ឃើញ​ថា ហាក់ដូចជា​ផ្តោត​តែ​ទៅលើ​អ្នកផ្សេងៗ​ដែល​ពុំ​ត្រូវបាន​បន្ទាន់ និង​រវល់​តែ​ជា​មួយ​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ដោយ​ពុំ​ខ្ចី​ខ្វល់​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កំពុង​ឈឺ​ចុកចាប់​ពិបាក​ទ្រាំ​យ៉ាងខ្លាំង​ឡើយ ។ ប៉ុន្តែ នៅ​ទីបំផុត ជំនួយការ​គ្រូពេទ្យ​ម្នាក់ ក៏​បានមក​នាំយក​ស្ត្រី​ក្រីក្រ​នោះ ចូលក្នុង​មន្ទីរពេទ្យ​ដោយ​ពុំ​រង់ចាំ​ការណែនាំ​អ្វី​បន្ថែមទៀត ។​

​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទង្វើ​ដ៏​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ​ខាងលើ ក៏ដូចជា​គ្រូពេទ្យ​មួយចំនួន​ផ្សេងទៀត ទៅលើ​អ្នកជំងឺ​ក្រីក្រ​ត្រូវការ​សង្គ្រោះបន្ទាន់ ដែល​ធ្វើ​ឲ្យ​សាធារណៈជន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Coconuts)​

spot_img
×