Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកួត​ជើងឯក​វ៉ូ​វី​ណា​ម​ទ្វីប​អា​ស៊ី​លើកទី​៤ នៅ​កោះ​បាលី កីឡា​ការិនី ពៅ សុខា ទទួល​បាន​មេដាយមាស ២ ខណៈ​កម្ពុជា​ទទួលបាន​មេដាយមាស​១១ ប្រាក់​១១ នឹង​សំរឹទ្ធ​១៤

spot_img

​ភ្នំពេញ​ ៖ កីឡា​ការិនី ពៅ សុខា បាន​និយាយថា ជោគជ័យ​មួយ​នេះ​គឺ​សម្រាប់​ប្រទេសជាតិ​របស់​ខ្ញុំ ។ ការប្រកួត​ជើងឯក​វ៉ូ​វី​ណា​ម​ទ្វីប​អា​ស៊ីលើកទី​៤ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេសុី​ត្រូវបាន​បញ្ចប់​ហើយ​សរុប​លទ្ធផល​នាង​ខ្ញុំ​ទទួល​បាន​មេដាយមាស ២, ប្រាក់ ៣ , នឹង សំរឹទ្ធ ២ គ្រឿង ។​

​នាង​ខ្ញុំ ពៅ សុខា តំណាង​អោយ​ក្រុម​វ៉ូ​វី​ណា​ម​កម្ពុជា សូម​ថ្លែងអំណរគុណ ដល់​ក្រសួង​អប់រំ​យុវជន​និិង​កីឡា ដែល​បាន​យក​ចិត្ត​ទុក​ដាក់ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ជាពិសេស​សូម​អរគុណ​ទៅដល់ លោក​ប្រធាន​សហព័ន្ធ​វ៉ូ​វី​ណា​ម​កម្ពុជា លោក ឧកញ៉ា រ័ត្ន សុខន ដែល​តែងតែ​ផ្តល់​នូវ​ភាពកក់ក្តៅ​ដល់​គ្រួសារ​វ៉ូ​វី​ណា​ម​ទាំងមូល បញ្ចូន​ពួក​យើង​ទៅ​ហ្វឹកហាត់ ក៏ដូចជា​ខិតខំ​ជួយ​ជ្រោមជ្រែង​ពួកយើង ឱ្យ​មាន​លទ្ធផល​ដូច​សព្វថ្ងៃនេះ ។ អរគុណ​ដល់​លោក អនុប្រធាន​សហព័ន្ធ​លោក អ៊ូ រតនា​, នឹង​លោក​គ្រូបង្វឹក​វៀតណាម​, លោកគ្រូ ទេព ជីវ​សុខុម​, លោកគ្រូ ឯម សុធា​រ័ត្ន ដែល​បាន​នៅ​មើលថែ​នឹង​បង្ហាត់បង្រៀន​ពួកយើង​រហូតមក​។​

ជា​ចុងក្រោយ​សូម​អរគុណ សម្រាប់​ការផ្តល់​កម្លាំងចិត្ត​ពី​សំណាក់​ក្រុមគ្រួសារ មិត្តភក្តិ បងប្អូន​ទាំងអស់ ដែល​តែងតែ​លើកទឹកចិត្ត​ដល់​នាង​ខ្ញុំ​រហូតមក​។​

​សូម​បញ្ជាម់ថា ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ទ្វីប​អា​ស៊ី​លើកទី​៤​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេសុី​បាន​បញ្ចប់ សរុប​លទ្ធផល​កម្ពុជា​ទទួលបាន​មេដាយមាស​១១ ប្រាក់​១១ នឹង​សំរឹទ្ធ​១៤ ។

•​មេដាយមាស​បាន​ទៅ​លើ​ប្រភេទ​វិញ្ញាសា​ប្រយុទ្ធ​ទំងន់ ៥៧​គ​.​ក នារី ( កីឡាករ បុិច ជំនោ​រ )

•​មេដាយមាស​បាន​ទៅ​លើ​ប្រភេទ​វិញ្ញាសា​សម្តែង​នារី​ម្នាក់ បុរស​៣​នាក់​មាន​អាវុធ ( កីឡា​ការ​នី ប៉ាល់ ឆ​រស្មី​, លី បូរ៉ា​មី​, សាន សុជាតិ​, ប្រាក់ សុវណ្ណនី )

•​មេដាយមាស​បាន​ទៅ​លើ​ប្រភេទ​វិញ្ញាសា​មេគុណ​បុរស ( កីឡាករ លី បូរ៉ា​មី )

•​មេដាយមាស​បាន​ទៅ​លើ​ប្រភេទ​វិញ្ញាសា​សម្តែង​ក្រុម​ដាវ​បុរស​៤​នាក់ (កីឡាករ ម៉េត សារី​, ម៉េត សុ​ភក្ត្រា​, លី បូរ៉ា​មី​, អុឹម ឡាំង​ឈុង)
•​មេដាយមាស​បាន​ទៅ​វិញ្ញាសា​សម្តែង​ក្រុម​ដាវ​នារី​៤​នាក់ ( កីឡា​ការ​នី ប៉ាល់ ឆ​រស្មី​, ពៅ សុខា​, សឿ ច័ន្ទ​លក្ខិណា​, សុក សុ​ភី )

•​មេដាយមាស​វិញ្ញាសា​សម្តែង​ក្រុម​នារី​៣​នាក់ បុរស​៣​នាក់ ( កីឡា​ការ​នី ប៉ាល់ ឆ​រស្មី​, ពៅ សុខា​, សឿ ច័ន្ទ​លក្ខិណា​, ម៉េត សុ​ភក្ត្រា​, ជិន ពិសិដ្ឋ​, ផាន ហូ​ហុីម )

•​មេដាយមាស​វិញ្ញាសា​សម្តែង​ក្រុម​កាំបិត​ធំ​បុរស​ពីរ​នាក់ ( កីឡាករ ជិន ពិសិដ្ឋ​, ជ្រិន ប៊ុនឡុង )

•​មេដាយប្រាក់​វិញ្ញាសា​សម្តែង​មេគុណ​បុរស ( កីឡាករ អុឹម ឡាំង​ឈុង )

•​មេដាយប្រាក់​វិញ្ញាសា​សម្តែង​មេគុណ​បុរស ( កីឡាករ ម៉េត សារី )

•​មេដាយប្រាក់​វិញ្ញាសា​សម្តែង​នារី​ម្នាក់ បុរស​ម្នាក់ ( កីឡាករ លី បូរ៉ា​មី​, ពៅ សុខា )

•​មេដាយប្រាក់​វិញ្ញាសា​សម្តែង​នារី​មេគុណ​កាបិ​ត​ធំ ( កីឡា​ការ​នី ប៉ាល់ ឆ​រស្មី )

•​មេដាយប្រាក់​វិញ្ញាសា​សម្តែង​ក្រុម​បុរស​៤​នាក់​មាន​អាវុធ ( កីឡាករ សាន សុជាតិ​, ជិន ពិសិដ្ឋ​, ជ្រិន ប៊ុនឡុង​, ផាន ហូ ហុីម )

•​មេដាយ​សំរឹទ្ធ​វិញ្ញាសា​សម្តែង​មេគុន​ដាវ​នារី ( កីឡា​ការ​នី ពៅ សុខា )

•​មេដាយ​សំរឹទ្ធ​វិញ្ញាសា​សម្តែង​ដាវ​នារី​២​នាក់ ( កីឡា​ការ​នី ពៅ សុខា​, សឿ ច័ន្ទ​លក្ខិណា )

•​មេដាយ​សំរឹទ្ធ​វិញ្ញាសា​សម្តែង​មេគុណ​នារី ( កីឡា​ការ​នី សឿ ច័ន្ទ​លក្ខិណា )

•​មេដាយ​សំរឹទ្ធ​វិញ្ញាសា​ប្រយុទ្ធ​ទំងន់​៥១​គ​.​ក​( កីឡា​ការ​នី សុក សុ​ភី )

•​មេដាយ​សំរឹទ្ធ​វិញ្ញាសា​ប្រយុទ្ធ​ទំងន់​៤៥​គ​.​ក នារី ( កីឡា​ការ​នី ឃ​ន ចាន់​សុភ​ក្រ​នាថ )

•​មេដាយ​សំរឹទ្ធ​វិញ្ញាសា​ប្រយុទ្ធ​ទំងន់​៥៧​គ​.​ក បុរស ( កីឡាករ ផាន ហូ​ហុីម )

•​មេដាយ​សំរឹទ្ធ​វិញ្ញាសា​ប្រយុទ្ធ​ទំងន់​៤២​គ​.​ក នារី ( កីឡា​ការ​នី ប៉ាល់ ឆ​រស្មី )៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×