Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ធ្វើឡើង​នៅ​ខណ្ឌ​ឬ​ស្សី​កែវ ដោះស្រាយ​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ

spot_img

​ភ្នំពេញ ​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ម៉ូឌែ​ន​៥ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ស្តាប់​ពី​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ លើ បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។​

វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ទី​៦​វិច្ឆិកា​២០១៨​នេះ​បាន​ធ្វើឡើង ក្រោម​អធិបតីភាព​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ស៊ុយ សេរិទ្ធ​ ​អភិបាលរង​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ការចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ផងដែរ​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ វិច្ឆិកា​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។​

លោក​ម៉ប់ សារិន បាន​មានប្រសាសន៍​លើកឡើងថា​ ​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការចូលរួម​មតិ​យោបល់ និង​លើក​ឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ពិតជា​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នានា​ពេល​កន្លងមក ដើម្បី​អោយ​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​ស្វែងរក​នូវ​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ក្នុង​នាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។​

លោក​បន្តថា វាទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ត្រូវបាន​ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តង​សម្រាប់​មួយ​ខណ្ឌៗ មានន័យ​ថា ទាំង​១២​ខណ្ឌ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ធ្វើ​ឡើង​ចំនួន​១២​ដង ស្របពេល​ដែល​ឆ្នាំ​២០១៨​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​វេទិកា​នេះ​បាន​ចំនួន​៥​ខណ្ឌ​រួចមកហើយ​នោះ ក្នុងនោះ​រួមមាន ខណ្ឌ​៧​មករា ខណ្ឌ​ទួលគោក ខណ្ឌមានជ័យ ខណ្ឌចំការមន និង​ខណ្ឌ​ឬ​ស្សី​កែវ ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×