Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​វ័យក្មេង​ម្នាក់ ដោះស្រាយ cube ក្រោម​ទឹក​រយៈពេល​ជាង ១​នាទី ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក (​វីដេអូ​)

spot_img

​សិស្ស​អាយុ ១៨​ឆ្នាំ ​មក​ពី​ប្រទេស​ហ្ស​ក​ហ្ស៊ី (Georgia) បានការ​បង្វិល និង​ដោះស្រាយ​ដុំ​បួន​ជ្រុង (Cube) ចំនួន ៦​ដុំ នៅក្រោម​ទឹក ដោយ​ប្រើ​រយៈពេល​មួយ​ដង្ហើម​ប៉ុណ្ណោះ ក្នុង​គោលបំណង​ដើម្បី​បំបែក​កំណត់ត្រា​ពិភព (Guinness World Record)​។​

​បុរស​វ័យក្មេង​ឈ្មោះ Vako Marchelashvili អាយុ ១៨​ឆ្នាំ​ខាង​លើ​បានធ្វើការ​ចូលទៅក្នុង​​អាង​កញ្ចក់​ដ៏​ធំ​មួយ ដើម្បី​ដោះស្រាយ​ដុំ​បួន​ជ្រុង​នៅក្រោម​ទឹក ដោយ​ប្រើ​រយៈពេល​មួយ​ដង្ហើម​ ​គឺ​ចំនួន ១​នាទី និង ៤៤​វិនាទី​។ ការ​ដែល​អាច​មាន​សមត្ថភាព​នៅ​ក្រោមទឹក​ដោយមិន​​ធ្វើ​ការដកដង្ហើម​យ៉ាង​យូរ​បែបនេះ​ដោយសារ​បុរស​ខាងលើ​នោះ​ធ្វើការ​ហ្វឹកហាត់​អស់​រយៈ​​ជា​យូរ​ខែ​។​

​គាត់​និយាយ​ដូច្នេះ​ថា គាត់​បាន​រៀបចំ​ខ្លួន​ដើម្បី​ការប្រកួត​ក្រោម​ទឹក​នោះ​អស់​រយៈពេល ៦​ខែ ដោយ​ធ្វើ​ការហ្វឹកហាត់​ជាច្រើន​ម៉ោង​ក្នុង​រយៈពេល ១​ថ្ងៃ​។​

​គាត់​បន្ថែមថា “​ខ្ញុំ​ធ្វើ​ការហ្វឹកហាត់​យ៉ាងច្រើន ដើម្បី​ប៉ុនប៉ង​បំបែក​កំណត់ត្រា​ពិភពលោក និង​ដើម្បី​ធានា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ដែរ ពីព្រោះ​ប្រសិន​ជា​មានការ​ថ្លោះថ្លោយ​តែ​បន្តិច វា​អាច​ប៉ះពាល់​ដល់​ជីវិត​”​។​

​សិស្សសាលា​ដដែល​និយាយថា គាត់​សង្ឃឹមថា​កំណត់​ត្រា​របស់​ខ្លួន​នៅ​បានយូរ ហើយ​គាត់​ក៏​សង្ឃឹមថានឹង​បំបែក​កំណត់ត្រា​ផ្សេងៗ​ទៀត​ដែរ​។​

​ក្រោយពេល​ធ្វើ​ការពិនិត្យ សហព័ន្ធ​កំណត់ត្រា​ប្រទេស​ហ្ស​ក​ហ្ស៊ី បានធ្វើការ​លិខិតបញ្ជាក់​ពី​​លទ្ធផល​របស់​បុរស​វ័យក្មេង​នោះ ហើយ​ពួកគេ​ក៏​នឹង​ធ្វើ​ការបញ្ជូន​ក្លីប​វីដេអូ និង​ភស្ថុតាង​នោះ​ទៅ​កាន់​អង្គការ​កំណ​ត់​ត្រា​ពិភពលោក​ផង​ដែរ ដើម្បី​ធ្វើ​ការបញ្ជាក់​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន កំណត់ត្រា​បង្វិល និង​ដោះស្រាយ​ដុំ​បួន​ជ្រុង​ចំនួន ៥​ដុំ​កំពុង​ត្រូវ​​កាន់កាប់​ដោយ​បុរស​ម្នាក់​ឈ្មោះ Anthony Brooks មក​ពី​រដ្ឋ New Jersey សហរដ្ឋ​អា​មេ​រិច​កាលពី​ឆ្នាំ ២០១៤៕ សុភ័ក្ត្រ

​ប្រភព​៖ huffingtonpost

spot_img
×