Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច ចាប់​ក្រុមហ៊ុន ទូរស័ព្ទ​មក​ប្រាប់ថា ត្រូវ​រង្វាន់ PowerBank ជា​នុយ​បញ្ឆោត​

spot_img

​កំពង់ធំ​ ៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ ដែល​ជា​ជនរងគ្រោះ ត្រូវបាន​ក្រុមហ៊ុន ទូរស័ព្ទ​ថា​ត្រូវ​រង្វាន់ Power Beng ដើម្បី​បញ្ជោត​ឲ្យ​ប្រជាពលរដ្ឋ ចូល​មក​កន្លែង​ទីតាំង​របស់​ខ្លួន ងាយស្រួល បង្ខំ​ឲ្យ​ទិញ​សម្ភារៈ ដែល​មាន​តម្លៃ​ចាប់ពី​១​ពាន់​ដុល្លារ រហូតដល់​ទៅ​៣​ពាន់​ដុល្លារ​នោះ ត្រូវបាន​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ និង​លោក ញ៉ែម ឈុនលី អធិការ​ក្រុង​ស្ទឹងសែន ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដែល ក្រុមហ៊ុន ឌូវេ​រ៉ា​ឃិត​ឈិន ខេ​ម​បូឌា DUVERA KITCHEN Cambodia បាន​សណ្ឋាគារ​ដំរី​ជាន់ខ្លា វល្ល៍​មាស នៅ​ជាន់​ទី​១ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតក្នុង​ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​

​សូមបញ្ជាក់​ថា ក្រោយពី​មាន​បងប្អូន​ប្រជាពលរដ្ឋ រួមទាំង​មន្ត្រីរាជការ​មួយចំនួន ត្រូវបាន​ក្រុមហ៊ុន​ខ​ល​តាម​ទូរស័ព្ទ ថា​ត្រូវ​រង្វាន់ ផូ​វើ​បេង Power Beng ដើម្បី​បញ្ជោត​ឲ្យ​ប្រជាពលរដ្ឋ ចូល​មក​កន្លែង​ទីតាំង​របស់​ខ្លួន ងាយស្រួល បង្ខំ​ឲ្យ​ទិញ​សម្ភារៈ ដែល​មាន​តំលៃ​ចាប់ពី​១​ពាន់​ដុល្លារ​រហូត​ដល់​ទៅ​៣​ពាន់​ដុល្លារ តាមរយៈ​ចាប់ឆ្នោត ដែល​ត្រូវបាន​គេ​រៀប​ជា​អន្ទាក់ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចាត់ទុក​ជា​ជនរងគ្រោះ ខលប្តឹង​សមត្ថកិច្ច ឲ្យធ្វើ​ការសួរនាំ​ក្រុមហ៊ុន ឌូវេ​រ៉ា​ឃិត​ឈិន ខេ​ម​បូឌា DUVERA KITCHEN Cambodia សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រកប​អជីវ​កម្ម​។​

​ការ​ដាក់​តាំង​លក់​សម្ភារៈ​ក្នុង​សណ្ឋាការ យ៉ាង​ស្ងាត់ៗ ក្នុង​បន្ទប់​តូច ដែល មិន​បាន​បើកចំហរ​ជា​សាធារណៈ គឺ​បាន​ប្រទះ​ឃើញ​ម៉ា​ស៊ី​ម៉ាស្សា​ខ្នង បំពង់​ចំ​ម្រោះ​ទឹកស្អាត ឆ្នាំ​ដាំបាយ ជើង​ក្រាន រួម​ទាំង​ថ្នាំ​មួយចំនួន ដែល​ផលិតផល​ទាំងនេះ មាន​សរសេរ​លាយឡំ​គ្នា ខ្លះ​ជា​ភាសា​ជប៉ុន ខ្លះ​ភាសា អង់គ្លេស ខ្លះ​ភាសា​ចិន តែ​បុគ្គលិក​ប្រចាំការ​បាន​ប្រាប់ថា ជា​ផលិតផល របស់​អាមេរិក​ទាំងអស់ ក្នុងនោះ សមត្ថកិច្ច​ក៏​បាន ក៏​បាន​នាំ​នារី​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន ចំនួន​៧​នាក់ មក​សួរនាំ​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​។​

​តាម​ការរៀបរាប់​របស់​ជនរងគ្រោះ បានបញ្ជាក់​ថា នៅ​ថ្ងៃកើតហេតុ មាន​ក្រុមហ៊ុន ឌូវេ​រ៉ា​ឃិត​ឈិន ខេ​ម​បូឌា ទូរស័ព្ទ​ហៅ​ថា ត្រូវ​រង្វាន់​ផូ​វើ​បេង​(​ថ្ម​សាក​ទូរស័ព្ទ​) ឲ្យ​គាត់​មក​ទទួលយក​នៅ​ទីតាំង​ខាងលើ លុះ​មកដល់ គេ​បាន​និយាយ​រៀបរាប់ ពី​ផលិតផល​ផ្សេងៗ ជា​ហូរហែរ បន្ទាប់មក​ក៏​បាន​ឲ្យ​ជនរងគ្រោះ​ដេក​លើ ផ្ទាំង​ម៉ាស្សា​ខ្លួន ដែល​ប្រើប្រាស់ ដោយ​ចរន្តអគ្គិសនី ក្រោយមក​ក៏​បាន​យក​សន្លឹក​ឆ្នោត ជា​ច្រើន​សន្លឹក ឲ្យ​ចាប់ឆ្នោត ដើម្បី​ទទួលបាន​រង្វាន់​ធំ ក្រោយពី​ចាប់​ហើយ ក៏​ស្រាប់តែ​បុគ្គលិក​ក្រុមហ៊ុន នាំគ្នា​ហូ​ត្រេតអរ នឹង​ការ​ត្រូវ​រង្វាន់​ធំ ដែល​មាន​តម្លៃ​ជាង​ពីរ​ពាន់​ដុល្លារ ទ​តែ​ត្រូវ​បាន​បញ្ចុះ​តម្លៃ​ត្រឹម​ជាង​មួយ​ពាន់​ដុល្លារ ខណៈពេល​ដែល​ត្រូវ​រង្វាន់​មាន​បុគ្គលិក ដើរតួ​សម្តែង ធ្វើ​ជា​ទូរស័ព្ទ​ទៅ​រាយការណ៍​ជូន​មេ​ធំ​របស់​គេ នៅ​ភ្នំពេញ ដើម្បី​ឲ្យ​មេ​បញ្ជាក់ថា ជនរងគ្រោះ​ជា​មនុស្ស​សំណាង​ល្អ​ណាស់ ដែល​ត្រូវ​រង្វាន់​បញ្ចុះតម្លៃ​ជាង​មួយ​ពាន់​ដុល្លារ ដើម្បី​បង្ខំ​ឲ្យ​ជនរងគ្រោះ​ទិញ​សម្ភារៈ​ទាំងនោះ​ភា្ល​មៗ ដែល​ជា​រង្វាន់ ដោយ​មិន​ទុក​ឳ​កាស​ឲ្យ​ពិភាក្សា​ពី​ក្រុម​គ្រួសារឡើ​យ តែ​បើ​មិន​ទិញ​ទេ បុគ្គលិក​ទាមទារ ប្រាក់​កក់ ១០០​ដុល្លារ ។​

​ជនរងគ្រោះ បានបញ្ជាក់​ថា ទំនិញ​អន់​បំផុត ដែល​លក់​បើ​គិត​ពី​តម្លៃ​គឺ​ថោក តែ​បុគ្គលិក​ក្រុមហ៊ុន ប្រើ​ចិត្តសាស្ត្រ និយាយ​បង្ខំ​ឲ្យ​ទិញ ដោយ​មិន​ឲ្យ​យើង​ចាកចេញ​ទៅ​ណា ឬ​ក៏​សួរ​នាំ​អ្នកណា​ឡើយ សូម្បី​តែ​ទូរស័ព្ទ ក៏​មិន​ឲ្យ​ជនរងគ្រោះ ទាក់ទង​បាន​ដែរ តែ​បើ​អត់​លុយ​ទិញ​ទេ គឺ​ក្រុមហ៊ុន​នឹង​មាន​លុយ​ឲ្យ​ខ្ចី​បន្ថែមទៀត តែ​ដោយ​ឡែក​ឆ្នោត​ក្រោយពី​ចាប់បាន គឺ​ឲ្យ​យើង​ស៊ីញ៉េ​ចុះហត្ថលេខា រីឯ​រង្វាន់​ដែល​ត្រូវបាន​ហ្នឹង គឺ​មិន​បាន​ឲ្យ​យើង​ទេ គឺ​បង្ខំ​ឲ្យ​យើង​ទិញ​អីវ៉ាន់​ផ្សេងៗ ស្នើ​នឹង​តម្លាំ​ទំនិញ​ហ្នឹង​ដែរ ដូច្នេះ​គឺជា​ល្បិច​បោក​ថ្មី គឺ​សន្លឹកឆ្នោត គឺ​ត្រូវ​ទាំងអស់​គ្មាន​សន្លឹក​ណា​មិន​ត្រូវ​នោះទេ បន្ទាប់ពី​ត្រូវ​ហើយ​បង្ខំ​ឲ្យ​ទិញ​អីវ៉ាន​មានតម្លៃ​ស្មើ​នឹង​រង្វាន់ ដូច្នេះ​មិន​ចាំបាច់​ចាប់ឆ្នោត​ធ្វើ​អី ចង់​បាន​មក​ទិញ​តែម្តង​វា​ល្អ​ជា​ជាង​។​

លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កំពង់ធំ ក៏ដូចជា ទូទាំង​ប្រទេស សូម​កុំឲ្យ​មាន​ការជឿលើ​ក្រុមហ៊ុន ដែល​ពុំ​មាន​ទីតាំង​ច្បាស់លាស់ និង​ពុំ​បាន​បើកចំហរ​ជា​សាធារណៈ ពុំ​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​ពុំ​មានច្បាប់​អនុញ្ញាត អាច​នឹង​ត្រូវបាន​ក្រុម​ឆបោក​ទាំងនេះ ប្រើប្រាស់​ល្បិចកល ដើម្បី​បញ្ជោត​ឲ្យ​ទិញ​ទំនិញ​របស់​គេ ដែល​មាន​តម្លៃ​ខ្ពស់​ពី​ទីផ្សារ​៕​ ដោយ​ ៖​ រចនា​

    

spot_img
×