Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​ម៉ូតូ Spooky ១​គ្រឿង ស្រាប់តែ​ឃើញ​បោល​តែឯង​គ្មាន​ម្ចាស់​ជិះ បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ ឥឡូវនេះ ដឹង​ការពិតហើយ​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​គួរ​ឲ្យ​ព្រឺ​សក់​ក្បាល​មួយ ខណៈពេលដែល​បានឃើញ​ម៉ូតូ​ធំ​១​គ្រឿង ស្រាប់តែ​បង្ហាញ​ឲ្យ​ខ្លួន​ចេញពី​ផ្លូវ​ច្រមុះជ្រូក​មួយ ដោយ​គ្មាន​អ្នកជិះ ហើយ​វា​បាន​បោល​នៅលើ​ផ្លូវ​មួយសន្ទុះ មុនពេល​ប្រាស​ខ្លួន​ដេក​នៅលើ​ចិញ្ចើមផ្លូវ​មួយ​កន្លែង​ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ។​

​ទោះយ៉ាងណា វីដេអូ​ត្រូវបាន​ថត​ដោយ​រថយន្ត​១​គ្រឿង​បង្ហាញ​ម៉ូតូ​បោល​គ្មាន​អ្នកជិះ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម ឥឡូវនេះ ដឹង​ការពិតហើយ វា​ពុំមែន​ជា​ម៉ូតូ​បញ្ជា​ដោយ​អ្នកជិះ​ជា​ខ្មោច ឬ វា​បើកបរ​សាកល្បង​ដោយ​ខ្លួន​វា​នោះទេ ។ តាមពិតទៅ ម្ចាស់​របស់​វា​ត្រូវបាន​ខ្ទាត​ចេញពី​វា បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង​ប៉ុណ្ណោះ ។​

​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chuen Chern បាន​អះអាងថា គាត់​គឺជា​ម្ចាស់​របស់​ម៉ូតូ​នេះ និង​បាន​បញ្ជាក់ថា គាត់​ត្រូវបាន​ខ្ទាត​ចេញពី​ម៉ូតូ​របស់គាត់ បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់​ប៉ះទង្គិច​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង កាលពីពេល​មុននេះ ។​

​យោងតាម Chuen គាត់​ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត Grab ស្ថិតនៅតាម​បណ្តោយ​ផ្លូវ Seletar Expressway នៅពេល​យប់ ហើយ​ម៉ូតូ​របស់គាត់​បាន​បន្ត​បោល​ឆ្ពោះទៅមុខ បន្ទាប់​រង​កម្លាំង​ប៉ះទង្គិច ។​

​ឥឡូវនេះ គាត់​កំពុង​ស្វែងរក​អ្នកណា ដែលមាន​វីដេអូ​បង្ហាញ​អំពី​ហេតុការណ៍​នេះ ដើម្បី​គាត់​ពន្យល់​បន្ថែម​អំពី​ករណី​ដែល​ម៉ូតូ​របស់គាត់​បាន​បោល​នៅលើ​ផ្លូវ​ដោយ​ខ្លួនឯង​វា ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Coconuts)​

 

spot_img
×