Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី​ព័ត៌មាន ចង់​ឲ្យ​ស្ថានីយ៍ VOA និង RFA មាន​ការិយាល័យ នៅ​កម្ពុជា ងាយស្រួល​ទំនាក់ទំនង​

spot_img

​ភ្នំពេញ ៖ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក William A. Heidt អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដែល​ត្រូវ​ចប់​អាណត្តិ​ការងារ​របស់​ខ្លួន​ពី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រាប់ថា ការ​ដែល​​វិទ្យុ VOA និង RFA មិន​មាន​ផ្សាយ​នៅ​តាម​វិទ្យុ FM ដូច​ពេល​កន្លងមក​នោះ ដោយសារ​តែ​ស្ថានីយ​វិទ្យុ​ក្នុងស្រុក​ខ្លះ បាន​បំពាន​ការជួល​ផ្សាយ​បន្ត ដោយ​មិន​បាន​ឆ្លង​បែបបទ​ឲ្យបាន​ត្រឹមត្រូវ​ពី​ក្រសួង​ព័ត៌មាន​។​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​ប្រាប់ថា កម្ពុជា​មិន​ដែល​បាន​បិទ​ការផ្សាយ របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) នោះទេ ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ នៅតែ​អាច​ស្តាប់​ការផ្សាយ របស់​វិទ្យុ​ទាំងពីរ​នេះ ជាធម្មតា​។​
កម្ពុជា​ចង់​ឲ្យ​ស្ថានីយ​វិទ្យុ​ទាំងពីរ​នេះ មានការ​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ងាយស្រួល​ទាក់ទង​ការងារ​អ្វីមួយ​។​

លោក William A. Heidt បាន​ថ្លែងថា កំពុង​មាន​ការដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​មួយចំនួន របស់​ស្ថានីយ​វិទ្យុ​ទាំងពីរ​នេះ ​ហើយ​នៅពេល​ដោះស្រាយ រួចរាល់ នឹង​មាន​ការធ្វើ​សកម្មភាព​ផ្សាយ​ឡើងវិញ តាម​រលក​វិទ្យុ FM នៅក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ចូលរួម​លើកកម្ពស់ សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា ហើយ លោក​អគ្គរដ្ឋទូត បានបង្ហាញ​ការជឿជាក់​ថា ចំណង​មិត្តភាព​កម្ពុជា និង​អាមេរិក កាន់តែ​មាន​ភាព​រីកចម្រើន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×