Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្តិចទៀត​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ និង​ភ្ញៀវទេសចរ លែង​កង្វល់​រឿង​ផ្លូវ​ធ្វើ​ដំណើរ​ទៀតហើយ​.!

spot_img

​ខេត្ត​ព្រះសីហនុ​៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន បានឲ្យដឹងថា ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ ប្រសិនបើ​ធាតុអាកាស​ន​មិន​មាន​ភ្លៀង​ធ្លាក់​មួយរយៈ នឹង​អាច​បង្ក​ការ​ងាយស្រួល​ដល់ មន្ត្រី​ជំនាញ​បច្ចេកទេស​ជួសជុល​ផ្លូវ​មួយចំនួន ដែល​ខូច ដោយ​ជំនន់​ទឹកភ្លៀង នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ រួចរាល់​បាន​ឆាប់​។​

ឯកឧត្តម យន្ត មីន បន្តថា ពេលនេះ ក្រុម​អ្នកបច្ចេកទេស​ស្ថាបនា​ផ្លូវ បាន​ដំណើរការ​ចាក់​អ៊ុត​កៅស៊ូ AC នៅតាម​ផ្លូវ​មួយចំនួន នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ និង​នៅតាម​បណ្តា​ស្រុក​មួយចំនួន​ទៀត​។ ជាក់ស្តែង​ក្រុម​ការងារ​បច្ចេកទេស ចាប់ពី​ខែ​តុលា រហូតមក​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ កំពុង​ពន្លឿ​នសកម្មភាព​ជួសជុល​ផ្លូវ​ឯករាជ្យ ដែល​ខូច​នា​ពេលកន្លងមក​។ បន្ថែម​លើ​នេះ ក្រុម​ការងារ​បច្ចេកទេស​ក៏​កំពុង​ន្លឿ​ន​សកម្មភាព​ស្ថាបនា​ផ្លូវ ចាប់ពី​អូរ​១ ដល់​អូរ​៥​ថែម​ទៀត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជា​ពល​រដ្ឋ​ឡើងវិញ​។​

ឯកឧត្តម យន្ត មីន ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​ក្រុមការងារ​ជួសជុល​ផ្លូវ ដែល​ខូច​នា​ទីប្រជុំជន ក្នុង​ក្រុង​ព្រះសីហនុ កំពុង​ពន្លឿន​បញ្ចប់​ការងារ​ជួសជុ​ល ឱ្យ​ចប់​រួចរាល់​បាន​ឆាប់ ប្រសិនបើ​អាកាសធាតុ អំណោយផល ដល់​ការងារ​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ខូច ដែល​បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​កន្លងមក​។

​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ អះអាងថា ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ ផ្លូវ​ដែល​ខូច​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក នឹង​លែង​ជា​បញ្ហា​ចោទ​ទៀតហើយ សម្រាប់​ពលរដ្ឋ រស់នៅ​ក្រុង​ព្រះសីហនុ និង​ភ្ញៀវទេសចរ ចូល​មក​ទស្សនា​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​៕ ដោយ ៖ ដែន អយុធ្យា

 

spot_img
×