Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ខេត្ត​ស្វាយរៀង​ចុះ​ពិនិត្យមើល​ការស្ថាបនា​ផ្លូវ​អ៊ុត​បេទីម​ចំនួន​៥​ខ្សែ​ ​ដែល​រដ្ឋបាល​ខេត្ត​ សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​

spot_img

​​ខេត្ត​ស្វាយរៀង៖ ​សមទ្ធិ​ផល​ថ្មីៗ​និង​ចេញ​រូបរាង​ជា​បន្តបន្ទាប់​នៅក្នុង​ទឹកដី​ខេត្ត​ស្វាយរៀង ដោយ​មាន​ការ ខិតខំ​យកចិត្តទុកដាក់​របស់​លោក​ម៉ែន វិបុល អភិបាលខេត្ត បាន​ធ្វើឲ្យ​ខេត្ត​ស្វាយរៀង មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ និង​សំណូមព​របស់​ប្រជាពលរដ្ឋ​។​

​លោក​ប្រាក់ សុវណ្ណ អភិបាលរង​ខេត្ត ស្វាយរៀង​តំណាង​លោក​ម៉ែន វិបុល​អភិបាលខេត្ត រួម​និង​មន្ត្រី​ដែល​មាន​ការពា​ក់ព​ន្ធ័​នៅ​ព្រឹក​ថ្ងៃទី​៦​ខែ​វិច្ចិកា​ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​​ចុះ​ពិនិត្យ​មើល​ការ​អ៊ុត​កៅស៊ូ​បេទី​ម​មីន័រ​នៅ​តាម​ផ្លូវ មួយ​ខ្សែ ក្នុង​ភូមិ​រោងបន្លែ​ង​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង​។​

​តាម​ប្រភព​ព័ត៍មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹង​ថាៈ​នៅ​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​នេះ​ការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ របស់​រដ្ឋបាល​ខេត្ត​បាន​ស្ថាបនា​ផ្លូវ​អ៊ុត​បេទី​មមីន័​រ ចំនួន​៥​ខ្សែ​នៅក្នុង​ក្រុង​ស្វាយរៀង​រួម​និង​ផ្លូវ​ចាក់​បេតុង​អា​មេ​ចំនួន​៤​ខ្សែ​ទៀត​បាន​នឹង​កំពុង​ស្ថាបនា​ជា​បន្តបន្ទាប់​។​

​សូមបញ្ជាក់​ថា​បន្ទាប់ពី​មាន​ការសាងសង់​សួនច្បារ ការដាក់​ភ្លើងស្តុប​នៅតាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​ក្រុង​ស្វាយរៀង ការសាងសង់​ច្រាំងទន្លេ​វ៉ៃ​គោ (​ទំនប់​តា​ណេង​) រដ្ឋបាលខេត្ត ក៏​បាន​ធ្វើ​ការជួសជុល​ផ្លូវ​អ៊ុត​បេទី​មមីន័​រ ចំនួន ៥​ខ្សែ​បន្ថែមទៀត​នៅ​ចុងឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បាន​ជួសជុល​អ៊ុត​បេទី​មមីន័​រ ចំនួន​៩​ខ្សែ​រួចហើយ​នា​ឆ្នាំ​កន្លងទៅ ស្ថិត​ក្នុង​ក្រុង​ស្វាយរៀង ដើម្បី​កែលម្អ​សោភ័ណភាព និង​ភាព​ស្រស់បំព្រង ចូលរួម​ចំណែក​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​ប្រចាំ​ឆ្នាំ​ផង​ដែរ ។

​ដោយឡែក ចំពោះ​ផ្លូវ​ជនបទ នៅតាម​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់​មួយចំនួន​ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា ឆ្នាំ​២០១៨​នេះ អាជ្ញាធរខេត្ត ក៏​មាន​ការគិតគូរ​ធ្វើការ​ជួសជុល​ឡើង​វិញ​ផងដែរ ៕ ​វ៉ៃ​គោ​

spot_img
×