Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​ចង់​ឲ្យ​ក្រ​ពះមាន​សុខភាព​ល្អ និង​ខ្លាំង អ្នក​គួរ​ទទួល​អាហារ​ទាំងនេះ ឲ្យបាន​ច្រើន​

spot_img

​ក្រពះ​គឺជា​គ្រឿង​ក្នុង​មាន​មុខងារ​សំខាន់​ក្នុងការ​កិន និង​ជួយ​រំលាយ​អាហារ​។ បើ​ក្រពះ​មាន​បញ្ហា រាងកាយ​យើង​ក៏​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ទៅ​តាម​នោះ​ដែរ​។ អ្វី​ដែល​យើង​ទទួលទាន​រាល់ថ្ងៃ​ ​អាច​ធ្វើឲ្យ​ក្រពះ​យើង​មាន​សុខភាព​ល្អ និង​ខ្លាំង ហើយ​ខាងក្រោម​នេះ​គឺជា​របស់ ៣​មុខ​ដែល​អ្នក​គួរ​ទទួល​ទាន​ឲ្យបាន​ច្រើន​ដើម្បី​ឲ្យ​ក្រពះ​ខ្លាំង​៖

​ផ្លែ​ល្ហុង​

​អ្នក​គួ​រញុាំ​ល្ហុង​ឲ្យបាន​ច្រើន ព្រោះ​ក្នុង​ល្ហុង​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើឲ្យ​ក្រពះ​អ្នកអាច​ស្រូប​យក​ប្រូតេអ៊ីនបាន ដោយ​ជួយ​មិន​ឲ្យ​ក្រពះ​អ្នក​ងាយ​រលាក​ឡើយ​។ ជាពិសេស អាច​ធ្វើឲ្យ​អ្នក​មិន​ងាយ​ហើមពោះ​ទៀតផង​។ ដូចនេះ អ្នក​អាច​យក​ល្ហុង​ចម្អិន​ជា​សម្ល​ញ៉ាំ​បាន ប៉ុន្តែ​មិន​គួរ​បរិភោគ​ក្នុង​ពោះ​ទទេរ​បាន​ឡើយ​។​

​ល្ពៅ​

​កា​រញុាំ​ល្ពៅ​បាន​ច្រើនវា​ធ្វើឲ្យ​ក្រពះ​ងាយស្រួល​កិនរំលាយ​អាហារ​បានល្អ ដូច្នេះ​វា​មិន​ធ្វើឲ្យ​ក្រពះ​យើង​ងាយ​មាន​បញ្ហា​នោះ​ទេ​។​

​ទឹកឃ្មុំ​

​ក្នុង​ទឹកឃ្មុំ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ដោយ​អាច​ជួយ​ធ្វើឲ្យ​ក្រពះ​អ្នកដំណើរការ​បានល្អ​។ ជាពិសេស អ្នក​នឹង​មិន​ប្រឈមមុខ​នឹង​ជំងឺ​ក្រពះ​ឡើយ​។ ដូចនេះ អ្នក​អាច​យក​ទឹកឃ្មុំ​នេះ​ឆុង​ទឹក​ញ៉ាំ​បាន ដើម្បី​អាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ និង​អាច​ការពារ​ក្រពះ​អ្នក​បាន​ល្អ​៕

​ប្រភព​៖ health​

សុភ័ក្ត្រ

spot_img
×