Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផុត​ម៉ោង​​វេន​យប់​ហើយ តែ​អ្នក​គ្រូពេទ្យ​ចិត្តធម៌​ម្នាក់ សុខចិត្ត​ឈប់​រថយន្ត​នៅ​មើល​បុរស​ម្នាក់​កំពុង​របួស​នៅលើ​ដងផ្លូវ រហូត​ទាល់​រថយន្ត​​សង្គ្រោះ​​មកដល់!!

spot_img

​បុរស​ម្នាក់​ត្រូវ​បានដឹងថា បាន​រងរបួស​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ស្ថិតនៅ Danga Bay, Johor (​ប្រទេស​ម៉ាឡេស៊ី​) កាលពី​ថ្ងៃទី​០៤ វិច្ឆិកា ប៉ុន្តែ ទោះជា​យ៉ាងណា គាត់​ត្រូវ​បានផ្តល់​ភាពកក់ក្តៅ​ជួយ​ឃ្លាំមើល​របួស ដោយ​គិលានុបដ្ឋាយិកា​ស្រស់ស្អាត​ម្នាក់ គួរ​ឲ្យ​គោរព​ស្រលាញ់​បំផុត ។

​បណ្តា​រូបភាព​បង្ហាញ​គិលានុបដ្ឋាយិកា​ស្រី​នោះ ជួយ​ដល់​បុរស​ម្នាក់​ដែល​កំពុងមាន​របួស បាននិងកំពុង​រីក​រា​ល​នៅលើ Facebook ។ យោងតាម​ការ​បង្ហោះ គិលានុបដ្ឋាយិកា​នោះ​មាន​ឈ្មោះថា Nur Syuhadah មកពី​ផ្នែក​វះកាត់​ប្រព័ន្ធ​សរសៃប្រសាទ នៃ​មន្ទីរពេទ្យ Johor ត្រូវ​បានឃើញ​រង់ចាំ និង​ជួយ​សម្រួល​ដល់​បុរសរងគ្រោះ​នោះបាន​ស្ងប់ចិត្ត រហូតដល់​រថយន្ត​សង្គ្រោះ​មកដល់ ។​

​ជាក់ស្តែង វេន​យប់​របស់​នាង​នៅឯ​មន្ទីរពេទ្យ បានបញ្ចប់ ហើយ​នាង​ក៏បាន​ធ្វើតាម​នៅលើ​ដងផ្លូវ ទៅកាន់​ផ្ទះ​របស់​នាង​វិញ ប៉ុន្តែ នៅតាម​ផ្លូវ នាង​បានឃើញ​បុរស​ម្នាក់​កំពុង​រងរបួស​អង្គុយ​នៅ​អែប​ចិញ្ចើមផ្លូវ ។ ទោះបីជា​មានការ​អស់កម្លាំង​បន្ទាប់ពី​បំពេញការងារ​យ៉ាងណាក្តី ក៏​នាង​ត្រូវតែ​ឈប់​រថយន្ត​សិន ហើយ​បាន​បំពេញ​តួនាទី​របស់​នាង​ក្នុងនាម​ជា​គិលានុបដ្ឋាក​ម្នាក់ ។​

​ប្រសិនបើ​ជាមាន​នាង​ជួយ​ដល់​គាត់ ហើយ​មាន​រាំងស្ទះ​ចរាចរ​នៅលើ​ដងផ្លូវ នោះ​អ្វីៗ​អាច​នឹង​ក្លាយជា​រឿង​ដ៏​អាក្រក់​មួយ ជាពិសេស​សម្រាប់​ជនរងគ្រោះ ។ ក្នុងនាម​ជា​គ្រូពេទ្យ​ម្នាក់ គួរ​ណាស់​តែបើ​ក​បេះដូង​របស់​អ្នក​ឲ្យ​ធំ​ដូចនេះ ហើយ​ជួយ​ដល់​ជនរងគ្រោះ​ដែល​កំពុង​ដង្ហោយ​រក​ជំនួយ​បន្ទាន់​ផង ទោះបីជា​វេន​ការងារ​របស់​អ្នក​បាន​ផុត​ទៅ​ក្តី ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ worldofbuzz)​

spot_img
×