Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រមណីយដ្ឋាន​ទេសចរណ៍ ២២​កន្លែង​នៅ​កម្ពុជា ក្លាយជា​រមណីយដ្ឋាន​គំរូ​ប្រចាំឆ្នាំ​២០១៧-២០១៨

spot_img

ភ្នំពេញ ​៖​ ក្រោយ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​ចលនា​ប្រលងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី​១​រួចមក រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​៣៣ មកពី ១៧​រាជធានី​-​ខេត្ត បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​ចលនា​នេះ ក្នុងនោះ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​២២ បានទទួល​ជ័យលាភី​ទេសចរណ៍​គំរូ​សម្រាប់​ឆ្នាំ​២០១៧-២០១៨​។​

​ក្រសួងទេសចរណ៍​បានកំណត់​យក ឆ្នាំ​២០១៧​ជា​ឆ្នាំ​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​នៅ​ទូទាំងប្រទេស និង​ជាការ​ជួបជុំ​ដ៏​សមស្រប​មួយ​ដែល​ផ្នែក​រដ្ឋ វិស័យ​ឯកជន សហគមន៍ និង​ដៃគូ​អភិវឌ្ឍន៍​រួមគ្នា​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​ដាក់ចេញ​នូវ​វិធានការ និង​ទិសដៅ​ថ្មីៗ​សម្រាប់​បន្ត​អនុវត្ត​ចលនា​ប្រឡងប្រណាំង រមណីយដ្ឋាន​ស្អាត នៅ​បណ្តា​ឆ្នាំក្រោយៗ​ទៀត សំដៅ​ចូលរួម​ធ្វើឱ្យ​កម្ពុជា​ស្អាត កម្ពុជា​បៃតង ប្រកបដោយ​ភាព​ទាក់ទាញ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ​។​

​កន្លងមក ក្រសួងទេសចរណ៍​បាន​យកចិត្តទុកដាក់​ជំរុញ​នូវ​យុទ្ធនាការ កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ និង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​នេះ ដោយបាន​រៀបចំ​ឲ្យ​មាន​រួចហើយ​នូវ​ការជូន​ជ័យលាភី​ទីក្រុង​ស្អាត និង​ជ័យលាភី​សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ ក្រោម​ឆ័​ត្រ​នៃ រង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ ។​

​សម្រាប់​ការប្រឡងប្រណាំង​រមណី​យ​ដ្ឋា​ន​ទេសចរណ៍​គំរូ​លើក​ទី​១​នេះ មាន​រមណីយដ្ឋាន​ទេសចរណ៍​ចូលរួម​ចំនួន​៣៣ មកពី​រាជធានី​-​ខេត្ត ចំនួន​១៧ ហើយ​ជា​លទ្ធផល​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​២២ បាន​ជាប់​ជ័យលាភី​ទេសចរណ៍​គំរូ សម្រាប់​ឆ្នាំ​២០១៧-២០១៨​នេះ ហើយ​ម្ចាស់​ជ័យលាភី​ទាំងនោះ​ក៏ត្រូវ​បាន​លោក​រដ្ឋមន្ត្រី ថោង ខុន អញ្ជើញ​ប្រគល់​ពានរង្វាន់​ជូន​ផងដែរ​។​

​ដើម្បី​វាយតម្លៃ​ក្នុង​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរ​គំរូ បេក្ខភាព​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ ត្រូវគោរព​តាម​សូចនាករ​គោល​ចំនួន​៣ រួមមាន​៖

១៖ ការគ្រប់គ្រង​រមណីយ​ដ្ឋា​ន​ទេសចរណ៍​៖ ត្រូវ​រៀបចំ​ក្រុមការងារ​ទទួលបន្ទុក​គ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍ និង​ត្រូវមាន​ផែនការអភិវឌ្ឍន៍ សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍​។​

២៖ ការគិតគូរ​ពី​បរិស្ថាន​៖ ត្រូវគោរព​តាម​បទដ្ឋាន​គតិយុត្ត និង​បទ​ប្បញ្ញត្តិ​ស្ដីពី​បរិស្ថាន ត្រូវមាន​ភាព​ស្អាត​នៅ​ទីសាធារណៈ និង​ទីកន្លែង​ទទួល​សាធារណជន និង​ការគ្រប់គ្រង​សំណល់ ព្រមទាំង​ត្រូវមាន​បង្គន់​សាធារណៈ ស្របតាម​ស្ដង់ដារ​បង្គន់​សាធារណៈ​កម្ពុជា​។​

៣៖ ព័ត៌មាន សុវត្ថិភាព និង​ការពេញចិត្ត​របស់​ភ្ញៀវទេសចរ​៖ បង្ហាញ​ព័ត៌មាន​ជាក់ស្ដែង និង​ការអនុវត្ត​ល្អៗ​នៃ​បទ​ប្បញ្ញត្តិ គិតគូរ​ពី​សន្តិសុខ សុវត្ថិភាព គិតគូរ​ពី​អនាម័យ​ចំណីអាហារ គិតគូរ​ពី​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ការពេញចិត្ត​របស់​ភ្ញៀវទេសចរ​។​

​រមណីយដ្ឋាន​ទេសចរណ៍​ដែល​ទទួលបាន​ជ័យលាភី​ទាំង​២២​នោះ រួមមាន​៖
១៖ រមណីយដ្ឋាន​ទេសចរណ៍​វី​គិរី​រម្យ ផា​ញ​រី​សត ខេត្តកំពង់ស្ពឺ​
២៖ សហគមន៍​ទេសចរណ៍​ចំបក់ ខេត្តតាកែវ​
៣៖ រមណីយដ្ឋាន​ទេសចរណ៍​ភូមិ​វប្បធម៌ ខេត្តសៀមរាប​
៤៖ តំបន់​វិស្សមកាល​អន្តរជាតិ​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ខេត្ត​ព្រះសីហនុ​
៥៖ សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ​
៦៖ រមណីយដ្ឋាន​ទេសចរណ៍​សួន​ស្នេហ៍​ជនបទ ខេត្តបន្ទាយមានជ័យ​
៧៖ រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​វត្តភ្នំ រាជធានី​ភ្នំពេញ​
៨៖ រមណីយដ្ឋាន​ទេសចរណ៍​បឹង​សំរឹទ្ធ ខេត្តកំពង់ធំ​
៩៖ រមណីយដ្ឋាន​ទេសចរណ៍​ទឹកធ្លាក់​ច្រក​ល្អៀង ខេត្តពោធិ៍សាត់​
១០៖ រមណីយដ្ឋាន​ទេសចរណ៍​ថ្ងៃ​បាំង​ឆ័​ត្រ ខេត្ត​កែប​
១១៖ រមណីយដ្ឋាន​ទេសចរណ៍​កំពង់​ភ្លុក ខេត្តសៀមរាប​
១២៖ រមណីយដ្ឋាន​ទេសចរណ៍​ជើងឯក រាជធានី​ភ្នំពេញ​
១៣៖ រមណីយដ្ឋាន​ទេសចរណ៍​បឹង​យក្ស​ឡោម ខេត្តរតនគិរី​
១៤៖ រមណីយដ្ឋាន​ទេសចរណ៍​ចំការ​ស្នេហ៍ រាជធានី​ភ្នំពេញ​
១៥៖ រមណីយដ្ឋាន​ទេសចរណ៍​បាណន់ ខេត្តបាត់ដំបង​
១៦៖ រមណីយដ្ឋាន​ទេសចរណ៍​ឋានសួគ៌​បូកគោ ខេត្តកំពត​
១៧៖ រមណីយដ្ឋាន​ទេសចរណ៍​បក្សី​មេគង្គ ខេត្តស្ទឹងត្រែង​
១៨៖ រមណីយដ្ឋាន​ទេសចរណ៍​ឧទ្យាន​ធម្មជាតិ​ប៊ូ​ស្រា ខេត្តមណ្ឌលគិរី​
១៩៖ រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​
២០៖ រមណីយដ្ឋាន​ទេសចរណ៍​កោះ​ទ្រង់ ខេត្តក្រចេះ​
២១៖ រមណីយដ្ឋាន​ទេសចរណ៍​រ៉ក់ រូ​យ៉ា​ល់ ខេត្ត​កែប​
២២៖ រមណីយដ្ឋាន​ទេសចរណ៍​អូរ​មី​ស ខេត្តមណ្ឌលគិរី​៕ ដោយ​៖​កូ​ឡាប​

spot_img
×