Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន​! គោះទ្វារ​រថយន្ត​នៅ​កន្លែង​ភ្លើងស្តុប ស្មានតែ​សួរនាំ​ផ្លូវ​ធ្វើដំណើរ តែ​ផ្ទុយទៅវិញ យក​ទឹកម្ទេស​ជះ​ដាក់​មុខ​យ៉ាង​សាហាវ​

spot_img

​នេះ​ជាហេតុ​ការណ៍​ដ៏​សាហាវ​ពុំ​នឹកស្មាន​មួយ ដែល​ស្ត្រី​ជិះ​រថយន្ត Mercedes ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ បាន​ជិះ​ម៉ូតូ​មក​អែប និង​ជះ​ទឹក​​ម្ទេស ទៅលើ​មុខ​របស់​នាង ខណៈ​ពួកគេ​ទាំងពីរ​កំពុង​ឈប់​រង់ចាំ​ភ្លើង​ខៀវ នៅ​ចំណុច​ស្តុ​ប​កន្លែង​ជាមួយគ្នា ។​

Khaosod បាន​រាយការណ៍​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ Wassana Wasaratchawet អាយុ ៤៨ ឆ្នាំ ដែល​ឥឡូវនេះ បាន​ចាក​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​ព្យាបាល​របួស​នៅត្រង់​ភ្នែក​ទាំងសងខាង បាន​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស Bang Sue ដើម្បី​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​អំពី​ហេតុការណ៍​នេះ ។​

​យោងតាម Wassana នាង​បាន​ឈប់​រថយន្ត​នៅ​ផ្លូវ​ប្រសព្វ Kamphaeng Phet ស្ថិតក្នុង​សង្កាត់ Chatuchak ទីក្រុង​បាងកក កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅពេលនោះ​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ប៉ាន់ស្មាន​មាន​អាយុ​ក្រោម ២០ ឆ្នាំ បានមក​គោះទ្វា​រថយន្ត​របស់​នាង ។ នៅពេល Wassana បាន​ចុច​ទម្លាក់​កញ្ចក់​ចុះ ដោយ​គិតថា​គេ​ចង់​សួរនាំ​នាង​អំពី​ទិសដៅ​ផ្លូវ​ធ្វើដំណើរ ប៉ុន្តែ ផ្ទុយទៅវិញ អ្នកជិះ​ម៉ូតូ​នោះ​ស្រាប់​ជះ​លើ​មុខ​នាង​ជាមួយ​ទឹកម្ទេស​យ៉ាង​លឿន និង​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​តែម្តង ។​

Wassana បាន​បន្តថា ភ្លាមៗ​នោះ នាង​បាន​ក្តៅក្រហាយ​ភ្នែក​យ៉ាងខ្លាំង ដែល​ធ្វើ​ឲ្យ​នាង​គ្រប់គ្រង​បើករថយន្ត​ទៅផ្ទះ​សឹងតែ​ពុំ​ដល់ ។ នាង​បាន​សម្រេចចិត្ត​ទៅកាន់​មន្ទីរពេទ្យ Hua Chiew បន្ទាប់ពី​គ្មាន​ជំនួយ​អ្វី​អាចធ្វើ​ឲ្យ​បាត់​ឈឺ​ចុកចាប់​នៅត្រង់​ភ្នែក​របស់​នាង ។​

Wassana បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ខ្ញុំ​ពុំដែល​មាន​ជម្លោះ​ណាមួយ​ជាមួយ​អ្នកណាម្នាក់​នោះទេ ។ ហើយ​ខ្ញុំ​ពិតជា​ពុំ​ដឹង​ពី​ហេតុផល​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ដ៏​សាហាវ​នេះដែរ​» ។​

​បច្ចុប្បន្ន ប៉ូលីស​កំពុង​ឆែក​មើល​កាមេរ៉ា​សន្តិសុខ​ដងផ្លូវ ដើម្បី​តាម​ស្វែង​រកមុខ​ជនបង្ក​មក​ផ្ត​ន្ទោ​ទោស​ទៅតាម​ផ្លូវច្បាប់​ឲ្យ​ខាងតែបាន ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ Cocconuts, Khaosod)​

   

spot_img
×