Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី នៅតាម​សហគមន៍ដែល​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន បាន​ទ្បើង​មក​ដាក់​ញត្តិ​នៅតាម​ស្ថាប័ន​ថ្នាក់ជាតិ​

spot_img

​រាជធានី​ភ្នំពេញ​ ៖ កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក ប្រជាកសិករ និង​អ្នករងគ្រោះ​បញ្ហា​ដីធ្លី​មាន​ចន្លោះ​ពី ៧០០ ទៅ ៨០០​នាក់ រស់នៅ​តាម​សហគមន៍​ជនបទ ក្នុង​ខេត្ត​ព្រះសីហនុ​- ខេត្ត​ស្វាយរៀង​- ខេត្ត​ត្បូងឃ្មុំ​- ខេត្ត​ព្រះវិហារ​- ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ បាន​ឡើងមក​ប្រមូលគ្នា ដាក់​ពាក្យបណ្ដឹង និង​ដាក់​ញាតិ ជូន​ស្ថាប័ន​ជាតិ​សំខាន់ៗ​មួយចំនួន​រួមមាន៖ ក្រសួង​យុត្តិធម៌​- រដ្ឋសភាជាតិ​- ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​- ក្រសួង​ដែនដី​នគររូបនីយកម្ម និង​សំណង់ និង​គណៈកម្មការ​ជាតិ​ទទួល​ពាក្យបណ្ដឹង នៃ​ខុទ្ធកាល័យ​នាយករដ្ឋមន្ត្រី ដើម្បី​ស្នើឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយប​ញ្ហា​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​។​

ប្រជាពលរដ្ឋ ឲ្យដឹង​បន្ត​ថា សកម្មភាព​កាលពី​ព្រឹក​មិញ​នេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន ត្រូវបាន​អាជ្ញាធរ​ជួល​រថយន្ត ដើម្បី​ដឹក​ត្រឡប់​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ មានដូចជា ខេត្ត​ត្បូងឃ្មុំ​ជាដើម​។​

ចំណែក​ពលរដ្ឋ​នៅ​តាម​សហគមន៍​ខ្លះទៀត នៃ​ខេត្ត​ព្រះសីហនុ​- ខេត្ត​ស្វាយរៀង​- ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ​ជាដើម មាន​ប្រជាពលរដ្ឋ​ខ្លះ មិន​អាច​ឡើង​មក​ដាក់​ញាតិ​បានទេ ព្រោះ​ពួកគាត់​ត្រូវបាន​អាជ្ញាធរ​ហាមឃាត់ មិន​ឲ្យ​ឡើង​មក​រាជធានី​ភ្នំពេញ​។​

​តំណាង​ពលរដ្ឋ​មកពី​ខេត្ត​ព្រះសីហនុ បានឲ្យ​ដឹង​ដែរថា សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​ឡើង​មក​ដល់​ភ្នំពេញ ហើយ​បាន​ទៅ​ជួបជុំគ្នា នៅ​មុខ​រដ្ឋសភាជាតិ ក៏​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ យក​រថយន្ត​មក​ដឹក ឲ្យទៅ​ជួប​ប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ស្ថិត​ក្នុង​ខ័ណ្ឌឬ​ស្សី​កែវ​វិញ​។​

តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ ដែលជា​អ្នក​រងគ្រោះ​ដីធ្លី​បាន​និយាយថា​ពួកគាត់​មក​ប្រមូលផ្ដុំ ដាក់​ពាក្យបណ្ដឹង និង​ដាក់​ញាត្តិ​ជូន​ស្ថាប័ន​កំពូលៗ​ថ្នាក់​ជាតិ​នៅពេល​នេះ គឺ​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី របស់​ប្រជាពលរដ្ឋ ឲ្យបាន​ឆាប់រហ័ស​។​

ប្រជាពលរដ្ឋ​បន្តថា គោលបំណង នៃ​ការដាក់​ញាតិ​នៅតាម​ស្ថាប័ន​ជាតិ​សំខាន់ៗ​មួយចំនួន​ខាងលើនេះ ក្នុង​គោលបំណង​៖

ទី​១- ដើម្បី​ស្នើរ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភាជាតិ និង​ស្ថាប័ន​រដ្ឋបាល​ភិបាល​មាន​ក្រសួង​ពាក់ព័ន្ធ ឲ្យ​ចុះរក​ដំណោះស្រាយ លើ​ករណី​ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាមួយ អ្នកមានអំណាច ក្រុមហ៊ុន​ឯកជន និង​ការឃុបឃិត​ពី​សំណាក់​អាជ្ញាធរ​មួយចំនួន ដែល​បាន​អូស​រឹប​ដីធ្លី របស់​ប្រជាពលរដ្ឋ​ពួកគាត់​។​

ទី​២- មាន​គោលបំណង​ស្នើរ​ដល់​អាជ្ញាធរ​ធ្វើ​ការអន្តរាគមន៍​ដោះលែង​ប្រជាពលរដ្ឋ ឬ​សកម្មជន​ដីធ្លី ដែល​កំពុង​ជាប់ពន្ធ​នារ​ធានា​គារ​ឲ្យមាន​សេរីភាព និង​បញ្ឈប់​ការគំរាមកំហែង តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប្ដឹង​លើ់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ការតវ៉ា ឬ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​លើ​បញ្ហា​ដីធ្លី​។

ទី​៣- មាន​គោលបំណង​ស្នើរ​ឲ្យ​រដ្ឋាភិបាលចេញ​ប្លង់ក​ម្ម​សិទ្ធិ​ទទួល​ស្គាល់​ដីធ្លី របស់​កសិករ ក្នុង​ការប្រកបមុខរប​កសិកម្ម​ចិញ្ចឹមជីវិត ឲ្យមាន​សុវត្ថិភាព​ជូន​ពួកគា​ត់​៕ ដោយ ៖ ដែន អយុធ្យា

spot_img
×