Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ជ្រោមជ្រែង​ក្នុង​ការងារ ។ លុយកាក់ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ជា​ថ្ងៃ​សមស្រប​សម្រាប់​ការ​ណាត់ជួប កម្តៅ​មនោសញ្ចេតនា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ គួរ​កត់ត្រា​គ្រប់​យ៉ាង​ឲ្យ​ម៉ត់ច​ត់ មិន​ត្រូវ​ធ្វេសប្រហែស ។ លុយកាក់ ត្រូវ​ចេះ​ឆ្លៀត​ឱកាស​សម្រាប់​ការរក​ចំណូល​បន្ថែម ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ខាល ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ តែ​មិន​ត្រូវ​វិនិយោគ វិស័យ​អចលនទ្រព្យ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ការ​វិនិយោគ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​ស្នេហា​ពិតប្រាកដ ។​

​ឆ្នាំ​ថោះ ៖ ការងារ មិនល្អ ងាយ​កើត​វិវាទ ត្រូវ​រក្សា​ភាពនឹងនរ ។ លុយកាក់ ប្រយ័ត្ន​ការចំណាយ បញ្ចៀស​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា និយាយស្តី​ប្រយ័ត្នប្រយែង​កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​អត់ធ្មត់ ក្នុង​គ្រប់​បញ្ហា កុំ​បង្ហាញ​ភាព​ច្រឡោត​នាំ​ឲ្យ​ខូច​ប្រយោជន៍ ។ លុយកាក់ កុំឲ្យ​ខក​ឱកាស​រក​ប្រាក់​ដែល​មិត្តភក្តិ​នាំ​មកឲ្យ ។ មនោសញ្ចេតនា សុខសាន្ត កើត​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​របស់​ខ្លួន , កុំ​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​នឹងនរ​បញ្ចៀស​កុំឲ្យ​កើត​មាន​វិវាទ​ក្នុងកា​រងារ ។ លុយកាក់ ខាតបង់​ប្រាក់​កាស មិន​ត្រូវ​ជឿ​សម្តី​អ្នកដទៃ​ជ្រុល ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី បញ្ចៀស​កើតការ​អាក់អន់ស្រពន់ចិត្ត​នឹង​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ ជា​ថ្ងៃ​ដ៏​ប្រសើរ សម្រាប់​ការសហការ ចរចា​ជំនួញ ។ លុយកាក់ មានឱកាស​បង្កើន​ថែម​ចំណូល ។ មនោសញ្ចេតនា រីករាយ ផ្អែម​ល្ហែម ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវបាន​ថ្នាក់លើ​សរសើរ អំពី​ស្មារតី​ធ្វើការ​របស់​អ្នក ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​រកា ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​រ៉ូមែ​នទិ​កខ្លះ ដើម្បី​រក្សា​ចំណង​ស្នេហ៍​ឲ្យ​កាន់តែ​ផ្អែមល្ហែម ។​

​ឆ្នាំចរ ៖ ការងារ ដំណើរការ​ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល​គួរឲ្យកត់សម្គាល់ ។ លុយកាក់ ត្រូវ​ចេះ​ឆក់​ឱកាស​ស្វែងរក​ប្រយោជន៍​អំពី​មិត្តភក្តិ ។ មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​កុរ ៖ ការងារ កុំ​អភិរក្ស​ជ្រុល​ក្នុង​ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន ។ លុយកាក់ មាន​ស្ថិរភាព បង្កើន​ថែម​ប្រភព​ចំណូល​ពី​ប្រាក់ខែ និង​បណ្តា​ខ្ទង់​វិនិយោគ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

spot_img
×