Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​អាមេរិក​ចាប់ផ្តើម​បោះឆ្នោត​ពាក់កណ្ដាល​អាណ​តិ្ត​ (វីដេអូ)

spot_img

​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ការបោះឆ្នោត​នៅ​អាមេរិក​ចាប់ផ្តើម​នៅ​រដ្ឋ​ភាគ​ខាងកើត​រួមមាន​៖ Maine, New Hampshire, New Jersey, New York​និង Virginia ។

​ពលរដ្ឋ​អាមេរិក​បោះឆ្នោត​ពាក់កណ្ដាល​អាណ​តិ្ត​នៅ​ទីក្រុង New York

​ម្ចាស់ឆ្នោត​នឹង​ជ្រើសរើស​អាសនៈ​រដ្ឋសភា ៤៣៥ និង​អាសនៈ​ព្រឹទ្ធសភា ៣៥ ក្នុងចំណោម​អាសនៈ ១០០ នៃ​ស្ថាប័ន​នេះ​។ ពួកគេ​ក៏​ជ្រើសរើស​អភិបាលរដ្ឋ​ចំនួន​៣៦ ព្រមទាំង​បណ្ដា​ស្ថាប័ន​នីតិបញ្ញត្តិ​ក្នុង​ទូទាំង​សហរដ្ឋ​។​

​ការ​ស្ទាបស្ទង់​មតិ​ទាំងឡាយ​សុទ្ធសឹង​បង្ហាញថា គណបក្ស​ប្រជាធិបតេយ្យ​មានឱកាស​ច្រើន​ទទួលបាន​អាសនៈ​ភាគច្រើន​នៅ​រដ្ឋសភា ក្នុងពេលដែល​គណបក្ស​សាធារណរដ្ឋ​មានលទ្ធភាព​នៅ​បន្ត គ្រប់គ្រង​ព្រឹទ្ធសភា​។ ប៉ុន្តែ​គណបក្ស​ទាំងពីរ​សុទ្ធសឹង​ទទួលស្គាល់ថា​អាច​កើតមានឡើង​នូវ​រឿង​ស្មាន​មិន​ដល់​។​

​ទោះបី​ពុំមែន​ជា​បេក្ខភាព​មួយ​សម្រាប់​ការជ្រើសរើស ប៉ុន្តែ​ប្រធានាធិបតី Donald Trump នៅតែ​ជា​ស្នូល​ក្នុងការ រត់ប្រណាំង​រវាង​គណ​បក្ស​ទាំងពីរ គ្រា​ដែល​លោក​បានធ្វើ​ដំណើរ​ពាសពេញ​ប្រទេស​ដើម្បី​បើក​យុទ្ធនា​ការស្វែងរក​សំឡេង​។ លោក​បន្ត​និយាយ​ដល់ «​ការឈ្លានពាន​»​របស់​ជនអន្តោប្រវេសន៍​មិន​ស្របច្បាប់ ហើយ​ចោទប្រកាន់​ពួកគេ​ថា ជា​ឃាតករ​និង​ជន​ចាប់រំលោភ ហើយក៏​ជា​មូលហេតុ​នាំឱ្យមាន​ការបែកបាក់​រវាង​ក្រុម​ស្តាំ​និង​ឆ្វេងនិយម​នៅ​អាមេរិក​កាន់តែ​ជ្រាលជ្រៅ​។​

​រដ្ឋធម្មនុញ្ញ​អាមេរិក​កំណត់ថា គណបក្ស​ណា​ដែល​ទទួលបាន​អាសនៈ​យ៉ាងតិច​៥១ នឹង​ត្រួតត្រា​ព្រឹទ្ធសភា និង​អាសនៈ​ចំនួន​២១៨ សម្រាប់​គ្រប់គ្រង​រដ្ឋសភា​។ គណបក្ស​សាធារណ​ដ្ឋ​កំពុង​ត្រួតត្រា​សភា​ទាំងពីរ ព្រោះ​គណបក្ស​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​មាន​អាសនៈ​ចំនួន​៤៩ នៅ​ព្រឹទ្ធសភា និង​អាសនៈ ១៩៣​នៅ​រដ្ឋសភា​។ យ៉ាងនេះ​ក្តី គណបក្ស​ប្រជាធិបតេយ្យ​សង្ឃឹមថា​គេ​នឹង​ទទួលបាន​ចំនួន​អាសនៈ​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​រដ្ឋសភា ដើម្បី​អាច​រារាំង​គោលនយោបាយ​របស់លោក​Trump ៕​សូ​យ​ន​

spot_img
×