Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រសួងសុខាភិបាល ពាក់ព័ន្ធ​រថយន្ត​សាមុយ និង​គ្រូពេទ្យ​មួយចំនួន គិតតែ​រឿង​លុយ និង​ប្រ​ងើយ​កន្តើយ មិន​ជួយសង្គ្រោះ​ទាន់ពេលវេលា រហូត​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្លាប់​

spot_img

​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ខណ្ឌឫស្សីកែវ បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍​ទៅ​ក្រសួងសុខាភិបាល ធ្វើយ៉ាងណា​ចាត់វិធានការ​ទៅលើ ក្រុម​រថយន្ត​សាមុយ​ដឹកជញ្ជូន​អ្នកជំងឺ និង​គ្រូពេទ្យ​មួយចំនួន ដែល​ធ្វើ​សកម្មភាព​ជំរិត​ទារលុយ និង​ប្រ​ងើយ កន្តើយ​ចំពោះ​អ្នកជំងឺ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ដែល​រង​របួស​ធ្ងន់ធ្ងរ មិន​ជួយសង្គ្រោះ​ឲ្យ​ទាន់ពេលវេលា និង​ដឹក​ទៅ​មន្ទីរពេទ្យ រហូត​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្លាប់​ទាំង​មិន​អស់ចិត្ត​។​

​ស្នើសុំ​បែបនេះ​របស់​ប្រជាពលរដ្ឋ​បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​៥ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ​ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៦​វិច្ឆិកា​ ២០១៨​នេះ ក្រោម​អធិបតីភាព​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ស៊ុយ សេ​រិ​ទ្ធ​ ​អភិបាលរង​រាជ ធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​ជាង​៥០០​នាក់​ផងដែរ​។​

​អ្នកស្រី សេង ឈុនលី រស់នៅ​ម្តុំ​គីឡូម៉ែត្រ​លេខ​៦ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ បានលើកឡើង​ទាំង​មាន​កំហឹង​ថា កាលពី​ថ្ងៃ​២៩ មិថុនា ២០១៨​កន្លងមកនេះ ​កូនប្រុស​របស់គាត់​ជួប​គ្រោះថ្នាក់​ចរាចរ​មួយ​នៅ​ខណ្ឌ​ច្បារអំពៅ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ទៅដល់​កន្លែងកើតហេតុ​ភ្លាម ​ព្រមទាំង​បាន​លើក​ជនរងគ្រោះ​ដាក់​លើ​ឡាន តែ​មិន​ព្រម​ចេញ​ទេ ដោយ​និយាយថា ចាំ​ភរិយា​ជនរងគ្រោះ​មក​សិន ​និង​បាន​ពន្យារពេល​យ៉ាងយូរ ទារលុយ​ថ្លៃ​ដឹក និង​ថ្លៃ​រុំ​របួស នៅលើ​ឡាន​ថែមទៀត ។ ការព្រងើយ ​កន្តើយ​បែបនេះ ពេល​ដឹក​មកដល់​មន្ទីរពេទ្យ​ព្រះកុសុមៈ កូន​របស់គាត់​ក៏បាន​សន្លប់​បាត់ស្មារតី ​និង​ឈាន​ស្លាប់បាត់​បង់ជីវិត គួរ​ឲ្យសង្វេក​បំផុត ដែល​នេះ​ជា​ទង្វើ​អសីលធម៌​ដ៏​ធ្ងន់ធ្ងរ​បំផុត ​ដែល​មិនអាច​ទទួលយកបាន​ទាស់​តែ​សោះ​។ ដូច្នេះ​ទេ ពួកគាត់​សូម​ឲ្យ​រាជរដ្ឋាភិបាល តាមរយៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​មាន​វិធានការ​លើ​បញ្ហា​ខាងលើនេះ​ផង ។ បើ​នៅតែ​បែបនេះ ប្រជាពលរដ្ឋ​ស្លាប់​អស់ហើយ​។ អ្នកស្រី​បានបញ្ជាក់​ថា “​នាង​ខ្ញុំ​សំណូមពរ​ដល់​ឯកឧត្តម​ជួយ​ពាំនាំ​ព័ត៌មាន របស់​នាង​ខ្ញុំ​ទៅដល់​ក្រសួងសុខាភិបាល ។ នាង​ខ្ញ​សំណូមពរ​នេះ ដោយសារតែ​ឡាន​សាមុយ​។ កាលពី​ថ្ងៃ​២៩ មិថុនា ២០១៨​កន្លងមកនេះ ​កូនប្រុស​របស់គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខណ្ឌ​ច្បារអំពៅ ម្តុំ​រដ្ឋាករទឹក ពេលនោះ​ចៅ​របស់ខ្ញុំ និង​ម្តាយមីង បាន​សុំ​អង្វរ​ឲ្យ​ឡាន​សាមុយ​ចេញទៅ ព្រោះ​ទុក​យូរ​ទៅ​ជនរងគ្រោះ​កាន់តែ​… ។ នៅពេលដែល​លើក​ជនរងគ្រោះ​ដាក់​លើ​ឡាន​សាមុយ ជនរងគ្រោះ​នៅ​និយាយបាន ហើយ​ចៅ​ខ្ញុំ​និង​ម្តាយមីង បាន​សុំ​អង្វរ​សំពះ​ឲ្យ​ពួកគាត់​ចេញ​ឡាន ប៉ុន្តែ​ក្រុម​ឡាន​សាមុយ​ថា ចាំ​ភរិយា​ជនរងគ្រោះ​មក​សិន​។ ហើយ​ចៅ​ខ្ញុំ​បាន​និយាយ សូម​គ្រូពេទ្យ​ចេញ​ឡាន​យក​ប៉ា​ខ្ញុំ​ទៅ​ព្យាបាល​ឲ្យ​បាន​ទាន់ពេល ។ ហើយ​បាន​ដឹក​កូន​ខ្ញុំ​មកដល់​ពេទ្យ​លោកសង្ឃ បាន​ទារ​ថ្លៃ​រុំ​របួស ហើយ​កូន​ខ្ញុំ​បាន​មរណភាព​ភាព ។ អីចឹង ហេតុការណ៍​នេះ នាង​ខ្ញុំ​សោកស្តាយ​ណាស់ មិនគួរណា​មន្ទីរពេទ្យ​មិន​ស្គាល់​ពី​ជីវិត​មនុស្ស ស្គាល់​តែ​លុយ អីចឹង​នាង​ខ្ញុំ​ឈឺចាប់​ណាស់ ដោយ​គ្រាន់តែ​ក្នុង​រយៈពេល​២​ម៉ោង កូន​របស់ខ្ញុំ​បាន​បាត់បង់​ជីវិត “​។ អ្នកស្រី​បានស្នើ​ឡើង​ដោយ​សម្តី​ខ្លាំងៗ​ថា “​នាង​ខ្ញុំ​សំណូមពរ​ដល់​ឯកឧត្តម​ជួយ​ពាំ​នាំនូវ​ព័ត៌មាន​នេះ ទៅដល់​ក្រសួងសុខាភិបាល សុំ​ឲ្យ​ក្រសួងសុខាភិបាល ជួយ​ដោះស្រាយ​យ៉ាងណា​ជីវិត​មនុស្ស​ឲ្យ​បាន​មុន ថវិកា​មកដល់ ។ បើតាម​ប្រសាសន៍​របស់​សម្តេច​ថា ត្រូវ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​មុន កុំ​គិត​ថវិកា តែ​គាត់​អត់​បាន​យល់​ពីស​ម្តី​ខ្លឹមសារ​របស់​សម្តេច​ទេ គឺ​គាត់​គិតតែ​ថវិកាៗ “​។​

​ជុំវិញ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​ខាងលើនេះ ត្រូវបាន​តំណាង មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​លោក​លោក​ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ថ្ងៃ​២៩ មិថុនា ២០១៨​នោះ គឺ​មិនមាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​​ច្បារអំពៅ ទៅ​ដឹក​ជន​រង​ដោយ​គ្រោះថ្នាក់​ចរាចរ នៅ​ខណ្ឌ​ច្បារអំពៅ​នោះទេ អាចជា​រថយន្ត​សាមុយ​ឯកជន ​បើ​ឡាន​របស់​រដ្ឋ​ពាក់​ស្លាក​លេខ​រដ្ឋ ហើយ​បើ​រដ្ឋ គឺ​មិន​ទារលុយ​មុន​នោះទេ ។ ចំពោះ​រថយន្ត​សាមុយ​ឯកជន​នេះ​ ​ក្រសួង​ក៏បាន​ចេញ​ការណែនាំ​រួចហើយ​គឺ មិន​ឲ្យ​ដឹក​ជនរងគ្រោះ​នៅតាម​ផ្លូវ​សាធារណៈ​នោះទេ ​ប៉ុន្តែ​ពួកគេ​នៅតែ​បន្តសកម្មភាព​ដដែល ដែល​យើងទាំងអស់គ្នា ត្រូវ​សហការ ក៏ដូចជា រាយការណ៍​ដើម្បី​យើង​មាន​វិធានការ ចំពោះ​រថយន្ត​សាមុយ​ឯកជន​ទាំងនោះ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×