Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មន្ត្រី​កាំកុងត្រូល បង្ក្រាប និង​ដកហូត​សត្វ​ក្រួច​នាំចូល​ពី​វៀតណាម គ្មាន​ច្បាប់​ជិត​៣​តោន យកទៅ​ដុត​បំផ្លាញចោល​

spot_img

​ភ្នំពេញ ​៖​ ក្រួច​លួច​រត់​មកពី​ប្រទេស​វៀតណាម មក​ពួន​នៅ​ប្រទេស​កម្ពុជា មាន​ពណ៌​ក្រហម​គួរ​ឲ្យ​ចង់​ពិសារ​។ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​មន្ត្រី​កាំ​កុង ត្រូល​នៅ​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា នេះ​បាន​ដុត​កម្ទេចចោល​នូវ​សាច់​ក្រួច​ខុសច្បាប់ ដែល​នាំ​មកពី​ប្រទេស​វៀតណាម លក់​នៅ​កម្ពុជា ប្រមាណ​ជាង​ពីរ​តោន ក្រោយពី​រឹបអូស​បាន ពី​ឈ្មួញ​ទុច្ចរិត​។​

កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បា​នប​ង្រា្ក​ប​ករណី​នាំចូល​សាច់សត្វ​ក្រួច គ្មាន​ច្បាប់​អនុញ្ញាត​ពី​ប្រទេស​វៀតណាម ដឹក​តាម​រថយន្ត​កូរ៉េ​១​គ្រឿង ម៉ាក​HYUNDIA ស្លាក​លេខ 3E 5868 នៅ​ចំណុច​ផ្លូវ ជា សុផារ៉ា សង្កាត់​ទួល​សង្កែ ខ​ណ្ឋ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ក្រោយ​ការត្រួតពិនិត្យ សមត្ថកិច្ច​ចម្រុះ​បាន​ឆែកឆេរ​ជាក់ស្តែង រកឃើញ​សាច់សត្វ​ក្រួច គ្មាន​ច្បាប់​អនុញ្ញាត​ប្រមាណ​២,៥​តោន​។​

​ព្រះរាជអាជ្ញារង ខាំ សុ​ផា​រី បានសម្រេច​ឲ្យ​ដកហូត​រក្សា​ទុកជា​បណ្តោះ​អាសន្ន និង​យក​សាច់សត្វ​ក្រួច គ្មាន​ច្បាប់​អនុញ្ញាត​ទៅ​ដុត​បំផ្លាញចោល នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក និង​បាន​នាំខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់ មក​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី​៕ ដោយ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×