Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

EU អូសបន្លាយ​ទណ្ឌកម្ម​ចំពោះ​Venezuela

spot_img

នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា សហគមន៍​អឺរ៉ុប (EU) បានអនុម័ត​កា​រស​ម្រ​ច​ចិត្ត​អូសបន្លាយ​ទណ្ឌកម្ម​លើ​ប្រទេស​Venezuela មួយឆ្នាំ​ទៀត បំណង​បង្ក​សម្ពាធ​នយោបាយ​ចំពោះ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Nicolas Maduro ក្នុងស្ថានភាព ដែល​ប្រទេសមួយ​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។​

ប្រធានាធិបតី Venezuela Nicolas Maduro

​សេចក្តីប្រកាស​របស់​ក្រុមប្រឹក្សា​ទ្វីបអឺរ៉ុប (EC) សង្កត់ធ្ងន់ថា ប្រឈម​នឹង​ស្ថានការណ៍​ជាក់ស្តែង​នៅ​Venezuela តំណាង​ប្រទេស​ទាំង​២៨​នៅ​ទ្វីបអឺរ៉ុប​បាន​ឯកភាព​អូសបន្លាយ​បណ្តា​វិធានការ​ដាក់ទណ្ឌកម្ម​លើ​Venezuela រហូតទល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ទណ្ឌកម្ម​នេះ​រួមមាន​៖ ហាមឃាត់​ការជួញដូរ​អាវុធ បរិក្ខារ ចំពោះ​Venezuela បង្កក​ទ្រព្យសម្បតិ្ត​និង​ហាមឃាត់​ការធ្វើដំណើរ​មកកាន់​ទ្វីបអឺរ៉ុប​ចំពោះ​សមាជិក​ជាន់ខ្ពស់ ១៨​នាក់​របស់​រដ្ឋាភិបាល​នេះ​។​

​គួររំលឹកថា EU បានដាក់​ទណ្ឌកម្ម​លើ​Venezuela លើ​គ្រប់ផ្នែក​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​ម្យ៉ាងវិញទៀត EU បានសម្រេច​ពន្យារពេល​ទណ្ឌកម្ម​រយៈពេល​មួយឆ្នាំ​បន្ទាប់ពី​អាមេរិក​កាលពី​សប្តាហ៍​មុន​បានដាក់​ទណ្ឌកម្ម​ថ្មី​លើ​វិស័យ នាំចេញ​មាស​របស់ Venezuela និង​ហាមឃាត់​ពលរដ្ឋ ព្រមទាំង​បណ្តា​ក្រុមហ៊ុន​អាមេរិក​មិនឱ្យ​មានការ​ជួញដូរ​មាស​ជាមួយ​ប្រទេស​នេះ​។​

​មន្ត្រី​Venezuela បាន​ហៅ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​គឺជា​«​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំង​Venezuela» ព្រោះថា ការនាំចេញ​មាស​គឺជា​ប្រភព​ចំណូល​សំខាន់បំផុត​ចំពោះ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​៕លី​សា​

spot_img
×