Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រឈមមុខ​នឹង​ជាប់គុក ព្រោះតែ​…​សេក​សារិកា​

spot_img

​ក្នុងអំឡុងពេល​មួយ​វែង សេក​មួយ​ក្បាល​នេះ​ច្រើន​និយាយ​សាចុះសាឡើង​នូវ​ពាក្យពេចន៍​ចែចង់ រូ​ម​ទាំង​ស្នូរ​ត្រេកត្រអាល គ្រា​ដែល​ម្ចាស់ផ្ទះ​លួច​សហាយស្មន់​ជាមួយ​អ្នកបម្រើ​។​

​​តាម Metro បុរស​ម្នាក់​នៅ​ប្រទេស Kuwait (​មជ្ឈិមបូព៌ា​) អាច​នឹងត្រូវ​ជាប់ពន្ធ​នាគារ ព្រោះតែ​សេក​ចិញ្ចឹម​នៅក្នុង​ផ្ទះ​«​ទម្លាយ​អាថ៌កំបាំង​» រឿង​បុរស​នោះ​ស្នេហ៍ស្និទ្ធ​ជាមួយ​អ្នកបម្រើ​ក្នុងផ្ទះ​។​

​រឿងរ៉ាវ​ត្រូវ​បែកធ្លាយ​ក្រោយពេល​សេក​មួយ​ក្បាល​នេះ​តែងតែ​និយាយ​សាចុះសាឡើង​នូវ​ពាក្យពេចន៍​ទាំងឡាយ​ដែល បុរស​នោះបាន​ចែចង់​និង​ត្រេកត្រអាល​ជាមួយ​ស្រី​អ្នកបម្រើ​នៅ​ចំពោះមុខ​ភរិយា​។ សេក​នេះ​វា​បាន​និយាយ​ក្នុង​រយៈពេល​មួយ​វែង ទើប​ស្រី​ជា​ភរិយា​ចាប់អារម្មណ៍​, យល់ ហើយ​គាត់​ក៏​ពិនិត្យឃើញ​សញ្ញា​ចម្លែកៗ​របស់​បុរស​ជា​ស្វាមី​។​

​សហាយស្មន់​គឺជា​ទង្វើ​ខុសច្បាប់​នៅ​ប្រទេស​ឈូង​សមុទ្រ​នេះ ។​តាមរយៈ​ភស្តុតាង​របស់​សត្វ​សេក​នេះ ប្រសិនបើ​តុលាការ​ទទួលយក​នោះ បុរស​ជា​ស្វាមី​ប្រាកដជា​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ​។​

​សំណាងល្អ ដែល​សំឡេង​និយាយ​ដដែលៗ​របស់​សេក​នេះ​មិនអាច​ត្រូវបាន​ទទួលស្គាល់​នៅ​តុលាការ ព្រោះថា​ឃ្លាឃ្លោង​ទាំងនោះ​វា​អាច​ត្រូវ​សេក​មួយ​ក្បាល​នេះ​វា​ឮ​តាម​ទូរទស្សន៍ ឬ​វិទ្យុ ។​

​ទោះយ៉ាងណា នារី​ជា​ភរិយា​ប្រាកដជា​លែង​បើក​«​របប​» ដល់​ស្វាមី​ជើងល្អ​ម្នាក់នេះ​ទៀតហើយ​៕​សូ​យ​ន​

spot_img
×