Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ៖ គោល​នយោបាយ​ឈ្នះ​-​ឈ្នះ ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បដិវត្តន៍​ពណ៌ នៅ​កម្ពុជា

spot_img

​ភ្នំពេញ ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា គោល​នយោបាយ​ឈ្នះ​-​ឈ្នះ ក៏​នូវតែ​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បដិវត្តន៍​ពណ៌ ដែល​មាន​នៅ​កម្ពុជា ហើយ​បន្ដ​ជំនឿ​ទុកចិត្ត សម្រាប់​ការ​បោះឆ្នោត និង​លទ្ធផល​បោះឆ្នោត នា​ពេល​កន្លង​ទៅ​។ បដិវត្តន៍​ពណ៌ គឺ​ជា​សត្រូវ​ដាច់ខាត​របស់​នយោបាយ ឈ្នះ​-​ឈ្នះ តាំងពីដើម​។

គោល​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បដិវត្តន៍​ពណ៌​ដែល​មាន​នៅ​កម្ពុជា​។​

​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹក​ថ្ងៃ​អង្គារ៍ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ជា​អធិបតីភាព បើក​សិក្ខាសាលា​ក្រោម​ប្រធានបទ ស្តី​ពី​ចក្ខុវិស័យ​ក្នុង​ការសាងសង់​វិមាន​ឈ្នះ​-​ឈ្នះ “ព្រឹត្តិការណ៍​បង្កើត​ព្រឹត្តិការណ៍​” ដើម្បី​រៀបចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ និង​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​ជា​ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ លោកនាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​ជា​ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ បានលើកឡើង​ពី​ការវិវត្តន៍ នៃ​ដំណើរការ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ ឈានឈ្ពោះ​ទៅ​ការប្រារព្ធ​ពិធី​សម្ពោ​ធ​វិមាន​ឈ្នះ​-​ឈ្នះ និង​ការ​ប្រារព្ធ​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ទិវា​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​ក្រុមការងារ​គ្រប់​ផ្នែក​ទាំងអស់ បាន​កំពុងតែ​មមាញឹក​លើ​កិច្ចការ​តាម​ជំនាញ​រៀងៗ​ខ្លួន​។​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។

​ថ្លែង​ទៅ​កាន់​អង្គសិក្ខាសាលា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា​៖ តាមរយៈ​សមិទ្ធផល​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ យើង​ទទួលបាន​នូវ​សន្តិភាព​ពេញលេញ ដែល​ជា​កត្តា​ចម្បង​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​ការធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដោយ​ជោគជ័យ ហើយ​បាន​ប្រែក្លាយ​ជីវភាព​រស់នៅ​របស់​ប្រជាជន ពី​ភាពក្រីក្រ​មកជា​ប្រជាជនមាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ឈាន​ដល់​កម្រិត​ខ្ពស់​។​

សម្តេច​ពិជ័យ​សេនា បាន​បន្តថា​ ៖ នយោបាយ​ឈ្នះ​-​ឈ្នះ កើត​ចេញ​មក​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង ដែល​ជា​ស្ថាបនិក​ឯក និង​ជា​មគ្គុទ្ទេសក៍​ឯក​។

សម្តេច​បាន​បញ្ជាក់ថា​៖ បច្ចុប្បន្ននេះ គោល​នយោបាយ​ឈ្នះ​-​ឈ្នះ នៅតែ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បដិវត្តន៍​ពណ៌ ដែល​មាន​នៅ​កម្ពុជា ហើយ​បន្ត​ជា​មូលដ្ឋាន​ជំនឿ​ទុកចិត្ត​សម្រាប់​បោះឆ្នោត ដែល​បាន​លទ្ធផល​ជា​វិជ្ជមាន​កន្លងទៅនេះ​ផង​។ ក្នុងន័យនេះ សម្តេច​ពិជ័យ​សេនា​បាន​សង្កត់ធ្ងន់ថា​៖ បដិវត្តន៍​ពណ៌ គឺ​ជា​សត្រូវ​ដាច់ខាត​របស់​នយោបាយ​ឈ្នះ​-​ឈ្នះ តាំងពីដើម​មក​។ សមិទ្ធផល​ដ៏​ធំធេង​ទាំងអស់នេះ តើ​កើតចេញពី​ការដឹកនាំ និង​ចក្ខុវិស័យ​របស់​អ្នកណា​? យើង​ទាំងអស់គ្នា​ដឹង​ច្បាស់លាស់​ថា កើតចេញពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​តែ​ម្តង​។ ដូចនេះ​ការកសាង​វិមាន​ឈ្នះ​-​ឈ្នះ និង​ការចូលរួម​អបអរសាទរ​រៀបចំ​ពិធីបុណ្យ​ខួប​លើក​ទី​២០ ទិវា​នយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​មោទនភាព​ថ្មី​មួយទៀត​របស់​យើង ហើយក៏​ជា​កាតព្វកិច្ច​មួយ​ដែល​បណ្តា​ស្ថាប័ន អង្គភាព ត្រូវតែ​បំពេញ​ដែរ​។ វិមាន​នេះ​នឹង​ក្លាយទៅជា​អត្តសញ្ញាណ ដោយ​បង្កប់ និង​បង្ហាញ​នូវ​ដួងព្រលឹង​ជាតិ និង​ជា​និមិត្តរូប ក្នុងការ​រួបរួមសាមគ្គី និង​ការអភិវឌ្ឍន៍ សម្រាប់​ជា​ការសិក្សា​ស្រាវជ្រាវ​ថែមទៀត​នាពេលខាងមុខ ស្តីពី​កិច្ចការ​ទាំងអស់​នេះ ។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្ថែមទៀតថា ការរីកចម្រើន​របស់​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​កើតមាន​ស្នាដៃ​របស់​សម្ដេច​តេជោ ដែល​មាន​ការអភិវឌ្ឍ​ន៍​ប្រទេស​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តទៀតថា គោ​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្ដេច​តេជោ គឺជា​គំរូ​សម្រាប់​ស្វែងរក សន្ដិភាព​ក្នុង​ប្រទេស​មាន​ជម្លោះ​៕ ​ដោយ​ ៖ ​រចនា​

     

spot_img
×