Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​ឲ្យមាន​ប្រសិទ្ធភាព​តាមរយៈ សេចក្តីប្រកាស​រួម​៦​ចំណុច​

spot_img

ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បិទ​សន្និសីទ​​អន្តរជាតិ ថ្នាក់​តំបន់​ស្តីពី «​ការប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​» នៅ​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អំពាវនាវ​ថ្នាក់ដឹកនាំ ក្រសួង​ស្ថាប័ន​តំណាង​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត និង​អនុវត្ត​កិច្ចសហការ រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ឲ្យមាន ប្រសិទ្ធភាព​តាមរយៈ សេចក្តីប្រកាស​រួម​៦​ចំណុច របស់​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់ ស្ដីពី​ការ ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​រួមមាន ​៖

១-​បង្កើន​ការយល់ដឹង​លើ​និយមន័យ​នៃ​ឱសថ​ក្លែងក្លាយ ឲ្យបាន​ឆាប់រហ័ស​តាម​ដែលអា​ច​ធ្វើទៅបាន ដោយ​ពិចារណា​ទៅ លើ​ការកំណត់​និយមន័យ​នៃ ផលិតផល​សុខាភិបាល​ក្លែងក្លាយ អន់​គុណភាព​និង​គ្មាន​ច្បាប់​អនុញ្ញាត ដូចដែល​បាន​អនុម័ត​ដោយ​បណ្តា​រដ្ឋ​ទាំងអស់រ បស់​សមាជិក​ក្នុង​អំឡុង​មហាសន្និបាត​លើក​ទី ៧០​នៃ​អង្គការ​សុខភាព​ពិភពលោក​។

២-​ធានា​បង្កើត​នូវ​ប្រព័ន្ធ​ច្បាប់​ដែល​មាន​ភាព ប្រដំប្រសង​គ្នា ដើម្បី​សម្រួល​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ ឱ្យ​អនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​ពួកគេ មាន​ប្រសិទ្ធភាព​ពាក់ព័ន្ធ​នឹង ការបង្ក្រាប​និង​ការផ្តន្ទាទោស បទល្មើស​ពាក់ព័ន្ធ​ឱសថ​ក្លែងក្លាយ​អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​។

៣-​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​ពាក់ព័ន្ធ និង​ការដោះដូរ​ព័ត៌មាន​រវាង​គ្នា​ទៅវិញទៅមក​ក្នុង​តំបន់​និង​អន្តរជាតិ​ដើម្បី​ការពារ​សុខភាព​សាធារណៈ​។

៤-​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​អន្តរជាតិ​លើ​វិស័យ​ទប់ស្កាត់ ស្វែងរក​និង​បង្ក្រាប​ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​លុបបំបាត់ចោល​នូវ​ផលិតផល សុខាភិបាល​ក្លែងក្លាយ​អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​នៅក្នុង​រដ្ឋ​នីមួយ នៅក្នុង​តំបន់​ទាំងមូល​។

៥- ធ្វើ​កិច្ច​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​នានា ដែល​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង ផលិតផល​សុខាភិបាល ក្លែង​ក្លាយ អន់​គុណភាព​និង​គ្មាន​ច្បាប់​អនុញ្ញាត​ដូចជា អង្គការ​សុខភាព​ពិភពលោក​(WHO)​ប៉ូលីស​អន្តរជាតិ​(INTERPOL) អង្គការ​គយ​ពិភពលោក​(WOC) ការិយាល័យ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​គ្រប់គ្រង​ឱសថ​និង​ឧក្រិដ្ឋកម្ម​និង​អង្គការ ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត​ហើយ ជាពិសេស​ពិចារណា​លើ​ការចុះហត្ថលេខា និង​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដី​ពី​បទល្មើស​សុខាភិបាល​។

៦-​ជួបជុំ​គ្នា​សារជាថ្មី​ម្តងទៀត​ក្នុង​រយៈពេល​មួយឆ្នាំ បន្ទាប់​ដើម្បី​វាយតម្លៃ​អំពី​ការវិវត្តន៍​ដែល​បាន សម្រេច​ដោយ​រដ្ឋ​នីមួយៗ​ពាក់ព័ន្ធ​នឹង ការប្រយុទ្ធ​ប្រឆាំង​ផលិតផល សុខាភិបាល​ក្លែងក្លាយ​អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ដោយ​អនុលោម​តាម​សេចក្តីប្រកាស​រួម​នេះ​។​

សម្ដេច​ក្រឡាហោម ស ខេង បន្ថែមថា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ពិនិត្យឃើញ​ថា ការអនុវត្ត​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព បាន​ដំណើរការ​ទៅ​ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​ទទួលបាន​លទ្ធផល​ល្អ​ផង​ដែរ ហើយ​កម្ពុជា​ក៏​នៅតែ​បន្ដ​ខិតខំ​ប្រឹង​ប្រែង បន្ត​កិច្ចសហការ​ថែម​ទៀត ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ជាពិសេស​តំបន់​ទន្លេមេគង្គ ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព លួច​ផលិត ចរាច​រណ៍ និង​ចែកចាយ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។​

សម្តេច​បន្ត​ទៀត​ថា កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ក្នុង​ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ដោយ​រាជ​​រដ្ឋា​ភិបាល តាមរយៈ​ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ ព្រមទាំង​បណ្ដា​សមត្ថកិច្ច​ពាក់ព័ន្ធ​ដ៏ទៃទៀត ដើម្បី​ធានា​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ការទទួលបាន ឱសថ​មាន​គុណភាព និង​មិន​ប៉ះពាល់​ដល់​សុខភាព​។

លោក នាយ​ឧត្តមសេនីយ៍ មៀច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ មានប្រសាសន៍ថា បញ្ហា​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​ជា គ្រោះ​គំរាមកំហែង​និង​ជា គ្រោះមហន្តរាយ ដ៏​ធំ​នាពេល​បច្ចុប្បន្ន​នេះ​ដែល តម្រូវ​ឲ្យមាន​កិច្ចសហប្រតិបត្តិកា​រ​ថ្នាក់​តំបន់​និង​សកល ។​លោក បន្តថា ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​សកម្មភាព​ផលិត​ចរាចរ​និង​ចែកចាយ ឱសថ​ក្លែងក្លាយ​និង អន់​គុណភាព ឲ្យមាន​ប្រសិទ្ធភាព​ដែល ក្នុង​នោះ​ប្រទេស​នីមួយ​នីមួយ​ត្រូវ​មាន​ការប្ដេជ្ញាចិត្ត​ខាង​នយោបាយ​មាន​ការអនុវត្ត​ច្បាប់​និង​ការបង្កើន​ការយល់ដឹង ខាង​ផ្នែក បច្ចេកទេស​ព្រមទាំង​ចូលរួម​ប្រតិបត្តិ​ក៏ដូចជា អនុម័ត​នូវ​សន្ធិសញ្ញា​នានា ពាក់ព័ន្ធ​ប្រសិនបើ​សន្ធិសញ្ញា​ទាំងនោះ មាន​ផលប្រយោជន៍ ចំពោះ​ប្រទេស​ដែល​ពាក់ព័ន្ធ​៕ ​ដោយ ៖ បញ្ញា​ស័ក្តិ​

  

spot_img
×