Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​កូន​មក​ផ្ញើ​នឹង​យាយ មាន​អី​មិន​ដឹង​លង់ទឹក​ស្លាប់ តាំងពី​ពេលណា ខណៈ​ឪពុក​រវល់​ការងារ ម្តាយ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​

spot_img

​ស្វាយរៀង ៖ ​កុមារី​អាយុ​១៦​ខែ​ម្នាក់​បាន ដើរ​ធ្លាក់​ទឹកស្រះ​ខាងមុខផ្ទះ ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​ឪពុក​យក​មក​ផ្ញើ​នឹង​ម្តាយ ហើយ​រវល់​ការងារ រីឯ​ប្រពន្ធ​ឆ្លងទន្លេ​សម្រាក​នៅ​មន្ទីរពេទ្រ​បាន​៤​ថ្ងៃ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្ទះ​យាយ​បង្កើត​របស់​ខ្លួន​ត្រង់ចំណុច​ភូមិ ព្រៃ​តា​យឹង ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ។​

​បើ​តាម​ឪពុក​ក្មេង​រងគ្រោះ​ឈ្មោះ មាន ស​ម្ប​តិ្ត អាយុ ២៥​ឆ្នាំ មុខរបរ សំណង់ ម្តាយ​ឈ្មោះ ស្រី ស៊ីណា អាយុ​២២ ឆ្នាំ មុខរបរ កសិករ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ហើយ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​ឪពុក​ក្មេងរងគ្រោះ បាន​ពរ​កូន​មក​ផ្ញើ​ម្តាយបង្កើត​(​ត្រូវជា​យាយ​ក្មេង​រង​គ្រោះ​) ហើយ​រវល់​ជាប់​ធ្វើ​ទ្វារ​ដែក​ឲ្យគេ ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ខណៈ​ដែល​ឪពុក​សួរ​រក​កូន ពេល​នោះ​ទើប​ដឹងថា បាត់​កូន ក៏​នាំគ្នា​ដើររក តែ​មិនឃើញ ក៏​សង្ស័យ​ធ្លាក់​ស្រះ​ទឹក ក៏​ចុះ​រុក​រាវរក​ឃើញ​ក្នុង​ស្រះ​ទឹក​មែន​។​

​សមត្ថកិច្ច​បានឲ្យដឹងថា​៖ កុមារី​ជនរងគ្រោះ មានឈ្មោះ ម៉ៅ ស្រី​ពេជ្រ អាយុ​១​ឆ្នាំ​៤​ខែ បាន​លង់ទឹក​ស្រះ​ស្លាប់​នៅមុខ​ផ្ទះ​ឈ្មោះ ស្រី ម៉ៅ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ កសិករ​(​ត្រូវជា​ជីតា​) និង​ប្រពន្ធ​ឈ្មោះ ផង់ អុន អាយុ​៦៥ ឆ្នាំ មុខរបរ កសិករ (​ត្រូវជា​ជីដូន​) រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ រហូតដល់​ម៉ោង ១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ដដែល ក៏​បាន​រាយការណ៍​មក​ប៉ុស្ដិ៍​នគរបាល​ប្រសូតិ ហើយ​កម្លាំង​​ប៉ុស្ដិ៍ ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ពិនិត្យ និង​ធ្វើ​កិច្ចសន្យា ហើយ​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​សមត្ថកិច្ច​អះអាង​ថា ករណី​ខាងលើ​នេះ កើតឡើង​ដោយសារ​មូលហេតុ ឪពុក​ម្ដាយ​មាន​ការធ្វេសប្រហែស ។​

​ដូច្នេះ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​កូនតូចៗ ដែល​ងាយ​រងគ្រោះ​ករណី​ខាងលើ​នេះ​អញ្ចឹង​៕​ ដោយ ៖ វ៉ៃ​គោ​

spot_img
×