Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​ AIMF​ លើក​ទី​៨៨ ​បាន​ចាប់ផ្តើម​នៅ​ទីក្រុង​លី​ល​ ប្រទេស​បារាំង ​ដោយ​មាន​តំណាង​ទីក្រុង ចូលរួម​ជាង​៣០០​ទីក្រុង​

spot_img

​ប្រទេស​បារាំង ​៖ ដូច​កម្មវិធី​ដែល​បាន​គ្រោងទុក កិច្ចប្រជុំ​គណៈកម្មការ​អចិន្រៃ្តយ៍របស់​សមាគ​ម​អន្តរជាតិ​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង ​(AIMF) ​លើក​ទី​៨៨ និង​កិច្ចប្រជុំ​ពេញអង្គ​របស់​AIMF​លើក​ទី​៣៨​បាន​ដំណើរការ​ទៅ ដោយ​ចាប់ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧​វិច្ឆិកា នៅ​ទីក្រុង​លី​ល​ប្រទេស​បារាំង ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​សមាគម​ន៍ រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ។​

​មហាសន្និបាត​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកស្រី​អាន អ៊ី​ដាល ហ្គោ អភិបាល​ក្រុងប៉ារីស និង​ជា​ប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​,​និង​រដ្ឋមន្ត្រី​ក្រសួង​កីឡា​បារាំង​ផង​ដែរ ដោយ​ផ្តោត​លើ​ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹង​កីឡា​គឺ កីឡា សុខភាព​ឬ​បំពេញ​ឲ្យ​គ្នា កីឡា ការបង្កើត​ថ្មី និង​ការអភិវឌ្ឍ​ន៏​មូលដ្ឋាន​,​ទីក្រុង និង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ខ្នាត​ធំ តើ​ជា​ហានិភ័យ​ឬ​ជា​ឱកាស កីឡា​និង​តំលៃ​ក្នុង​ទីក្រុង​ផង​ដែរ​។ មាន​របៀប​វារ​ជាច្រើន​ត្រូវបាន​លើកយក​មក​ពិភាក្សា និង​អនុម័ត​មាន​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សមាជិក​,​អនុម័ត​កំណត់ហេតុ​អង្គសន្និបាត​AIMF​លើក​ទី​៣៧,​របាយការណ៍​ស្ដីពី​សកម្មភាព​របស់​AIMF​ក្នុង​ឆ្នាំ​២០១៧ ,​ របាយ​ការណ៍​​នៃ​ការអនុវត្ត​ថវិកា​ឆ្នាំ​២០១៧ និង​បទ​បង្ហាញ​អំពី​គណនេយ្យ​,​របាយ​ការណ៏ស​វនករ​,​ការអនុម័ត​លើ​គណនេយ្យ និង​របាយ​ការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៧,​គម្រោង​ចំណាយ​នានា​លើ​ការឧបត្ថម្ភ​ដល់​ទីក្រុង និ​មួយៗ​ជា​សមាជិក​AIMF​។​

តំណាង​ទីក្រុង​នានា​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា ដែល​ខ្លួន​ជួបប្រទះ ព្រមទាំង​មាន​ការបោះឆ្នោត​ជ្រើសរើស​កីឡា​ការ​នី​ឆ្នើម​ផងដែរ​។​

នា​ឱកាស​នោះ ប្រតិភូ​រាជធានី​ភ្នំពេញ​បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍​ដែល​បង្ហាញ​ពី​ការរីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ ក៏​ដូច​ការ​រីក​ចម្រើន​លើ​វិស័យ​កីឡា​ដែល​យើង​បាន​កសាងឡើង​ពី​បាតដៃ​ទទេ ពី​គំនរ​ផេះផង់​ដែល​បន្សល់ទុក​ពី​របបប្រល័យ​ពូជសាសន៍​។​

លោកស្រី​អាន អ៊ី​ដាល​ហ្គោ បាន​ថ្លែង​កោតសរសើរ​ពី​ដំណើរ​ការអភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ យ៉ាង​ឆាប់រហ័ស​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្ត មាន​របស់​លោក​ឃួង ស្រេង​និង​គណៈប្រតិភូ​រាជធានី​ភ្នំពេញ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​មហាសន្និបាត​AIMF ប្រចាំឆ្នាំ​នា​ពេល​នេះ ហើយ​ថា រាជធានី​ភ្នំពេញ​គឺជា​តំណាង​ឲ្យ​ទីក្រុង​ប្រើប្រាស់​ភាសា​បារាំង​នៅ​អាស៊ី​។​

ក្នុង​បទ​អន្តរាគមន៍ លោក​ឃួង ស្រេង បានលើកឡើង​ពី​កិច្ចសហការ​ល្អ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ហើយ​ធ្វើ​ឲ្យ​យើងខ្ញុំ​មាន​លទ្ធភាព​ពេញលេញ​ចូលរួម​ពិភាក្សា និង​ផ្តល់​យោបល់​ដើម្បី​រៀបចំ​កសាង​សេចក្តីព្រាង​គោលនយោបាយ និង​យន្តការ​នានា​ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​របស់​សមាគម ទុក​ជា​ប្រយោជន៍​ដល់​បុព្វហេតុ នៃ​ហ្វ្រង់​កូហ្វូ​នី កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការរៀបចំ​បែបផែន​អភិបាលកិច្ច​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​បណ្តា សមាជិកសមាគម​នាពេល​អនាគត ឲ្យ​ដើរ​ឆ្ពោះ​ទៅរក​វឌ្ឍនភាព​លើ​គ្រប់​វិស័យ​ដោយ​​ចីរភាព​។​

លោក​ឃួង ស្រេង ក៏​បាន​ស្នើសុំ​ដល់​អង្គសន្និបាត​ឲ្យ​គាំទ្រ​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត ​AIMF​ នា​ឆ្នាំ​២០១៩ ​ខាង​មុខ​នេះ​៕​ ​ដោយ​ ៖​ កូឡាប​

  

spot_img
×