Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​រុស្ស៊ី ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត នៅ​កៀក​ព្រំដែន​កូរ៉េខាងជើង​

spot_img

​ទាហាន​ថ្មើរជើង ចំណុះ​ទ័ពជើងទឹក​រុស្ស៊ី​បាន​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ក៏​ដូច​ហ្វឹកហ្វឺន​វិញ្ញាសារ​ប្រយុទ្ធ នៅ​តំបន់​ជាប់​កូរ៉េខាងជើង​។​

​រុស្ស៊ី​ធ្វើ​សមយុទ្ធ​កៀក​ព្រំដែន​កូរ៉េខាងជើង​

​តាម Newsweek ក្រសួងការពារជាតិ​រុស្ស៊ី កាលពី​ថ្ងៃ​ទី ៤/១២ បាន​ប្រកាស​ពី​ការរៀបចំ​ធ្វើ​សមយុទ្ធ​នៅ Kamchatka និង Primorye ស្ថិតនៅ​តំបន់​ជ្រោយ​បូព៌ា បន្ទាប់​ពី​ការធ្វើ​សមយុទ្ធ “​ឡើង​ដែន​គោក​” កាលពី​សប្តាហ៍​មុន​។​

​ពលទាហាន​ប្រមាណ ១០០០​នាក់ របស់​កង​នាវា​ប៉ាស៊ីហ្វិក​របស់​រុស្ស៊ី នឹងចូលរួម​ការធ្វើ​សមយុទ្ធ ក្នុងនោះ​ក៏​មាន​ការហ្វឹកហ្វឺន​បើកបរ​រថពាសដែក​ផងដែរ​។ ទ័ពថ្មើរជើង​ចំណុះ​យោធា​ជើង​ទឹក​រុស្ស៊ី​ត្រូវ​បាន​ចាត់ឲ្យ​មក​តំបន់​ហ្វឹកហ្វឺន​២ នៅ Primorye បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ប្រយុទ្ធ​ដោយមាន​កាំភ្លើង​នៅក្នុង​ដៃ​។​

​រុស្ស៊ី​មាន​ព្រំដែន ប្រវែង ១៧km ជាមួយ​កូរ៉េ​ខាងជើង ដែល​ស្ថិតនៅ​ពុំ​ឆ្ងាយ​ពី​តំបន់​សមយុទ្ធ​ហ្វឹកហាត់​នេះ​ប៉ុន្មាន​ទេ​។​

​វា​ក៏​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​រុស្ស៊ី​រៀបចំ​ការ​សមយុទ្ធ​ហ្វឹកហ្វឺន​នៅទីនេះ​។ គេ​ធ្លាប់បាន​ធ្វើ​សមយុទ្ធ​នៅ​អំឡុង​ខែ ២/២០១៦​។​

​រុស្ស៊ី​ប្រកាស​ធ្វើ​សមយុទ្ធ ក្នុង​ស្ថានការណ៍​ដែល​អាមេរិក និង​កូរ៉េខាងត្បូង ចាប់ផ្តើម​ធ្វើ​សមយុទ្ធ ដែនអាកាស​ដ៏​ធំ​ពុំ​ធ្លាប់មាន ដោយ​យន្តហោះ ២៣០ គ្រឿង និង​ទាហាន ១២.០០០​នាក់ ក្រោយពេល​កូរ៉េខាងជើង​សាកល្បង​កាំ​ជ្រួច Hwasong-15 ដែល​វា​អាច​បាញ់​ដល់​អាមេរិក​ពុំបាន​១​សប្តាហ៍​ផង​៕ សូ​យ​ន​

spot_img
×