Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រាជរដ្ឋាភិបាល រក​ចំណូល​ពី​ក្រុមហ៊ុន​ដី​សម្បទាន​ដី​សេដ្ឋកិច្ច ប្រមាណ​ជាង ៦​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ថ្លែង​ប្រាប់ អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា ក្រុមហ៊ុន បាន​បង់​ថ្លៃ​ដី​សម្បទាន​ដី​សេដ្ឋកិច្ច ត្រូវ​បង់​ចូល​ថវិកា​ជាតិ​សរុប​ចំនួន ៦.៦៣៦.៧២០,១១ ដុល្លារ​សហរដ្ឋអាមេរិក ។ ដោយឡែក​ផ្ទៃដី ដែល​បាន​ដកហូត និង​សល់​ពី​ការ​កាត់​ជូន​ប្រជាជន​ប្រមាណ​ជា ៦១៩.៥០៧​ហិកតា ត្រូវបាន​ក្រសួង បង្កើត​ជា​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ ។​

​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក វេង សាខុន បានអនុញ្ញាត​ឲ្យ​លោក​ស្រី Rhona Smith អ្នករាយការណ៍​ពិសេស​របស់ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ ។ ក្នុងឱកាស​នោះ ប្រធានបទ​សំខាន់​ក្នុង​ការពិភាក្សា​បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​៖ ១) ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បញ្ហា​សិទ្ធិ​ក្នុង​ការទទួល​បាន​ស្បៀង​និង​អាហារូបត្ថម្ភ របស់​ប្រជាជន​កម្ពុជា ២) គោលបំណង​ពិត​របស់​រាជ​រដ្ឋា​ភិបាល​​​ក្នុងការ​ជំលៀស​ប្រជាជន​ចេញពី​តំបន់​ឆ្នុកទ្រូ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ៣) វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច និង​ទី​៤) តុល្យភាព​នៃ​ការភិរក្ស​ធនធានធ​ម្ម​ជាតិ និង​សហគមន៍​ព្រៃឈើ និង​កសិកម្ម​។ ជា​កិច្ច​ឆ្លើយតប ឯកឧត្តម​រដ្ឋ​ម​ន្រី្ត​បាន​លើក​មក​បញ្ជាក់ម្ត​ង​មួយៗ​ដូចខាងក្រោម​៖

ទី​១. ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បញ្ហា​សិទ្ធិ​ក្នុង​ការទទួល​បាន​ស្បៀង​និង​អាហារូបត្ថម្ភ របស់​ប្រជាជន​កម្ពុជា​៖ ជា​រួម​គឺ​ជា​កង្វល់​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​ស្ថាប័ន​អង្គការសហប្រជាជាតិ (FAO UNIDO WFP និង​ដៃគូ​អភិវឌ្ឍន៍​ដ៏​ទៃ​ទៀត (ADB, WB, IFAD, China, EU, AFD, Japa, Korea,…) ។ រាល់​ការ​កង្វល់​ទាំងអស់​រួម​ជាមួយ ការខិតខំ​ប្រឹងប្រែង​ពុះពារ​គ្រប់​ឧបស័គ្គ​របស់​ប្រមុខ​រាជរដ្ឋាភិបាលក​ម្ពុ​ជា លើ​សមរភូមិ​ស្តារ និង​អភិវឌ្ឍន៍ វិស័យ​កសិកម្ម គួប​ផ្សំ​ជាមួយនឹង​ការដាក់ចេញ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នា​ឆ្នាំ​១៩៩៨ បានប្រែក្លាយ​កម្ពុជា​ដែល​ធ្លាប់​តែ​ខ្វះ​ស្បៀង ទៅ​ជា​ប្រទេស​ផលិត​ស្បៀង​បាន​គ្រប់គ្រាន់ (៤​លាន​តោន​) ហើយ​បាន​សល់​ស្បៀង​ប្រមាណ​ជា ៩​ម៉ឺន​តោន ជាពិសេស​នៅ​ឆ្នាំ​២០១៧-២០១៨ កម្ពុជា​ផលិត​ស្រូវ​បាន ១០,៥​លាន​តោន ហើយ​មាន​អតិរេក​ស្បៀង​ប្រមាណ​ជា ៥,៥ លាន​តោន​សម្រាប់​ធ្វើ​ការកែច្នៃ​ក្នុង​ការនាំចេញ​ទៀតផង ។ ទន្ទឹម​នឹង​នេះ​កម្ពុជា​ទទួលបាន​ផលិតផល​ពី​ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​មាន​ចំនួន ១៦,៣៨​លាន​តោន នៅ​ឆ្នាំ​២០១៧ កន្លងមក ។ លទ្ធផល​ទាំងអស់នេះ​បាន​ចូលរួមចំណែក​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​ប្រទេស​ដែល​មាន​ចំណូល​ទាប មក​ជា​ប្រទេស​ដែល​មាន​ចំនួន​មធ្យម​កម្រិត​ទាប ហើយ​មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​កម្ពុជា​នឹង​ប្រែ​ក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០​។​

ទី​២. គោលបំណង​ពិត​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ជំលៀស​ប្រជាជន​ចេញពី​តំបន់​ឆ្នុកទ្រូ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​គឺ​៖ ក​)​កែលម្អ​បរិស្ថាន​ទឹក​ឲ្យបាន​ល្អ​ប្រសើរ​ដើម្បី​សុខមាលភាព​ប្រជាជន​រស់នៅ​ក្នុង​តំបន់​នោះ និង​ស្ថិតនៅ​ខាងក្រោម​ខ្សែទឹក​ផងដែរ​។ ខ​) ធ្វើឲ្យ​ការរស់នៅ​របស់​ប្រជាជន មាន​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ត្រឹមត្រូវ និង​ការប្រកប​របរ​ទទួល​ទាន​មាន​សណ្តាប់ធ្នាប់ និង​មាន​អនាម័យ​ល្អ ។ គ​) ប្រជាជន​មាន​ជម្រើស​ក្នុង​ការប្រកបមុខរប​រ​ដែល​ខ្លួន​ពេញចិត្ត បើទោះបី​គាត់​ចង់​បន្ត​របរ​នេសាទ​យ៉ាងណាក្តី ។ ជាមួយគ្នា​នេះ​រាជរដ្ឋាភិបាល​ពុំ​មាន​បំណង​ណាមួយ​ក្នុង​ការផ្តល់​ការធ្វើ​នេសាទ​តំបន់​នោះ​ទៅ​ជា​ការនេសាទ​ឧស្សាហកម្ម​ឡើយ ទន្ទឹមនឹងនេះ ក្នុងករណី​ណា​មួយ​ដែល​ប្រជាជន​ចង់​បាន​ពង្រីក​មុខរប​រ​កសិកម្ម ក្រសួង​នឹង​ខិតខំ​ផ្តល់​សេវា​ជូន​នា​ពេល​អ​នា​គត់​។​

ទី​៣. វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច​៖ កន្លងមក​រាជរដ្ឋាភិបាល​បាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុន​ចំនួន ៣៣០ ក្រុមហ៊ុន ។ ដោយ​បាន​ពិនិត្យ​មើល​ឃើញ​មាន​កើតឡើង​នូវ​ភាព​អសកម្ម​មួយចំនួន​ដែល​បាន​កើតឡើង​ពី​ការអនុវត្ត​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​កន្លងមក រាជរដ្ឋាភិបាល​បាន​សម្រេច​និរាករណ៍​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ១០១ ក្រុមហ៊ុន ដកហូត​ដី​បាន​ចំនួន ៧៤៨ ០៦៤ ហិកតា ក្នុងនោះ​៖ ដោយ​ក្រសួង​កសិកម្ម មុន​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង និរាករណ៍​គម្រោង​ចំនួន ៥៥ ក្រុមហ៊ុន ដកហូត​ដី​បាន​ចំនួន ៣១០ ៧២៦ ហិកតា​។ ដោយ​គណៈកម្មការ​អន្តរក្រសួង និរាករណ៍​គម្រោង​ចំនួន ៤៦ ក្រុមហ៊ុន ដកហូត​ដី​បាន​ចំនួន ៤៣៧ ៣៣៨ ហិកតា ក្នុងនោះ​៖ ក្រសួង​កសិកម្ម និរាករណ៍​គម្រោង​ចំនួន ២២ ក្រុមហ៊ុន ស្មើ​នឹង​ទំហំ​ផ្ទៃដី ១៤៩ ៩១៩ ហិកតា​។ ក្រសួង​បរិស្ថាន និរាករណ៍​គម្រោង​ចំនួន ២៤ ក្រុមហ៊ុន ស្មើ​នឹង​ទំហំ​ផ្ទៃដី ២៨៧ ៤១៩ ហិកតា​ ​បច្ចុប្បន្ន​​មាន​ក្រុមហ៊ុន​ចំនួន ២២៩ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​បន្ត​សុពលភាព​លើ​ផ្ទៃដី ១ ១៧៨ ៦៤៦ ហិកតា ស្ថិតនៅ ១៩ ខេត្ត ជាមួយនឹង​ការ​ដាក់​ចេញ​នូវ​វិធាន​មុត​ស្រួច​មួយចំនួន​ដែល​ឈានទៅដល់​កាត់បន្ថយ​ទំនាស់​រវាង​ក្រុមហ៊ុន​ជាមួយ​ប្រជាជន​ឲ្យបាន​ជា​អតិប្បរមា​។ ជាក់ស្តែង ក្នុងចំណោម​ក្រុមហ៊ុន​ទាំង ២២៩ សម្រេច​៖ បាន​ការចុះ​កិច្ចសន្យា​ថ្មី​ចំនួន ០៣ ក្រុមហ៊ុន និង​ចុះកិច្ចសន្យា​កែសម្រួល​ចំនួន ៤៨ ក្រុមហ៊ុន​។ បាន​ចុះបញ្ជី​ដី​រដ្ឋ​រួចរាល់​ស្ថាពរ​ចំនួន ១១៤ ក្រុមហ៊ុន​។ មិនទាន់​ចុះបញ្ជី​ដី​រដ្ឋ​រួចរាល់​ចំនួន ១១៥ ក្រុមហ៊ុន​។ បាន​ធ្វើ​អនុ​ប​យោគ​រួចរាល់​ចំនួន ១៣៤ ក្រុមហ៊ុន​។ មិនទាន់​បាន​ធ្វើ​អនុ​ប​យោគ​ចំនួន ៩៥ ក្រុមហ៊ុន និ​​ង​បាន​ធ្វើ​៖ ការ​ឈូសឆាយ​បាន​ចំនួន ៥១៥ ៧០១ ហិកតា ការដាំដុះ​បាន​ចំនួន ៤៣៨ ២៥០ ហិកតា ការសាងសង់​ប្រព័ន្ធ​ផ្លូវ​ចំនួន ១៧ ៦២៤ គីឡូម៉ែត្រ ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ចំនួន ៦៤ ១១៩ នាក់ ក្នុងនោះ ​៖ ​ទន្ទឹមនឹងនេះ ក្រុមហ៊ុន​បាន​បង់​ថ្លៃ​ដី​សម្បទាន​ដី​សេដ្ឋកិច្ច​ត្រូវ​បង់​ចូល​ថវិកា​ជាតិ​សរុប​ចំនួន ៦.៦៣៦.៧២០,១១ ដុល្លារ​សហរដ្ឋអាមេរិក ។ ដោយឡែក​ផ្ទៃដី​ដែល​បាន​ដកហូត និង​សល់​ពី​ការ​កាត់​ជូន​ប្រជាជន​ប្រមាណ​ជា ៦១៩.៥០៧​ហិកតា ត្រូវបាន​ក្រសួង​បង្កើត​ជា​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ ។​

ទី​៤. តុល្យភាព​នៃ​ការភិរក្ស​ធនធានធ​ម្ម​ជាតិ និង​សហគមន៍​ព្រៃឈើ និង​កសិកម្ម​៖ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦ ប្រមុខ​រាជរដ្ឋាភិបាល​បាន​សម្រេច ផ្ទេរ​ការងារ​អភិរក្ស​ព្រៃឈើ​ទាំងអស់ ជូន​ទៅ​ក្រសួង​បរិស្ថាន​ដែលមាន ២.៦៣៦.០៨០ ហិកតា​, (​ព្រៃ​ការពារ ១៣ កន្លែង​: ១.៦៨៤.៧៥៥ ហិកតា និង​ព្រៃ​ផ្តល់​ផល ៥​កន្លែង​: ៩៥១,៣២៥ ហិកតា​) ដោយឡែក​ការងារ​គ្រប់គ្រង​ដី​សម្បទាន លើ​ការដាំដុះ​ដំណាំ​កសិឧស្សាហកម្ម​ទាំងអស់ បាន​ប្រគល់​មក​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គ្រប់គ្រង​វិញ ។ ទន្ទឹមនឹងនេះ ក្នុង​គោលបំណង​ធានាបាន​និរន្តរភាព​ព្រៃឈើ ជៀសវាង​បាន​ការពង្រីក​ដី​ថ្មី របស់​សហគមន៍​ព្រៃឈើ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សហគមន៍​ព្រៃឈើ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ក្នុងការ​កៀរគរ​រក​ប្រភព​ជំនួយ ដើម្បី​បង្កើន​ប្រាក់ចំណូល​តាមរយៈ​បង្កើត​មុខរបរ ដល់​សមាជិក​សហគម​ន៍ តាមរយៈ​ការ​ចិញ្ចឹមសត្វ និង​ការដាំដុះ​ដំណាំ​ផ្សេង ជាមួយ​ព្រៃឈើ​ដែល​ទាញ​យក​កម្រៃ​បានចេញ ពី​ការដាំដុះ​ឫស្សី​យក​ទំពាំង​។​ល​៕​ ដោយ ​៖ ​រចនា​

spot_img
×