Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុតចិត្ត ត្បិត​ជំនឿ​«​សាហាវ​ហួសហេតុ​» ខណៈពេល​ស្ត្រី​រាប់រយ​នាក់​សុខចិត្ត​ក្រាប​ឱ្យ​គ្រូសិល្ប៍​ប្តូ​រវេ​រន​គ្នា​វាយ​ដោយ​ខ្សែតី​ (វីដេអូ)

spot_img

ស្ត្រី​ឥណ្ឌា​និង​នារី​វ័យ​ជំទង់​រាប់រយ​នាក់​ស្ម័គ្រចិត្ត​ក្រាប​នៅ​លើដី​ទុកឱ្យ​គ្រូសិល្ប៍​ពីររូប​ប្តូរ​វេន​គ្នា​វាយដំ​យ៉ាង​សាហាវ ក្នុង​កិច្ច​បណ្តេញ​ខ្មោច ព្រាយ​ព្យាបាល​ជំងឺ​។​

​នេះ​គឺជា​កិច្ច​មួយ​ប្រព្រឹត្ត​ទៅក្នុង​ពិធីបុណ្យ​នៃ​សាសនា​ហិណ្ឌូ​

​ខ្សែ​វីដេអូ​ខាងក្រោម​បង្ហាញឱ្យឃើញ​គ្រូ​សិល្ប៍​២​រូប​យក​ដំបង​និង​ខ្សែតី​ប្តូរ​វេន​គ្នា​វាយ​សំពង​ទៅលើ ក្រុមមនុស្ស​មួយ​ទំហឹង​តែម្តង​។ នៅ​ខាងក្រៅ​មាន​មនុស្ស​រាប់ពាន់នាក់ ទាំងចាស់ ទាំង​ក្មេង នាំគ្នា​ចោមរោម​មើល ដោយមាន​វត្តមាន​រប​ស់​ប៉ូលិស​រក្សា​សណ្ដាប់ធ្នាប់​ផង​។​

​នេះ​គឺជា​កិច្ច​មួយ​ប្រព្រឹត្ត​ទៅក្នុង​ពិធីបុណ្យ​នៃ​សាសនា​ហិណ្ឌូ​។

​ពិធីបុណ្យ​នេះ​តែង​ប្រព្រឹត្តទៅ​នៅ​ចុងរដូវ​រំហើយ នា​អារាម​បុរាណ Sri Achappan ស្ថិតនៅ​Bavithram Vellalapatti ដែលជា​ភូមិ​ដាច់ស្រយាល​មួយ​ស្ថិតនៅ​ភាគខាងត្បូង​ឥណ្ឌា​។​

​ក្នុងចំណោម​ស្ត្រី​ដែល​ស្ម័គ្រចិត្ត​ឱ្យ​គ្រូសិល្ប៍​វាយដំ​ទាំងនោះ មាន​ខ្លះ​ត្រូវបាន​ឪពុកម្តាយ​បង្ខំ​ឱ្យចូល​រួម ។​អ្នកចូលរួម​ជាច្រើន​ឱ្យដឹងថា​៖ «​ការវាយដំ​បែបនេះ​ពិតជា​ឈឺ​ណាស់ ប៉ុន្តែ​យើង​ត្រូវតែ​ទ្រាំ ដើម្បីឱ្យ​យើង​បានជា​សះស្បើយ​ពី​ជំងឺ ក៏ដូចជា​បណ្តេញ​ព្រលឹង​ខ្មោច ព្រាយ​ដែល​តាម​យាយី​។​

​និស្សិត​ម្នាក់​ឈ្មោះ Vanity ដែល​ត្រូវបាន​ឳ​ពុក​ម្តាយ​ចាប់បង្ខំ​ឱ្យ​ចូលរួម​ក្នុង​ពិធី​នេះ​ ពោលថា​៖ «​ឳ​ពុកមា្ត​យ​ខ្ញុំ​បង្ខំ​ខ្ញុំ​ឱ្យចូល​រួម ។ឥឡូវនេះ​មិត្តភក្តិ​ខ្ញុំ​សម្លឹងមើល​ខ្ញុំ​ក្នុង​កែវភ្នែក​មាន​ការសង្ស័យ ដោយសារតែ​ខ្ញុំ​បាន​ចូលរួម​ក្នុង​ពិធី​មួយ​ទុក​សម្រាប់​ព្យាបាល​មនុស្ស​ឆ្កួត​៕​លី​សា​

spot_img
×