Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលក់​ម្នាក់​រៀបចំ​សាច់​ឲ្យ​ដូច​គ្រោងឆ្អឹង​មនុស្ស មានអី អតិថិជន​ប្រកាស​ឈប់​ទិញ​អ្វីៗ​ទាំង​អស់​ពី​ហាង​នោះ​

spot_img

អ្នក​លក់​សាច់​ម្នាក់​នៅក្នុង​ផ្សារ​ទំនើប​មួយកន្លែង ស្ថិត​ក្នុង​ប្រទេស​អ៊ុ​យក្រែន កំពុង​ប្រឈម​ការឈប់​ទិញ​ពី​សំណាក់​អតិថិជន បន្ទាប់​ពី​អ្នក​លក់​នោះ បាន​ធ្វើ​ការរៀប​សាច់​ឲ្យមើល​​ទៅ​ដូច​ជា​គ្រោងឆ្អឹង​ខ្មោច​គួរ​ឲ្យ​ខ្ពើម និង​ខ្លាច​។ ការរៀប​ឆ្អឹងជំនីរ និង​សាច់​ជា​គ្រោងឆ្អឹង​មនុស្ស​នេះ​​ធ្វើឡើង​កាលពី​ថ្ងៃពុណ្យ Halloween កាលពី​ពេល​ថ្មីៗ​នេះ​។​

​អ្នក​លក់​សាច់​នោះបាន​យក​ឆ្អឹងជំនីរ​ជាច្រើន​កង់​មក​តំរៀប​គ្នា និង​ប្រើ​សាច់ក្រក​ធ្វើជា​ពោះវៀន​ពោះតាំង ព្រមទាំង​មាន​គ្រឿង​ក្នុង​ផ្សេងៗ​ទៀត​ដែរ ហើយក៏​បាន​តុបតែង​ផ្នែក​ក្បាល​ផងដែរ ដែល​ធ្វើឲ្យ​អតិថិជន​ខ្ពើម និង​ភ័យខ្លាច​។​

​ការ​ដាក់​តាំង​សាច់​ដែល​មើល​ទៅ​ដូច​ជា​គ្រោងឆ្អឹង​មនុស្ស​បែប​នោះ ត្រូវបាន​អតិថិជន​ម្នាក់​មើល​​ឃើញ និង​ភ័យខ្លាច ហើយក៏​មាន​មនុស្ស​ជាច្រើន​ដែល​ចូល​មក​ផ្សារ​ទំនើប​ស្ថិតក្នុង​ទីក្រុង Fastiv ខេត្ត Kiev Oblast បានឃើញ​ព្រមទាំង​បាន​ថតរូប​ធ្វើការ​ចែកចាយ​លើ​បណ្តាញ​សង្គម​។​

​អតិថិជន​ជា​ច្រើន​នាក់​មាន​ការខឹង​ចំពោះ​ការ​ដាក់​តាំង​សាច់​គួរ​ឲ្យ​ខ្ពើម និង​ខ្លាច​នោះ ហើយ​ពួកគេ​ក៏​សន្យាថា​នឹង​ឈប់​ទិញ​សាច់​ពី​អ្នក​លក់​នោះ​ផង​ដែរ​។​

​អតិថិជន​ម្នាក់​និយាយថា “​ខ្ញុំ​ចង់​និយាយថា​ការ​ដាក់​តាំង​នោះ​ពិតជា​គួរ​ឲ្យ​ខ្ពើម​ខ្លាំងណាស់​។ ខ្ញុំ​នឹង​មិន​ទិញ​អ្វីៗ​ទាំង​អស់​ពី​អ្នកទៀត ឡើយ​”​។​

​ទោះយ៉ាងណា អ្នកគ្រប់គ្រង​ផ្សារ​ទំនើប​នោះ​មិនទាន់​មាន​មតិ​ឆ្លើយតប​ជុំវិញ​ការខឹង​ពី​អតិថិជន​ឡើយ​៕ សុភ័ក្ត្រ​

​ប្រភព​៖ dailystar​

spot_img
×