Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែឃើញ​មនុស្ស​ឡើង​ជាន់! ឥឡូវ​នេះ «ត្បាល់​ជាន់​បុរាណ» ដូន​តា​ខ្មែរ​យើង​ត្រូវ​បាន​​កែច្នៃ «ដាល់» អំបុក​ជំនួស​កម្លាំង​មនុស្ស​ដ៏អស្ចារ្យ (វីដេអូ)

spot_img

​សព្វថ្ងៃនេះ ក្មេងៗ​ជំនាន់​ក្រោយៗ​​យ៉ាង​ច្រើន​​ដែលមាន​អាយុ​ចាប់ពី ៣០ ចុះក្រោម អាច​​​និយាយ​​បាន​ថា​ស្ទើរតែ​ពុំ​ស្គាល់​អំពី​ឧបករណ៍​របស់​ដូនតា​ខ្មែរ​យើង «​ត្បាល់ជាន់​» ឬ «​ត្បាល់​បុកស្រូវ​» នោះទេ ប៉ុន្តែ ចាប់ពី ៣០ ឆ្នាំ ឡើងទៅ នឹង​ប្រាកដ​ណាស់​ជា​បាន​ស្គាល់ ។

«​ត្បាល់ជាន់​» ត្រូវបាន​ដឹងថា គឺជា​ឧបករណ៍ប្រើប្រាស់​ដ៏​សំខាន់​មួយ ដើម្បី​បម្រើ​ឲ្យ​ជីវភាព​រស់​របស់​ប្រជាជន​ខ្មែរ​នា​ជំនាន់​ដើម ដែល​ពុំ​អាច​ខ្វះ​បាន ដើម្បី​បុកស្រូវ​យក​អង្ករ ឬ សម្រាប់​បុក​អំបុក​ជាដើម ។ ឧបករណ៍​នេះ គឺ​តម្រូវ​ឲ្យ​មាន​កម្លាំង​ជាន់​សង្កត់​ពី ១​នាក់ ទៅ​២​នាក់ តាម​ដែល​អាចធ្វើ​ទៅបាន និង​អ្នក​ចាំ​ផាត់​តែ​១​នាក់​ប៉ុណ្ណោះ ។​

​ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ដោយសារតែ​នៅតាម​ស្រុកភូមិ​ជាច្រើន​នៅ​ទូទាំងប្រទេស បានក​កើតមាន​រោង​ម៉ាស៊ីនកិនស្រូវ​យ៉ាង​ផុសផុល ហេតុនេះ «​ត្បា​ន់​ជាន់​» ក៏បាន​បាត់ស្រមោល​បន្តិច​ម្តងៗ​រហូតមកទល់​សព្វថ្ងៃ​នេះ ។

​ទោះយ៉ាងណា តាមរយៈ​ការចែករំលែក​វីដេអូ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក Phalla Phorn ​ជា​សប្បុរសជន​លេច​ធ្លោ​មួយ​រូប​​​​ជួយ​​ដល់​ជន​ក្រី​ក្រ​ក្នុង​សង្គម​ បានធ្វើ​ឲ្យ​កូន​ខ្មែរ​យ៉ាងច្រើន​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​បានឃើញ «​ត្បាល់ជាន់​» ដូនតា​ខ្មែរ​យើង​បន្សល់ទុក ត្រូវបាន​កែច្នៃ​ដោយ​ប្រើ​ម៉ាស៊ីន «​ជាន់​» ជំនួស​កម្លាំង​មនុស្ស​​​​ដ៏​អស្ចារ្យ​បែបនេះ ស្ថិតនៅ​ភូមិ​សាង​គួរ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ យ៉ាងណាមិញ ការកែច្នៃត្បាល់ជាន់ ដើម្បី​ប្រកប​របរ​ដាល់អំបុកដោយប្រើម៉ាស៊ីននេះផងដែរ ​នៅតាម​បណ្តោយផ្លូវជាតិលេខ១ ស្ថិត​ក្នុងទឹកដីនៃឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏​ត្រូវបាន​គេឃើញ​មានច្រើនហូរហែរ ៕ ដោយ​៖ ឧ​ត្ត​ម​

តោះ​! ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖​

 

spot_img
×