Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ និង​ដឹកនាំ​ក្រុមយុវជន កងកម្លាំង ធ្វើ​ការសម្អាត​បរិស្ថាន បាញ់​ទឹក​សម្អាត​ផ្លូវជាតិ​លេខ​១ ជិត​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​បាវិត​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង សហការ​ជាមួយ​រដ្ឋបាល​ក្រុង​បាវិត និង​ក្រុមហ៊ុន​ហាយ​ប្រី​ដ​ប្រមូល​សំរាម នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​វិច្ចិកា​ឆ្នាំ​២០១៨ បាន​ចុះ​ផ្សព្វផ្សាយ និង​ដឹកនាំ​ក្រុមយុវជន កងកម្លាំង ធ្វើ​ការសម្អាត​បរិស្ថាន បាញ់​ទឹក​សម្អាត​ផ្លូវជាតិ​លេខ​១ ជិត​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​បាវិត និង​រើស​សំរាម​តាម​ផ្លូវ​នានា​ផងដែរ​ក្នុង​គោលបំណង​ពង្រឹង​ការយល់ដឹង ពី​ការធ្វើ​អនាម័យ សំអាត​បរិស្ថាន និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។​

​លោក​ហែ សាន អនុប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ស្វាយរៀង បានឱ្យដឹង​ថាៈ​ឡើងថា ដើម្បី​ឲ្យ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​-​សំណល់​រាវ​បានល្អ មន្ទីរ​មាន​ការសហការ ជាមួយ​អាជ្ញ​ធរ​ដែនដី និង​ដៃគូ​ពាក់ព័ន្ធ​នានា ជា​ទិសដៅ រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ លើ​ការគ្រប់គ្រង​គុណភាព បរិស្ថាន​ជា​អាទិភាព ពីព្រោះ​ការបំពុល​បរិស្ថាន នឹង​ធ្វើ​ឱ្យ​ជួប​ប្រទះ នូវ​បញ្ហា​ជាច្រើន​ដូចជា​សុខភាព សេដ្ឋកិច្ច​និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។​

​អាជ្ញាធរ​ក្រុង​បាវិត​បាន​បញ្ជាក់​ផងដែរ​ថា គោលបំណង​របស់​សាលាក្រុង គឺ​រៀបចំ​ធ្វើ​យុទ្ឋនាការ​នេះ​ជា​ប្រចាំ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​។​

​សូមបញ្ជាក់​ថា សព្វថ្ងៃ​សម្រាម​នៅ​ក្រុង​បាវិត ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ពី​១២០​ទៅ​១៧០​តោន ហើយ​ក្នុងនោះ​ក្រុមហ៊ុន​ហាយ​ប្រី​ដ ប្រតិបត្តិ​ការប្រមូល​សំរាម ដោយ​មាន​រថយន្ត ដែល​ត្រូវ​ដឹក​សំំ​រាម​របស់​ក្រុមហ៊ុន​មាន ១៩​គ្រឿង និង​កម្មករ ប្រមាណ​ជិត​៥០​នាក់ ហើយ​កាលពី​មុន​ក្នុង​មួយ​ថ្ងៃ មាន​សំរាម​តែ​៧០​ទៅ​៩០​តោន​ប៉ុណ្ណោះ តែ​នៅ​ឆ្នាំ​២០១៨​នេះ សំំ​រាម​កើន​ដល់​ពី​១២០​ទៅ​១៧០​តោន ក្នុង​មួយ​ថ្ងៃ​ដូច្នេះ​មាន​ការកើនឡើង​ច្រើន​ជាង​មុន ដោយសារ​កំណើន​របស់​ប្រើប្រាស់ និង​គ្រឿង​ហូបចុក​តាម​រោងចក្រ កាស៊ីណូ​និង​តាម​ផ្ទះ​ប្រជា ពលរដ្ឋ កើនឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​៕  ​វ៉ៃ​គោ​

spot_img
×