Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព បុណ្យ​ឯករាជ្យ​ជាតិ ស្នើ​ឲ្យ​ម្ចាស់​អាជីរកម្ម​ជលយាន្ត​ផ្អាក​ចរាចរ និង​ហាម​បង្ហោះ​ដ្រូ​ន​

spot_img

​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ញ៉ាំង​ឲ្យ​ពិធី​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ម្ចាស់​អាជីរកម្ម​កំពង់​ផែ ផែ​បណ្តែត​ទឹក ទូក ក្បូន កាណូត​ទេសចរណ៍ និង​ជល​យាន្ត គ្រប់​ប្រភេទ ផ្អាក​ការធ្វើ​ចរាចរ​នៅ​តាម​ដង​ទន្លេសាប និង​ទន្លេ​ចតុ​មុន ចាប់​ពី​មុខ​ផ្សារ​រាត្រី​ដល់​ព្រំប្រទល់​ទីក្រុង​កោះ​ពេជ្រ នា​ថ្ងៃ​ទី​៩​ខែវិច្ឆិកា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​៥​ទៀប​ភ្លឺ រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ហាម​ការ​បង្ហោះ​ដ្រូ​ន នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី មុខ​ព្រះបរមរាជវាំង វិមានឯករាជ្យ និង​តាម​បណ្តោយ​ផ្លូវ​សុធារស​។

​សូមបញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ និង​ក្រសួងព្រះបរមរាជវាំង នឹង​រៀបចំ​មិទ្ធិ​ញ​នៅ​មុខ​ព្រះបរមរាជវាំ​ង ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ព្រមទាំង​មាន​ការចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​នានា នៃ​ស្ថាប័ន ព្រឹទ្ធសភា​ព រដ្ឋសភា និង​រាជរដ្ឋាភិបាល​ផងដែរ​។​

​ចំណែក អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បញ្ចេញ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ បុណ្យ​ឯករាជ្យ​ជាតិ ដែល​ឈាន​មក​ដល់​រយៈពេល​២​ថ្ងៃ​ទៅមុខទៀត ។ កិច្ចប្រជុំ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​លើ​ផែនការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី​៩​វិច្ឆិកា​ខាង​មុខ​នេះ ដឹកនាំ​ដោយ អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ។ អគ្គ​រង​ស្នងការ​នគរបាល​ជាតិ ស្នងការ​នគរបាល​ប្រចាំខេត្ត និង​រាជធានី ដែល​ជាប់​ពាក់ព័ន្ធ និង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ពិធី​បុណ្យ​អុំទូក​រវាង​ពី​ថ្ងៃ​ទី​២១​ដល់​២៣​វិច្ឆិកា នៅក្នុង​ទន្លេចតុមុខ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ដើម្បី​ស្តាប់ និង​ទទួល​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​នេះ ។ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា គឺជា​ថ្ងៃ​ដែល​រំលឹក​ខួប​៦៥​ឆ្នាំ ដែល​កម្ពុជា​ទទួល បាន​ឯករាជ្យ​ពេញលេញ ពី​ប្រទេស​បារាំង ដែល​ធ្វើ​អាណានិគមនិយម​លើ​ប្រទេស​កម្ពុជា ។ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេត​សាវឿន បាន​មានប្រសាសន៍​ប្រាប់ នាយកដ្ឋាន​ជំនាញ ពាក់ព័ន្ធ​ថា នៅក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៥ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង ២​ម៉ឺន ៦​ពាន់​នាក់ ដោយ​ក្នុង​នោះ​រួមមាន​កម្លាំង​មហាជន និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​មាន​ពិធី​ព្យុះ​ហ​យាត្រា ពី​អង្គភាព​ពាក់ព័ន្ធ​នី​មួយៗ​ចូលរួម​ផង​ដែរ ។​

​យោង​តាម​មន្ត្រី​រៀបចំ​កម្លាំង​មហាជន និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ចូលរួម​នៅ​វិមាន​ឯករាជ្យ​នឹងមាន​ចំនួន ១៣៩៥០​នាក់ និង​នៅ​មុខ​ព្រះបរមរាជវាំង​មាន​ចំនួន ១២៣០០​នាក់ ។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​នេះ ផ្តោត​ទៅលើ​បញ្ហា​ប្រឈម និង​សភាព​ការជាក់ស្តែង ដើម្បី​រួមគ្នា​ដោះស្រាយ ហើយ​គោលបំណង​ធំ​តែ​មួយគត់ គឺ​ធានា​សុវត្ថិភាព​ឲ្យបាន​១០០​ភាគរយ​។ លោកនាយ​ឧត្តម សេនីយ៍សន្តិ​បណ្ឌិ​ត បានបញ្ជាក់​ថា នេះ​ជា​កិច្ចការ​ដែល​យើង​ត្រូវ​ធានា​ចំពោះ​រាជរដ្ឋាភិបាល ដើម្បី​ការរក្សាសន្តិសុខ សណ្តាប់ ធ្នាប់ និង​សុវត្ថិភាព​ឲ្យបាន​ទាំង​ស្រុង ។ លោកនាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត បាន​បញ្ជាក់បន្ថែម​ថា គោលដៅ​របស់​យើង​ត្រូវ​យកចិត្ត ទុកដាក់​នៅ​ជុំវិញ​វិមានឯករាជ្យ និង​តាម​ដងផ្លូវ ។

​លោកនាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា ព្រះរាជ​ពិធីបុណ្យេ​ក​រាជ្យ​ជាតិ ខួប​លើក​ទី​៦៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ខាងមុខនេះ គឺ​ធ្វើ​ខុស​ពី​បណ្តា​ឆ្នាំមុនៗ គឺ​នឹង​មាន​ព្រឹត្តិការណ៍​ធំ​ពីរ​៖ ពិធី​ថ្វាយ​ទៀន​ជ័យ នៅ​វិមាន​ឯករាជ្យ និង​មិ​ទ្ទិញ​មហាជន នៅ​មុខ​ព្រះបរមរាជវាំង ។ លោក នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​បន្តថា ក្នុងនាម​គណៈកម្មការ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ គឺ​ចាំបាច់​ការពារ​សុវត្ថិភាព​ឲ្យបាន នៅក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ទាំង​ពិធី​ថ្វាយ​ទៀនជ័យ ក៏ដូចជា​ពន្លត់​ទៀនជ័យ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ។​

​លោកនាយ​ឧត្តមសេនីយ៍ បន្តថា ព្រះរាជ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥ ឆ្នាំនេះ គឺ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ចំនួន​បី​ចំណុច​គឺ ទី​១.​នៅ​វិមាន​ឯករាជ្យ ទី​២.​នៅ​ព្រះបរមរាជវាំង និង​ទី​៣.​នៅតាម​ដងផ្លូវ ។ នៅ​វិមាន​ឯករាជ្យ​នៅ​ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា មាន​ពិធី​ថ្វាយ​ទៀនជ័យ និង​ព្រះមហាក្សត្រ ស្តេច​យាង​ត្រួតពល ដែល​អមដំណើរ​ដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មក​មិ​ទ្ទិញ​មហាជន​នៅ​មុខ​ព្រះបរមរាជវាំង ។ សម្តេច​តេជោ ហ៊ុន សែន នឹង​គ្រោងឡើង​ថ្លែង​សន្ទរកថា​ផងដែរ​ក្នុង​ពិធី​ដ៏​មហោឡា​រឹក​នោះ ។

ចំណែក​នៅ​វិមាន​ឯករាជ្យ គឺ សមត្ថកិច្ច​រៀបចំ​ការ​ពារ​សុវត្ថិភាព​តាំងពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ព្រោះ​គេ​ត្រូវ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​នៅ​ព្រះ​បរម​រូប ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា ពេល​ដែល​ព្រះមហាក្សត្រ​ថ្វាយ​ទៀនជ័យ ហើយ​ព្រះអង្គ​យាង​ទទួល​បដិសណ្ឋារកិច្ច​ពី​ឥស្សរជន​ជាន់ខ្ពស់​​មួយចំនួន ហើយ​ព្រះអង្គ​នឹង​យាង​ត្រួតពល​មួយ​ជុំ​វិមានឯករាជ្យ ព្រះអង្គ​នឹង​យាង​តាម​ព្រះទីនាំង​ជាមួយ សម្តេច​តេជោ ហ៊ុន សែន មក​មុខ​ព្រះបរមរាជវាំង ។​

​លោកនាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​បញ្ជាក់បន្ថែម​ថា នៅក្នុង​ពិធី​មិ​ទ្ទិញ​នោះ​ដែរ ការរៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ តាម​ផ្លូវទឹក​ក៏​នឹង​មាន​ការយកចិត្តទុកដាក់​ខ្លាំងក្លា​ផង​ដែរ ដោយ​មិន​អនុញ្ញាត​អោយ​មាន​ការឆ្លង​កាត់​នោះ​ឡើយ​ចាប់ពី​ម៉ោង​៥​ភ្លឺ រហូត​ទៅ​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ដើម្បី​ទុក​ឲ្យ​ពិធី​មិ​ទ្ទិញ​ដំណើរការ​បាន​ល្អ​មិន​មាន​ការរំខាន ។ លោក នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​អំពាវនាវ​សូមឲ្យ​ប្រជាពលរដ្ឋ​មាន​ការយោគយល់​ចំពោះ​ការបិទ បើកផ្លូវ​របស់​សមត្ថ​កិច្ច​ផងដែរ ៕ ដោយ ​៖​ កូឡាប​

 

spot_img
×