Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរីកចម្រើន​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន មិន​អាច​កាត់ផ្ដាច់​ចេញ​ពី​កត្តា​សន្តិសុខ​បាន​ជាដាច់ខាត​

spot_img

​ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​២២-២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ លើក​ទី​៦ (​ជុំ​ទី​២) នៅ​ខេត្ត​កែប ក្រោម​ប្រធានបទ ឆ្នេរសមុទ្រ​បៃតង​៖ អនាគត​គឺ​បច្ចុប្បន្ន និង​ក្រោម​ពាក្យស្លោក និរន្តរភាព​ទេសចរណ៍ សម្រាប់​ការអភិវឌ្ឍ ។​​ជាមួយនឹង​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៧​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ក្នុង​សារលិខិត​ថា ការរីកចម្រើន​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន មិន​អាច​កាត់ផ្ដាច់​ចេញ​ពី​កត្តា​សន្តិសុខ​បាន​ជាដាច់ខាត ដែល​បញ្ជាក់​កាន់តែច្បាស់​ថែម​ទៀត​ថា កម្ពុជា​មាន​សន្តិភាព ស្ថិរភាព​នយោបាយ សុខ​សុវត្ថិភាព​ពេញលេញ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ល្អប្រសើរ ហើយ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ក៏មាន​លំនឹង​ល្អ​ផងដែរ​។​

​ក្នុង​សារលិខិត​អបអរសាទរ​ព្រឹត្តិការណ៍​ទេសចរណ៍​ដែល​មាន​ចំនួន​៣​ទំព័រ​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការរីកចម្រើន​ទាំង​នេះ ក៏​មិន​អាច​កាត់ផ្ដាច់​ចេញពី​កត្តា​សន្តិសុខ ពោល​គឺ​បាន​សបញ្ជាក់​ឲ្យឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត កម្ពុជា​មាន​សន្តិភាព ស្ថិរភាព​នយោបាយ សុខ​សុវត្ថិភាព​ពេញលេញ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ល្អប្រសើរ ហើយ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ក៏មាន​លំនឹង​ល្អ​។​

​សម្តេច​តេជោ​បាន​បន្តថា ការអភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា​មិនមែន​ធ្វើឡើង សម្រាប់​តែ​ពេល​បច្ចុប្បន្ន​នោះទេ ប៉ុន្តែ​យើង​ត្រូវ​គិតគូរ​ឲ្យបាន​វែងឆ្ងា​យ​ទៅដល់​អនាគត ដោយ​ត្រូវមាន​ផែនការ​ច្បាស់លាស់ និង​គ្រប់គ្រង​ភ្ញៀវទេសចរ​ឲ្យបាន​ហ្មត់ចត់ ពិសេស​ស្រប​ពេល​ដែល​ពិភពលោក​ទាំងមូល បាន​និង​កំពុង​ប្រឈម​នឹង​ការវិវត្ត​ថ្មីៗ​ឥតឈប់ឈរ ទាំង​លើ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ការអភិវឌ្ឍ​ទេសចរណ៍​នៅ​តំបន់​ឆ្នេរសមុទ្រ ទាមទារ​ចាំបាច់​ឲ្យមាន​ការអភិវឌ្ឍ​ទីក្រុង​ស្អាត ទីក្រុង​បៃតង ឆ្នេរសមុទ្រ​បៃតង និង​កោះ​បៃតង ស្របតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្ដី​ពី​គោលការណ៍​ណែនាំ​លើ​ការអភិវឌ្ឍ​រមណីដ្ឋាន​ឆ្នេរសមុទ្រ ដែល​ជា​គំរូ​អភិវឌ្ឍ​គិតគូរ​ដល់​ការអភិរក្ស ថែរក្សា​សម្បត្តិ​វប្បធម៌ ធនធានធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព ពោល​អភិវឌ្ឍន៍​ដើម្បី​អភិរក្ស ដោយ​ត្រូវ​ធានាឲ្យបាន​នូវ​និរន្តរភាព និង​តុល្យភាព​ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន​។​

​ជាងនេះទៅទៀត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ទេសចរ​ជាតិ​-​អន្តរជាតិ វិស័យ​ឯកជន ប្រជាពលរដ្ឋ ចូលរួម​ឲ្យបាន​ផុសផុល​ក្នុង​ពិធីបុណ្យ​សមុទ្រ នាពេល​ខាងមុខ​នេះ ហើយ​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ទេសចរ​ជាតិ​-​អន្តរជាតិ អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ចលនា​ប្រលង​ប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត បដិសណ្ឋារកិច្ច​ល្អ និង​សហការ​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​ដែល​ជា​កត្តា​ចម្បង​មិនអាច​ខ្លះ​បាន ក្នុង​ការថែរក្សា​តំបន់​ឆ្នេរសមុទ្រ​ឲ្យ​ស្រស់​ស្អាត​យូរអង្វែង ដើម្បី​បន្ត​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×