Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​ទូរស័ព្ទ​សំខាន់​ជាង​សុវត្ថិភាព​កូន លទ្ធផល កូនស្រី​តូច​ត្រូវ​ធ្លាក់​ជាប់​ក្រោម​រថភ្លើង ស្រែក​ស្លន់ស្លោ​ផ្អើល​​គេ​ឯង​​មក​ជួយ និង​ស្តី​​បន្ទោស​ឲ្យ​លាន់ (​វីដេអូ​)

spot_img

​ចំពោះ​កុមារ​ដែល​នៅ​វ័យ​ក្មេងខ្ចី​បំផុត នោះ​ឪពុកម្តាយ​ទាំងឡាយ គឺជា​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ ក្នុងការ​ណែនាំ និង​មើលថែ​ពួកគេ​ឲ្យ​បាន​ដិតដល់ ។ ឪពុកម្តាយ​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ឲ្យ​ប្រាកដថា កូនៗ​របស់​ពួកគេ​ស្ថិតនៅ​ខាងក្រៅ​បញ្ហា​, ធ្វើ​ល្អ​នៅក្នុង​សាលារៀន និង​រហូត​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត ។ និយាយ​ជារួម គឺ​ឪពុកម្តាយ​ដ៏​ល្អ តែងតែ​គិតដល់​សុខុមាលភាព​កូនៗ​របស់​ពួកគេ​ជា​អាទិភាព​ទី​១ ពុំនោះសោត នឹង​ប្រាកដជា​ទទួល​នូវ​ការសោកស្តាយ ដោយ​ប្រការ​ធ្វេសប្រហែស​ណាមួយ​ជាក់​ជាពុំខាន ។​

​ជាក់ស្តែង ស្ត្រី​ជា​ម្តាយ​ម្នាក់ បានធ្វើ​ឲ្យ​អ្នកលេង​អ៊ិន​ធើរ​ណែ​ត​ស្តីបន្ទោស​ឲ្យ​ធ្ងន់ៗ​តែម្តង ចំពោះ​ការធ្វេសប្រហែស​របស់​នា​ង ព្រោះតែ​រវល់​ផ្តោតទៅលើ​ទូរស័ព្ទ ដែលជា​ហេតុ​បណ្តាល​ឲ្យ​កូនស្រី​តូច​របស់​នាង​មាន​អាយុ​ប្រហែលជា ៤ ទៅ ៥ ឆ្នាំ ត្រូវ​ធ្លាក់ចូល​ចន្លោះ​រវាង​ទូរ​រថភ្លើង និង​វេទិការ​របស់​វា ធ្វើ​ឲ្យ​អ្នកដំណើរ​ស្លុតរន្ធត់​ចិត្ត​គ្រប់ៗ​គ្នា ស្ថិតនៅ​ស្ថានីយ​រថភ្លើង​មួយកន្លែង នៅក្នុង​ទីក្រុង​ប៉េកាំង ។​

​សំណាង​ហើយ ដែល​កូនស្រី​របស់​នាង​ត្រូវបាន​បុគ្គលិក​រថភ្លើង​ជួយសង្គ្រោះ​ដោយ​សុវត្ថិភាព និង​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ។​

បើតាម​ប្រភពព័ត៌មាន​និយាយថា ម្តាយ​ក្មេងស្រី​តូច​នោះ ពុំ​បានដឹង​ពីអ្វី​ដែល​បាន​កើតឡើង​នោះទេ ព្រោះ​នាង​រវល់​តែ​ផ្តោតអារម្មណ៍​ទៅលើ​ទូរស័ព្ទ ច្រើនជាង​យកចិត្តទុកដាក់​ទៅលើ​សុវត្ថិភាព​របស់​កូន​ខ្លួន ៕ ដោយ​៖ ចន្ទី (manilaflash)​

spot_img
×