Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ត្រៀម​ជម្លៀស​សាច់ញាតិ ​របស់​ពលទាហាន​នៅ​កូរ៉េ​ខាងត្បូង​ចេញ​ហើយ​!

spot_img

​អាមេរិក​កំពុង​រៀបចំ​ផែនកា​រម្លៀ​ស​ពលរដ្ឋ​ខ្លួន​ចេញពី​កូរ៉េ​ខាងត្បូង​ហើយ ក្រោយ​ទង្វើ​ញុះញង់ បាន​កើតឡើង​សារ​ជា​ថ្មី បន្ទាប់​ពី​ភាព​ស្ងៀមស្ងាត់ ២​ខែ​កន្លងមក​។​

​តាម Reuters នោះ​សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​សាធារណរដ្ឋ Lindsey Graham បានប្រកាសថា ៖ អាមេរិក​គប្បី​ជម្លៀស​ប្រពន្ធ​កូន​របស់​ពលទាហាន​អាមេរិក​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​កូរ៉េខាងត្បូង មកកាន់​អាមេរិក​វិញ ព្រោះ​ស្ថានការណ៍​លើ​ឧបទ្វីប​កូរ៉េ​បង្ហាញឲ្យឃើញថា “​កំពុង​ឈាន​ជិត​ដល់​ជម្លោះ​យោធា​ជាមួយ​កូរ៉េខាងជើង​”​។​

​ការ​ដែល​អាមេរិក​ថ្លឹងថ្លែង រៀប​ផែនការ​ជម្លៀស​សាច់ញាតិ​ពលទាហាន​នៅ​កូរ៉េ​ខាងត្បូង​ជា​ទង្វើ​ពុំ​ធ្លាប់​កើតមាន​ឡើយ​។​

​សមាជិក​ព្រឹទ្ធសភា ដែល​បាន​សង្កត់ធ្ងន់ថា ៖ “​យើង​កំពុង​ឈាន​កាន់តែ​កៀក​ជម្លោះ​យោធា​មួយ​ជាមួយ​កូរ៉េខាងជើង ព្រោះ​ប្រទេស​នេះ​កំពុង​រត់ប្រណាំង​ក្នុង​ការផលិត​កាំជ្រួច ICMB ដែល​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។ យើង​ពុំ​មាន​ពេលវេលា​ច្រើន​ទៀត​ទេ​”​។​

​មុន​នោះ​អាមេរិក​បាន​រៀបចំ​ប្រព័ន្ធ​ប្រកាសអាសន្ន​នៅ​កោះ​ហា​វ៉ៃ រួចជាស្រេច​។ តាម​អ្នកឯកទេស​នោះ កាំជ្រួច​កូរ៉េខាងជើង​អាច​ហោះ​ទៅដល់​ហា​វ៉ៃ ដោយ​ប្រើ​ពេល​ត្រឹម ២០​វិនាទី​ប៉ុណ្ណោះ ហើយ​គេ​ត្រូវការ​ពេលវេលា ៥​នាទី ដើម្បី​សន្និដ្ឋាន​កន្លែង​ហោះហើរ​របស់​វា​។ ដូច្នេះ​ពេលវេលា​សម្រាប់​ប្រកាសអាសន្ន និង​សង្គ្រោះ​ពលរដ្ឋ ១,៥​លាន​នាក់ នៅសល់​ត្រឹម ១៥​នាទី​ប៉ុណ្ណោះ​។​

​សកម្មភាព​ទាំងឡាយ​របស់​អាមេរិក ត្រូវបាន​ក្រុម​អ្នកជំនាញការ​និយាយថា ៖ មន្ទីរ​បញ្ច​កោណ​ចាប់ផ្តើម “​ភ័យ​” ខ្លះ​ហើយ ទោះបីជា​គេ​នៅ​ប្រើ​ពាក្យសម្តី​ខ្លាំងៗ​ចំពោះ​ការ​ជឿនលឿន​របស់​កូរ៉េខាងជើង ក្នុង​ការអភិវឌ្ឍន៍​កាំជ្រួច ICMB ។​

​កូរ៉េខាងជើង​បាញ់​បង្ហោះ​កាំជ្រួច Hwasong-15

​តាម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក H.R. McMaster នោះ​ប្រសិនបើ​ចាំបាច់​ប្រធានាធិបតី Donald Trump នឹង “​ដោះស្រាយ​” គ្រោះ​គំរាមកំហែង​កាន់តែ​កើនឡើង​ពី​សំណាក់​កូរ៉េខាងជើង​ដោយ​ឯកតោភាគី​។ ទោះ​យ៉ាងណា​លោក McMaster លើកឡើងថា “​ចិន​មាន​សកម្មភាព​មួយចំនួន​ដែល​ពុំ​ធ្លាប់​មាន​” ក្នុង​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង “​លើស​”​ពី​បទ​បញ្ជា​ដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ UN​។​

​លោក McMaster ក៏បាន​លើកឡើង​បន្ថែម​ពី​សក្តានុពល​នៃ​កំណើន​ហានិភ័យ ប្រសិនបើ​កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស​ដទៃ​ទៀត នាំគ្នា​បំពាក់អាវុធ​នុយក្លេអ៊ែរ ដើម្បី​ស្វ័យការពារ​ខ្លួន​ចំពោះ​ការវាយលុក​របស់​កូរ៉េខាងជើង​នោះ វា​ពិតជា​ធ្វើឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​លើ​អ្វី​ដែល​កំពុង​កើតមាន​។​

​ទោះយ៉ាងណា លោក McMaster ពោលថា ៖ អំឡុង​ពេល​នេះ អាមេរិក​នៅតែ​ចាត់ទុកថា ដំណោះស្រាយ​ការទូត​នៅ​ជា​អាទិភាព​ដដែល​៕ សូ​យ​ន​

 

 

spot_img
×