Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនា​វ​ដ្តី​អាមេរិក​ប្រកាស ៖ ផឹកទឹក​សណ្តែកខ្មៅ​ជួយ​ប្រឆាំង​នឹង​ភាពចំណាស់ ហើយ​កែសម្រួល​ស្ថានភាព​ស្បែក​បានល្អ​ជាង ១០​ដង ប្រៀប​នឹង​អាហារ​ដទៃ​

spot_img

​ការសិក្សា​មួយ​ត្រូវបាន​ប្រកាស​ផ្សាយ​លើ​ទស្សនា​វ​ដ្តី​កសិកម្ម និង​គីមី​ស្បៀងអាហារ​អាមេរិក (JAFC) ក្នុង​សណ្តែកខ្មៅ មាន​ផ្ទុក​សារធាតុ anthocyanins ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (oxydation) ស្រដៀង​នឹង​សារធាតុ​ដែលមាន​ក្នុង​ដំណាំ​ទំពាំងបាយជូ​រ ប៉ុន្តែ​វា​មាន​បរិមាណ​ច្រើនជាង ១០​ដង ឯណោះ ។​

​ពិសេស​សណ្តែក​កាន់តែ​ខ្មៅ វា​កាន់តែ​សម្បូរ​សារធាតុ​គីមី anthocyanins ហើយ​វា​នៅ​ជួយ​ដល់​សម្បុរស្បែក ធ្វើឲ្យ​កាន់តែ​ភ្លឺ​ថ្លា ។​

​សណ្តែកខ្មៅ​ក៏មាន​ផ្ទុក​សារ​ធាតុដែក​ច្រើន ធ្វើឲ្យ​បរិមាណ​ជាលិកា​ក្រហម​ក្នុងឈាម​កើនឡើង ធ្វើឲ្យ​ពណ៌​ស្បែក​ត្រូវបាន​សម្រួល​ឲ្យ​ថ្លា រលើប​រលោង ជាហេតុ​ពេល​គេ​សម្លឹង​មក​ឃើញ​សភាព​របស់​អ្នក​ស្រស់ស្រាយ​មាំមួន ។​

​អ្នក​គប្បី​ផឹកទឹក​សណ្តែកខ្មៅ​រៀង​រាល់​ពេល​ព្រឹក ហើយ​ប្រសិនបើ​សម្រេចចិត្ត​ធ្វើ​បែប​នេះ នឹង​ពុំ​មាន​ការសោកស្តាយ​មួយ​រយៈពេល​ក្រោយ​មក​ឡើយ ។​

​ចំណែក​រូបមន្ត​គឺ ៖ យក​សណ្តែកខ្មៅ ១០០g សណ្តែក​ខៀវ ៥០g កាហ្វេ​ទឹកឃ្មុំ ៣​ស្លាបព្រា ដាក់​វា​ត្រាំ​ក្នុង​ទឹកអំបិល ៥​នាទី ដើម្បី​សម្អាត​ធូលី​ដី ។ បន្ទាប់មក​យក​វា​ទៅ​លីង ដំបូង​ប្រើ​ភ្លើង​ខ្លាំងៗ ក្រោយមក​បន្ថយ​ភ្លើង​បន្តិច​ម្តងៗ ចៀសវាង​កុំឲ្យ​ខ្លោច ។​

​លីង​ឲ្យ​ឆ្អិន​សព្វ​ក្នុងអំឡុងពេល​ប្រមាណ ១៥​នាទី ។​

​ពេល​ឆ្អិន​ទុក​វាឲ្យ​ត្រជាក់ រួច​យក​ឆ្នាំង​ដាក់​ទឹក​១​លីត្រ ចាក់​សណ្តែក​ទាំងនោះ​ចូល​ដាំ​ឲ្យ​ពុះ​ដោយ​ប្រើ​ភ្លើង​តិចៗ ។ ក្រោយ​ពេល​ដាំ​ប្រមាណ​ពី ១៥-២០​នាទី ពន្លត់ភ្លើង យក​តម្រង​ច្រោះ​កាក​សណ្តែក​ចេញ ទុក​តែ​ទឹក​វា​ប៉ុណ្ណោះ ។​

​ទុក​ទឹក​នេះ​ក្នុង​ទូ​ទឹកកក ហើយ​ផឹក​វា​ម្តង ២៥០ ml ដោយ​បន្ថែម​ទឹកឃ្មុំ​បន្តិច (​ឲ្យ​ឆ្ងាញ់​) នៅ​រៀងរាល់​ព្រឹក​ពេល​ពោះ​ទទេ មួយ​លើកៗ​ឲ្យបាន​ពី ១-២​សប្តាហ៍ នោះ​អ្នកនឹង​បានឃើញ​ប្រសិទ្ធភាព​ប្រែប្រួល​លើ​ស្បែក​របស់​អ្នក ដែល​ប្រហែល​ជា​អ្នកនឹង​ពុំ​ជឿថា វា​ប្រសើរ​ដល់​ថ្នាក់​នេះ​ផង ។ ព្រោះ​ស្នាម​ជ្រីវជ្រួញ​នឹង​ត្រូវបាន​កាត់បន្ថយ ស្បែក​ឡើង​តឹង​ណែន​… ។ ម្យ៉ាងទៀត វា​នៅ​ជួយ​ការពា​រការ​ជ្រុះ​សក់ សម្រក​ទម្ងន់ បន្ថយ​ស្នាម​សម្លាក នាំមក​នូវ​ភាព​វ័យក្មេង​ជាង​វ័យ ៕ លី​សា​

spot_img
×