Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​ខេត្តកោះកុង ផ្ទុះ​ការតវ៉ា​ដោយ​ដុត​កង់ឡាន នៅមុខ​ស្នាក់ការ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(WILD AlIANCE) នៅ​ឃុំ​ត្រពាំង​រូង ស្រុក​កោះកុង​

spot_img

​ខេត្ត​កោះកុង ​៖ ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​កោះកុង ខេត្ត​កោះកុង កាលពី​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា​ឆ្នាំ​២០១៨ បាន​ផ្ទុះ​ការតវ៉ា​ដោយ​ដុត​កង់ឡាន​នៅមុខ​ស្នាក់ការ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(WILD AlIANCE) ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​រូង ស្រុក​កោះកុង​។​
​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពួកគាត់​មក​ប្រមូលផ្តុំ​គ្នា​ធ្វើការ​តវ៉ា​នេះ ដើម្បី​ទាមទា​ឲ្យ​ក្រុម​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ចេញ​មក​បកស្រាយ និង​បញ្ជាក់​ពី​មូលហេតុ ដែល​អង្គការ​នេះ​បាន​ដឹកនាំ​កម្លាំង​ទៅ​កាប់បំផ្លាញ​ផលដំណាំ របស់​ពួកគាត់ នៅលើ​ដី​ដែល​ក្រុមយុវជន​សម្តេច​តេជោ ហ៊ុន សែន ចុះ​វាស់វែង​ឲ្យកាន់កា​ប់កាល​ពី​ពេល​កន្លង​ទៅ​។​

ពលរដ្ឋ​បានឲ្យ​ដឹង​បន្ថែម​ថា នៅ​ចំពោះមុខ​ការតវ៉ា​របស់​ពួកគាត់ គឺ​ពុំ​មាន​ខាង​ក្រុម​មន្ត្រី​អង្គការ​ណា​ម្នាក់​ចេញ​មក​បកស្រាយ និង​បញ្ជាក់​ពី​មូលហេតុ​ទេ​។​

ជាមួយគ្នានេះ​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្ត​កោះកុង និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត បាន​ចុះ​ទៅ​សម្របសម្រួល ដោយ​ស្នើរ​សុំឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រក្សា​ភាពស្ងៀមស្ងាត់ កុំ​ប្រើ​អំពើហិង្សា ទុក​ពេល​ឲ្យ​លោក និង​ក្រុម​ការងារ​រក​ដំណោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​។​

សូមបញ្ជាក់​ថា ការតវ៉ា​នេះ បាន​ផ្ទុះឡើង​បន្ទាប់​ពី​កម្លាំង​ខាង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ជាច្រើន​នាក់ ប្រដាប់​ដោយ​អាវុធ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា​ឆ្នាំ​២០១៨ បាន​ចុះ​ទៅ​កាប់បំផ្លាញ​ផលដំណាំ​ប្រជាពលរដ្ឋ ដែល​បាន​ដាំ​ជា​លក្ខណៈ​ចំការ​គ្រួសារ​មាន​៖ ដើម​ដូង ធុ​រ៉េន ចេក មង្ឃុត ភ្ញៀវ និង​ចន្ទី ជាដើម ដោយ​ចោទប្រកាន់​ថា ពលរដ្ឋ​ទាំង​នោះ​បាន​ធ្វើ​ចំការ​នៅ​លើ​ដី​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ ដែល​គ្រប់គ្រង​ដោយ​អង្គការ​សម្ពន្ធ័មិត្ត​សត្វព្រៃ​៕ ដោយ​៖ ដែន សីមា​

spot_img
×