Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឪពុកចុង ក្រោយ​ជក់ ថ្នាំញៀន ចង់​រួមភេទ តែ​ប្រពន្ធ​មិន​នៅផ្ទះ ហើយ​ចាប់​កូនស្រី​របស់​ប្ដី​ដើម រំលោភ​សេពសន្ថវៈ រហូត​បាន​សម្រេច​

spot_img

​ខេត្ត​កំពង់ស្ពឺ ​៖ ឪពុកចុង ក្រោយ​ជក់ ថ្នាំញៀន ចង់​រួមភេទ​តែ​ប្រពន្ធ​មិន​នៅផ្ទះ ហើយ​ចាប់​កូនស្រី​របស់​ប្ដី​ដើម​រំលោភ​សេពសន្ថវៈ រហូត​បាន​សម្រេច​ជា​បន្ដបន្ទាប់​ចំនួន​៤​ដង និង​គំរាម​មិន​ឲ្យ​ប្រាប់​គេ ទើប​បែក​ការដឹង​ដល់​អ្នកជិតខាង ឃាត់ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​២ រសៀល ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ក្របីព្រៃ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ​។​

មុនពេល​កើតហេតុ ម្ដាយ​របស់​ក្មេងស្រី​រងគ្រោះ បាន ទៅ​ធ្វើ​ការងារ នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ទុក​ក្មេងស្រី​រងគ្រោះ​ឲ្យនៅ​មើលថែ​កូន​តូច​។ នៅ​ពេល​ប្រពន្ធ មិន​នៅផ្ទះ​បែបនេះ ជនសង្ស័យ​ជា​ឪ​ពក​ចុង បាន​បបួល​មិត្តភក្ដិ​មក​ជក់​ថ្នាំញៀន នៅក្នុង​ផ្ទះ​របស់​ខ្លួន​។ លុះ​ពេល​មិត្តភក្តិ ចាកចេញ​អស់ ឪពុកចុង​ឡើង​កម្តៅ​តណ្ហា​ចង់​រួមរ័ក តែ​ប្រពន្ធ​មិន​នៅផ្ទះ ក៏​ចាប់ កូនស្រី​បង្កើត​របស់​ប្រពន្ធ​ខ្លួន រំលោភ​សេពសន្ថវៈ រហូត​បាន​សម្រេច​ជា​បន្ដបន្ទាប់​ចំនួន​៤​ដង និង​គំរាម​មិន​ឲ្យ​ប្រាប់ ម្ដាយ​របស់​នាង និង​អ្នកជិតខាង​។ ប៉ុន្តែ​ក្មេងស្រី​រងគ្រោះ​បាន យក​រឿង​នេះ ទៅ​ប្រាប់​អ្នក​ជិតខាង ហើយ​ពួកគាត់ បាន​ឃាត់ខ្លួន​ឪពុកចុង ប្រគល់ឲ្យ​សមត្ថកិច្ច​។​

​មន្ដ្រី​នគរបាល​ស្រុក​ឧដុង្គ បានឲ្យដឹងថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន និង​សេព​ថ្នាំញៀន ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ និល ពាវ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ រីឯ​កុមារី​រងគ្រោះ​ឈ្មោះ ស ល អាយុ​១១​ឆ្នាំ​។​

​មន្ដ្រី​នគរបាល​ដដែល បាន​បន្ដថា បន្ទាប់​ពី​ិ​នាំខ្លួន​មក​ដល់​អធិការដ្ឋាន​ន​គរ​បាល​ស្រុក ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មុនពេល​ឃាត់ខ្លួន រូបគេ និង​បក្ខពួក​២​នាក់​ទៀត រួមមាន ទី​១-​ឈ្មោះ សុីម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ទី​២-​ឈ្មោះ ប៉ាហ៊ី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា បាន​ទិញ​ថ្នាំញៀន​យក​មក​ជក់ នៅក្នុង​ផ្ទះ​របស់​ខ្លួន​។ ក្រោយពេល​ជក់​រួច មិត្តភក្ដិ​ទាំងនោះ បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​អស់ រី​ឯ​រូបគេ​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ចង់់​រួមភេទ តែ​ប្រពន្ធ​មិន​នៅផ្ទះ​ទៀត ទើប​គេ​ចាប់​កូនស្រី​របស់​ប្ដី​ដើម​រំលោភ រហូត​បាន​សម្រេច​។​

សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅកាន់​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×