Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​តែ​ចង់​ចម្លែក ប្លែក​ពី​គេ ធ្វើឲ្យ​ពិធីមង្គលការ​មួយបញ្ចប់ នោះ​គឺ​ការចាប់​ផ្តើមបុណ្យ​…​សព​របស់​កូន​ក​ម្លោះ កូនក្រមុំ​

spot_img

រឿងរ៉ាវ​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​រដ្ឋ​តិច​សាស់ អាមេរិក គ្រា​ដែល​កូន​ក​ម្លោះ Will byler អាយុ ២៣​ឆ្នាំ និង​កូនក្រមុំ Bailee Ackerman អាយុ ២៣​ឆ្នាំ​ដែរ បាន​ព្រមព្រៀង​រៀបចំ​មង្គលការ ។​

​ក្នុង​ពិធី​ជួបជុំ អធិកអធម​នេះ ពួកគេ​ទទួលបាន​នូវ​ពរជ័យ​ជាច្រើន ពី​សំណាក់​សាច់ញាតិ ភ្ញៀវ​… ប៉ុន្តែ​ព្រោះ​ចង់​ឲ្យ​រ៉ូមែ​ន​ទិក “​ខុស​គេ​ឯង​” អ្នក​ទាំង​ពីរ បាន​ធ្វើ​នូវ​រឿង​មួយ ដែល​ទីបញ្ចប់​ពិតជា​អណោច​អ​ធ័ម ។​

​ពេល​ពិធីជប់លៀង​ចប់​នៅ​យប់​ថ្ងៃ​នោះ កូន​ក​ម្លោះ និង​កូនក្រមុំ​បាន​ដឹក​ដៃ​គ្នា ឡើង​ឧទ្ធម្ភាចក្រឯ​កជ​ន បើក​របរ​ដោយ​ពី​ឡុត​ជើងចាស់​វ័យ ៧៦​ឆ្នាំ Gerold Green Lawrence ឆ្ពោះទៅ​កាន់​ប៉ែក​ខាងលិច San Antonio ដើម្បី​ចាប់ផ្តើម​ដំណើរ​ក្រេបទឹក​ឃ្មុំ​របស់ខ្លួន ។​

…​ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង យន្តហោះ​ជួប​គ្រោះថ្នាក់​ដោយ​បុក​នឹង​ទីទួល​មួយ​ធ្វើឲ្យ​អ្នក​ទាំង​៣ លើ​យន្តហោះ​ស្លាប់​គ្មាន​សល់ ។​

​ពី​ឡុត​ជើងចាស់​វ័យ ៧៦​ឆ្នាំ ។​

​មុន​ហេតុការណ៍ អ្នកបើកបរ​បាន​ប្រឹង​ទាក់ទង​នឹង​ផ្នែក​សង្គ្រោះ ៩១១ ដោយ​ប្រាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ត្រៀម​កើតឡើង​ដែរ ប៉ុន្ត​ពេល​ក្រុម​សង្គ្រោះ​ទៅដល់​នោះ អ្នក​ទាំង​៣ បាន​ស្លាប់​ក្នុង​គំនរ​យន្តហោះ​បែកបាក់​បាត់ទៅហើយ ។​

​ក្រុម​គ្រួសារ​ទាំង​ពីរ ពិតជា​រន្ធត់​ចិត្ត​ឥ​ឧបមា ព្រោះ​ស្មាន​ពុំ​ដល់​ថា មុន​នេះ​បន្តិច ពួកគេ​នៅ​ញញឹម​ទទួល​ពរជ័យ​សោះ ហើយ​ឥឡូវ​… ៕ ចន្ទ្រា​

spot_img
×