Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រកឃើញ​ជួរ​ភ្នំ​កម្ពស់ ៣.០០០​ម៉ែត្រ នៅក្រោម​មហាសមុទ្រ​ប៉ាស៊ីហ្វិក​

spot_img

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី និង​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម សហព័ន្ធ អូស្ត្រាលី (CSRIO) បាន​រកឃើញ “​ពិភពលោក​ក្រោម​ទឹក​” មួយ ដែល​មុននេះ​វា​គឺជា​កំពូល​ភ្នំភ្លើង ដែល​បាន​រលត់​តាំងពី​យូរយារ​មកហើយ នៅ​តំបន់​សមុទ្រ​ខាងកើត Tasmania នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។​

ជួរ​ភ្នំ​នៅ​បាតសមុទ្រ មាន​តាំងពី​រាប់​លាន​ឆ្នាំមុន​

CSIRO បាន​ប្រើ​ពេល ២៥​ថ្ងៃ ដើម្បី​រៀបចំ​ជា​ផែនទី​នៅ​តំបន់​ចម្ងាយ​ពី​ឆ្នេរ​ភាគ​ខាងកើត Tasmania ប្រមាណ ៤០០​គីឡូម៉ែត្រ បន្ទាប់​ពី​ពួក​គេ​រកឃើញ​ជួរ​ភ្នំ ដែល​មាន​កម្ពស់​ដល់​ទៅ ៣.០០០​ម៉ែត្រ ស្ថិត​នៅ​បាតសមុទ្រ ។ កំពូល​ខ្ពស់បំផុត​មាន​ចម្ងាយ​ពី​ផ្ទៃសមុទ្រ​ដល់​ទៅ ២ km ។​

​តាម CSIRO កំពូលភ្នំ​នេះ ត្រូវ​បាន​កើត​តាំងពី​មុន​នេះ​រាប់​លាន​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ការផ្ទុះ​ភ្នំភ្លើង​ជាច្រើន នា​សម័យ​បុព្វកាល ។​

​តាម​បណ្ឌិត Martin នៃ CSIRO នោះ ជួរ​ភ្នំ​នេះ រួម​មាន​ភ្នំ​តូច​ធំ​បង្កើតឡើង ខ្លះ​មាន​កំពូល​ស្រួច ខ្លះ​ទៀត​ស្មើ ដោយ​ការ​មាន​ផ្ទៃ​ទំនាប​ផងដែរ ។​

​នេះ​ក៏​ជា​ផែនទី​ត្រូវបាន​ពន្លិច​ចុះ​សមុទ្រ គ្រា​ដែល​ទ្វីប​អូស្ត្រាលី និង​ទ្វីប​ប៉ូល​ខាងត្បូង​ផ្តាច់ចេញ​ពី​គ្នា ។​

​ដំណើរ​នេះ​បញ្ចប់​តាំងពី ៣០​លាន​ឆ្នាំមុន​ម្លេះ ។ ពេល​នេះ​អ្នកវិទ្យាសាស្ត្រ​កំពុង​ស្វែងរក តើ​មាន​សភាវៈ​អ្វី​រស់នៅ​ទីនោះ​ខ្លះ ៕ ចន្ទ្រា​

spot_img
×