Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសា ជ្រោមជ្រែង​លុយកាក់ គួរ​ចេះ​ក្តាប់​ឱកាស​ដើម្បីឲ្យ​ការវិនិយោគ​នាំមក​នូវ​ប្រាក់​ចំណេញ​ធំ ។ មនោសញ្ចេតនា ត្រូវ​ចេះ​បង្កើត​គម្លាត​ក្នុង​មនោសញ្ចេតនា ដើម្បី​បន្ថែម​ភាព​ទាក់ទាញ​សម្រាប់​ខ្លួនឯង ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ ទទួលបាន​ដំណឹង​រីករាយ​ស្មាន​មិន​ដល់​ច្រើន ។ លុយកាក់ អាច​បញ្ចេញ​ប្រាក់​វិនិយោគ​ជោគជ័យ ។ មនោសញ្ចេតនា​រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​មាន​ការ​ត្រៀម​រៀបចំ​ល្អិតល្អន់​សម្រាប់​កិច្ចការ​គ្រប់យ៉ាង ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ខាងក្រៅ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ទទួលបាន​ដំណឹង​ល្អ​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា គួរ​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន​ឲ្យ​រឹងមាំ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​សម្រួល​រៀបចំ​ការងារ​ឡើងវិញ ។ លុយកាក់​មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា គួរ​មាន​ការច្នៃប្រឌិត​ថ្មី​បន្ថែម​ទៀត ។ លុយកាក់ មាន​ខ្ទង់​ចំណូល​បន្ថែម​ដោយ​ស្មាន​មិន​ដល់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​មមី ៖ ការងារ គួរ​ពិចារណា​ឲ្យ​ម៉ត់ច​ត់​មុន​សម្រេច​ធ្វើ​កិច្ចការ​អ្វី​១ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ បញ្ចៀស​ការ​ជំពាក់​បំណុល​គេ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រយ័ត្នប្រយែង​បញ្ចៀស​កើត​មាន​កំហុស​ថែមទៀត ។ លុយកាក់ ខាតបង់​ប្រាក់​កាស​មួយចំនួន ។ មនោសញ្ចេតនា មាន​ការខ្វែងគំនិត​គ្នា​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ ទោះបី​មាន​អ្នក​ឈ្លានីស តែ​គ្រប់យ៉ាង​នៅតែ​អាច​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​ទុកដាក់​កាបូប​ប្រាក់​ឲ្យ​គត់​មត់ ។ មនោសញ្ចេតនា អាច​មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​សម្រេច​ឲ្យបាន​ឆាប់​នូវ​កិច្ច​សេសសល់ ។ លុយកាក់ ប្រយ័ត្ន​កុំ​បំពាន​ច្បាប់​ចរាចរណ៍​នាំ​ឲ្យ​ត្រូវ​ពិន័យ​ជា​ប្រាក់កាស ។ មនោសញ្ចេតនា កុំ​ស្តាប់​សម្តី​អ្នក​ពី​ក្រៅ​ធ្វើឲ្យ​ប៉ះពាល់​រឿង​មនោសញ្ចេតនា​រប​ស់​អ្នក ។​

​ឆ្នាំចរ ៖ ការងារ គួរ​បង្ហាញ​ច្បាស់លាស់​គំនិត​របស់​ខ្លួន ដូច្នេះ​ទើប​ការងារ​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ ត្រូវ​ក្តាប់​ឲ្យទាន់​ឱកាស​រក​ប្រាក់ចំណេញ​នៅថ្ងៃនេះ ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ ប្រយ័ត្ន​មាន​សត្រូវ​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ធ្លាក់ចុះ​ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​មិនល្អ​ដល់​មនោសញ្ចេតនា រវាង​អ្នក​ទាំង ២ ៕​

spot_img
×